ការទទួលស្គាល់នេះបញ្ជាក់ជាថ្មីអំពីការអនុវត្តដ៏ស៊ីសង្វាក់គ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពនៅលើផ្លូវហោះហើរដ៏សំខាន់របស់ខ្លួន សៀមរាប-ហាណូយ និងនៅទូទាំងបណ្តាញអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏រក្សាបាននូវចំណាត់ថ្នាក់សុវត្ថិភាពដ៏ល្អឥតខ្ចោះ ៧/៧ ពី AirlineRatings ចាប់តាំងពីឆ្នាំ ២០១៨។
Vietjet បន្តឈរលំដាប់ជាក្រុមហ៊ុនអាកាសចរណ៍មួយដែលផ្តល់សេវាដឹកជញ្ជូនតម្លៃទាបឈានមុខគេលើពិភពលោកដូចជា EasyJet, Southwest និង Ryanair ក្នុងចំណាត់ថ្នាក់សុវត្ថិភាពកំពូលក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការអនុវត្តប្រកបដោយនិរន្តរភាព ក្នុងការធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តសម្រាប់អ្នកដំណើរ។
Sharon Petersen នាយកប្រតិបត្តិនៃក្រុមហ៊ុន AirlineRatings បានមានប្រសាសន៍ថា៖ “Vietjet Air ទទួលបានការរីកចម្រើនជាបន្ដបន្ទាប់ ខណៈពេលដែលរក្សាបាននូវស្ថេរភាពកងនាវាអាកាសចរទំនើប និងភាពជឿជាក់ផ្នែកប្រតិបត្តិការកម្រិតខ្ពស់។ នៅក្នុងប្រតិបត្តិការរយៈពេលជាច្រើនឆ្នាំកន្លងទៅរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍នេះ មានកងនាវាអាកាសចថ្មីៗ និងកំណត់ត្រាសុវត្ថិភាពល្អឥតខ្ចោះ ដែលនេះបានគូសបញ្ជាក់អំពីប្រតិបត្តិការមួយដ៏រឹងមាំ និងផ្តោតលើសុវត្ថិភាព។ វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម ក៏កំពុងផ្តល់លទ្ធផលល្អបំផុតរបស់ខ្លួនមកទល់នឹងបច្ចុប្បន្ននេះ នៅក្នុងរបាយការណ៍សវនកម្មរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។”
ក្រុមហ៊ុន AirlineRatings វាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ជាង ៣២០ នៅទូទាំងពិភពលោកដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ជាច្រើន រួមមាន៖ ទិន្នន័យឧប្បត្តិហេតុ អាយុកងនាវា ការបណ្តុះបណ្តាលអ្នកបើកបរ និងការត្រួតពិនិត្យសុវត្ថិភាពអន្តរជាតិ។ ឆ្នាំនេះ ការវាតម្លៃបានសង្កត់ធ្ងន់ទៅលើ ការការពារភាពរង្គោះរង្គើ រួមជាមួយនឹងសូចនាករក្នុងឧស្សាហកម្មផ្សេងៗទៀតផងដែរ។
Vietjet ប្រតិបត្តិការកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងជាមួយនឹងអត្រាគុណភាពផ្នែកបច្ចេកទេស ដ៏គួឱ្យជឿទុកចិត្តបានរហូតដល់ ៩៩.៧២% ដែលជាអត្រាសុវត្ថិភាពដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់។ Vietjet ទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA) ក៏ដូចជាវិញ្ញាបនប័ត្រ ISAGO សម្រាប់សុវត្ថិភាពប្រតិបត្តិការនៅលើដី។ Vietjet ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីលើកកម្ពស់សុវត្ថិភាព របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងបន្តវិនិយោគរយៈពេលវែងទៅលើការបណ្តុះបណ្តាល ការថែទាំ និងវិស្វកម្ម ដើម្បីគាំទ្រដល់ស្តង់ដារសុវត្ថិភាពខ្ពស់បំផុតទាំងនៅក្នុងអាកាសចរណ៍ តំបន់ និងពិភពលោក។
Vietjet បានបន្ថែមយន្តហោះចំនួន ២២ គ្រឿងក្នុងរយៈពេលត្រឹមតែមួយខែ ដែលជាការពង្រីកកងនាវាអាកាសចរធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដោយបានពង្រឹងបន្ថែមនូវកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេង ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
ក្រុមហ៊ុន AirlineRatings គឺជាស្ថាប័នអន្តរជាតិឯករាជ្យដែលមានឯកទេសខាងវាយតម្លៃសុវត្ថិភាពក្រុមហ៊ុនអាកាសចរណ៍ និងផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍នានា។ ក្រុមហ៊ុន AirlineRatings វាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើន រួមមាន៖ សុវត្ថិភាពជើងហោះហើរ សេវាកម្មអ្នកដំណើរ និងការអនុលោមតាមបទប្បញ្ញត្តិ និងផ្តល់ការណែនាំដ៏មានតម្លៃដល់អ្នកដំណើររាប់លាននាក់នៅទូទាំងពិភពលោក នៅពេលជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុន AirlineRatings បានក្លាយជាស្តង់ដារមួយដែលគួរឱ្យទុកចិត្តបំផុតក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។
សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ផ្តល់ជូននូវភាពងាយស្រួលបន្ថែមទៀតតាមរយៈសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួនរវាងសៀមរាប និងហាណូយ។ ពីទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម អ្នកដំណើរអាចភ្ជាប់ជើងហោះហើរយ៉ាងរលូនទៅកាន់បណ្តាញគោលដៅដ៏ធំទូលាយរបស់ Vietjet នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនទៀត។ ដោយមានកងនាវាអាកាសចរទំនើប និងកំណត់ត្រាសុវត្ថិភាពដែលបង្ហាញឱ្យឃើញអំពីសុវត្ថិភាព និងឧត្តមភាពប្រតិបត្តិការ Vietjet នឹងផ្តល់សេវាដឹកអ្នកដំណើរពីប្រទេសកម្ពុជាឱ្យធ្វើដំណើរប្រកបដោយទំនុកចិត្ត ផាសុកភាព និងសន្តិភាពនៃចិត្ត។