កិច្ចប្រជុំកំពូលផ្នែកទីផ្សារក្រុមហ៊ុន Meta ២០២២

កិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេចសម្រាប់អនាគត


ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមាន បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។
កិច្ចប្រជុំកំពូលផ្នែកទីផ្សារក្រុមហ៊ុន Meta ឆ្នាំ២០២២ សម្រាប់ការអភិវឌ្ឍទីផ្សារកាន់តែរីកចម្រើន

កិច្ចប្រជុំ​នេះ​​នឹង​ក្លាយ​ជា​ជំនួប​​ថ្នាក់​ដឹកនាំ​ផ្នែក​ទីផ្សារ​ថ្នាក់​តំបន់ និង​​ពិភពលោក ​ដើម្បី​ស្វែង​យល់ ​​និង​​ពិភាក្សា​​​អំពី​បច្ចេកវិទ្យា ​និង​និន្នាការ​ដែលជះឥទ្ធិពល​ដល់​អាជីវកម្មរ​បស់​យើង​នាពេលបច្ចុប្បន្ន​ ដូច​ជា ​​កម្មវិធី​ផ្ញើ​សារ​សម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស ​និងការ​ធ្វើ​ទីផ្សារ (Metaverse & Marketing), វិធីសាស្ដ្រ​លក់​លើ​អនឡាញ​ដោយ​ណែនាំ​ផលិតផល​ជូនដល់ភ្ញៀវ (Discovery Commerce), អ្នក​បង្កើត​មាតិកា​សម្រាប់​អាជីវកម្ម (Creators for Business) និងផ្សេង​ៗ​ទៀត។ កិច្ចប្រជុំ​កំពូល​​ដែល​ជា​​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំ​លើក​ទីបួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ពង្រីកវិសាល​ភាព​​ទៅកាន់​ប្រទេស​ទាំងនេះ​ជាលើក​ដំបូង​នា​ឆ្នាំនេះ។

កិច្ចប្រជុំ​កំពូលនេះ​នឹងមានការ​ថ្លែង​សុន្ទរកថា​បើក​ ដោយ​លោក​ស្រី Michelle Klein ជា​អគ្គនាយករង​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​ជំនួញ​សកល និង​​ ​លោក Benjamin Joe ​អគ្គនាយករង​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​​និងទីផ្សារ​កំពុង​អភិវឌ្ឍ​ ​របស់ក្រុមហ៊ុន Meta ដែល​នឹងថ្លែង​​អំពីអនាគតនៃចក្រវាឡ​និម្មិត​​ metaverse និង​​ឱកាស​​សម្រាប់​អាជីវកម្ម ហើយ​អំពីរបៀប​ដែល​​ក្រុមហ៊ុន Meta កំពុង​គាំទ្រ​ដល់​ប្រព័ន្ធអេកូឡូស៊ី metaverse តាម​រយៈ​កិច្ច​​សហការ​​ជាមួយ​ដៃ​គូ​ឧស្សាហកម្ម អ្នក​ជំនាញ និង​អ្នកបង្កើត​គោលនយោបាយ។

បន្ទាប់​ពី​​ថ្លែង​​​បើកកម្មវិធី លោក ​Jordi Fornies នាយក​​ទទួល​បន្ទុក​ទីផ្សារ​​កំពុង​អភិវឌ្ឍ​​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយក​គោលនយោបាយ​សាធារណៈសម្រាប់​ទីផ្សារ​កំពុង​អភិវឌ្ឍ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta ​​​នឹងថ្លែង​អំពី​គំនិត​ស្នូល​របស់​​ក្រុមហ៊ុន Meta ក្នុង​ការ​បង្កើត​​ផលិតផល​ដែលដើរតួជា​ស្ពាន​សម្រាប់​​ភ្ជាប់ទំនាក់ទំនង​ ស្វែង​រកសហគមន៍ និងបង្កើន​​​​អាជីវកម្មកាន់តែ​​រីក​ចម្រើន ពោលគឺ​ជា​​​ចំណុច​ប្រសព្វ​ដែល​​អាជីវកម្ម និង​​​សហគមន៍​ជួប​គ្នា។ អ្នកទាំង​ពីរ​​ក៏​នឹង​ចែក​រំលែក​គំនិតផ្តួចផ្តើម​មួយចំនួន​​ ​ដើម្បី​បង្កើន​​ចំណេះដឹងផ្នែក​ឌីជីថល និងការ​ផ្លាស់ប្តូរទាំង​ស្រុង​សម្រាប់​​​​​អាជីវកម្ម​​​​​បែប​ទីផ្សារកំពុង​អភិវឌ្ឍ​​​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទាំងនេះ​ ​ក៏ដូចជាបង្ហាញ​ឱ្យ​កាន់តែ​ច្បាស់​នូវ​អាជីព​ដ៏គួរ​ជា​ទីចាប់អារម្មណ៍​ ដែលកែសម្រួល​គំរូអាជីវកម្ម​របស់​​ខ្លួន​​ដើម្បី​សម្រប​ទៅនឹង​​បញ្ហា​ប្រឈមនានា។

លោក Jordi Fornies នាយក​​ទទួល​បន្ទុក​ទីផ្សារ​កំពុង​អភិវឌ្ឍ​​​​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Meta បានថ្លែងថា៖ «យើង​មាន​​ក្តី​រំភើប​រីករាយ​ក្នុង​ការ​​រៀបចំ​​កិច្ចប្រជុំ​កំពូល​​​ផ្នែក​ទីផ្សារ​​ប្រចាំឆ្នាំរបស់​ក្រុមហ៊ុន Meta នៅ​ ប្រទេសកម្ពុជា នា​​ឆ្នាំ​នេះ។ ប្រធាន​បទ​​កិច្ចប្រជុំកំពូល​របស់​យើង​ឆ្នាំនេះ​គឺ ‘នៅពេលដែលថ្ងៃនេះ​ជួប​ថ្ងៃស្អែក (Where today meets tomorrow)' ដែល​យើងនឹង​ពិភាក្សា​អំពី​​និន្នាការអភិវឌ្ឍ​ និងបច្ចេកវិទ្យា​សំខាន់ៗ ដើម្បី​ជួយ​ក្រុមហ៊ុន​​អាជីវកម្ម និងសហគមន៍​ក្នុងការ​ស្វែងរក​ឱកាស​​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ កិច្ចប្រជុំកំពូល​ប្រចាំឆ្នាំនេះ​គឺជា​ឱកាស​ដ៏គួរឱ្យរំភើប​មួយ​សម្រាប់ការ​ដោះដូរ​​​គំនិត ​និង​កាន់តែ​ស៊ីជម្រៅ​ ក៏ដូចជា​​បង្កើត​ទំនាក់ទំនង​ដ៏មាន​អត្ថន័យ​ជាមួយ​អ្នក​ផ្សេង​ទៀត និង​ជួយ​ឱ្យ​​ពួក​គេ​ដោះស្រាយ​​បញ្ហាប្រឈម​នៅ​ថ្ងៃស្អែក»។

ថ្នាក់​ដឹកនាំ​ផ្នែក​ទីផ្សារលំដាប់​ពិភពលោក និងក្នុងតំបន់​ ​ដូចជា ​លោកស្រី Eva Chen ​អគ្គនាយក​រង​​ផ្នែក Fashion Partnerships របស់​ក្រុមហ៊ុន Meta និង​លោក Gary Vaynerchuck អគ្គនាយក​ក្រុមហ៊ុន VaynerX និងជា​​នាយកប្រតិបត្ដិ​​ក្រុមហ៊ុន VaynerMedia ក៏នឹង​ចូលរួមផងដែរ​ដើម្បី​​​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗ​ដូចជា៖

ការ​តភ្ជាប់​ទំនាក់ទំនង​តាមរយៈ Discovery Commerce៖ សារៈ​សំខាន់​នៃការ​ស្វែងរក​អតិថិជន​​តាម​រយៈ​ការ​ច្នៃប្រឌិត និង​របៀប​ដែលក្រុមហ៊ុន​អាជីវកម្ម​អាចភ្ជាប់ទំនាក់ទំនង​ជា​មួយ​អតិថិជន​របស់​ពួកគេ​​តាមរយៈ​បទពិសោធ​​ផ្ទាល់​ខ្លួន​ដោយ​ប្រើប្រាស់​​ឧបករណ៍ និង​បច្ចេកវិទ្យា​​ដែល​ត្រឹមត្រូវ។

លើក​កម្ពស់​ភាព​ជោគជ័យ​របស់​សហគ្រិន៖ របៀប​ដែល​បច្ចេកវិទ្យារបស់​ក្រុមហ៊ុន Meta ផ្តល់អំណាច​ដល់​ក្រុមហ៊ុន​អាជីវកម្មខ្នាតតូច និងមធ្យម​នៅទូទាំង​ឧស្សាហកម្ម​ចម្រុះ ដើម្បីនវានុវត្ដ​ ផ្សារភ្ជាប់ទំនាក់ទំនង​ និង​​រីកចម្រើនប្រកប​ដោយ​និរន្តរភាព

ការបំផុស​គំនិត​ច្នៃប្រឌិត​លើបណ្តាញ​សង្គម៖ របៀប​ដែល​ម៉ាកយីហោ និង​អ្នកបង្កើត​​មាតិកា​អាច​ប្រើប្រាស់​ទម្រង់ Reels និងវីដេអូ (Reels and video formats) ដើម្បី​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ ​និង​និរន្តរភាព​ជាមួយ​អ្នក​ផ្សេង​ទៀត​តាម​រយៈបទពិសោធ​រៀបរាប់​រឿង​រ៉ាលម្អិត និង​​​សំបូរបែប។

កិច្ចប្រជុំកំពូលផ្នែក​​ទីផ្សាររបស់​ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍​ដែល​រៀបចំឡើង​តាម​អនឡាញ​ ហើយ​​លោក​អ្នក​អាច​ជ្រើសរើស​របៀបនៃ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ​បាន​​តាម​ជម្រើស​​បីប្រភេទ​ដូច​ខាង​ក្រោម៖

● ទីមួយ លោក​អ្នកអាចមើលកិច្ចប្រជុំពេញលេញ​​នៅថ្ងៃ​ស្អែក​នេះ​​ ជាមួយ​កម្មវិធីនៅលើ​​កុំព្យូទ័រ ដូចជា កម្មវិធី​​សំណួរ​ និង​ចម្លើយ​ផ្ទាល់ជាមួយ​អ្នក​ជំនាញ​របស់​​ក្រុមហ៊ុន Meta ​ក្នុងការ​​ឆ្លើយ​​សំណួរ​របស់​លោក​​អ្នក។

● ទីពីរ ប្រសិន​បើលោក​​អ្នក​ចង់​មើលតែ​វគ្គជាក់លាក់ណាមួយ ឬ​ការ​រុករកអ្វី​​ផ្សេងៗទៀត​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​​បណ្ណាល័យ​​​ Watch Anytime របស់យើង​ដែលលោក​អ្នកចូល​ទៅ​​ប្រើ​ប្រាស់​មាតិកា​គ្រប់​បែប​យ៉ាង​។

● ទីបី ប្រសិន​បើលោក​​អ្នក​មិនមានពេល​វេលា ឬ​​កំពុង​ធ្វើ​ដំណើរ លោក​អ្នក​អាច​ស្តាប់​ផតខាសត៍ (podcasts) របស់​យើង​បាន​ជាមួយ​នឹង​ការ​សង្ខេប​ខ្លីៗ​អំពី​មាតិកា​សំខាន់​របស់​យើង។

ជម្រើសទាំង​នេះ​មាន​នៅ​លើគេហទំព័ររបស់​កិច្ចប្រជុំកំពូលផ្នែក​​ទីផ្សាររបស់ក្រុមហ៊ុន Meta នៅ​ ប្រទេសកម្ពុជា ដែល​ចាប់​ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា​រហូត​ដល់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យថ្នាក់ដឹកនាំអាស៊ាន និងចិនបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទ…

លោកចូ បៃឌិន បញ្ជាឱ្យត្រួតពិនិត្យការវិនិយោគបរទេសក្នុងវិស័យបន្ទះឈីបឱ្យបានល្អិតល្អន់ ដោយបារម្ភពីបញ្ហាសន្តិសុខជាតិ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ទី១៥កញ្ញាបានចុះហត្ថលេខាលើបទបញ្ជាមួយ ឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់លើការវិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ