ក្រុមហ៊ុនយក្ស Apple

ក្រុមហ៊ុនយក្ស Apple ព្រមានអ្នកផ្គត់ផ្គង់តៃវ៉ាន់ឱ្យអនុវត្តតាមច្បាប់ចិនសម្រាប់ការនាំចេញ


ក្រុមហ៊ុនយក្ស Apple របស់អាមេរិក បានស្នើឱ្យអ្នកផ្គត់ផ្គង់ធានាថា ការនាំចេញពីតៃវ៉ាន់ទៅកាន់ប្រទេសចិនត្រូវគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមនឹងបទប្បញ្ញត្តិគយរបស់ចិន បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ដោយសមាជិកសភាជាន់ខ្ពស់សហរដ្ឋអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ បានបង្កឱ្យមានការភ័យខ្លាចចំពោះការកើនឡើងនៃរបាំងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុនNikei Asia។
ក្រុមហ៊ុនយក្ស Apple ព្រមានអ្នកផ្គត់ផ្គង់តៃវ៉ាន់ឱ្យអនុវត្តតាមច្បាប់ចិនសម្រាប់ការនាំចេញ

ក្រុមហ៊ុន Apple បានប្រាប់អ្នកផ្គត់ផ្គង់ថា ប្រទេសចិនបានចាប់ផ្តើមអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់មួយដែលមានតាំងពីយូរមកហើយ ដោយក្នុងនោះ គ្រឿងបន្លាស់ដែលផលិតនៅតៃវ៉ាន់ត្រូវតែដាក់ស្លាកថាផលិតនៅក្នុង "តៃវ៉ាន់ ប្រទេសចិន" ឬ "ទីក្រុងតៃប៉ិរបស់ចិន" ខណៈនេះជាភាសា ដែលបង្ហាញថាកោះនេះគឺជាផ្នែកមួយនៃប្រទេសចិន។

អ្នកជំនាញបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកបានជំរុញអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីជៀសវាងការរំខាន ដែលអាចកើតមាន បណ្តាលឱ្យទំនិញ និង សមាសធាតុសំខាន់ៗនៃគ្រឿងបន្លាស់បច្ចេកវិទ្យាត្រូវបានហាមឃាត់ត្រឹមការត្រួតពិនិត្យរបស់គយចិន។

នាពេលថ្មីៗនេះ វាជាពេលវេលាតានតឹងមួយសម្រាប់ក្រុមហ៊ុន Apple ដោយសារតែអ្នកផ្គត់ផ្គង់របស់ខ្លួនកំពុងរៀបចំសមាសធាតុ ដើម្បីដំឡើងចូលទៅក្នុង iPhone សេរីថ្មីរបស់ខ្លួន និង ផលិតផលថ្មីផ្សេងទៀតដែលគ្រោងនឹងដាក់បង្ហាញក្នុងពេលខាងមុខ កំពុងប្រឈមការរឹតបន្ដឹងដោយអាជ្ញាធរគយរបស់ប្រទេសចិន។

ប្រភពបាននិយាយថា ការប្រើឃ្លា "ផលិតនៅតៃវ៉ាន់" នៅលើទម្រង់ប្រកាសការនាំចូល ឯកសារ ឬ កេសអាចបណ្តាលឱ្យការដឹកជញ្ជូនត្រូវបានរក្សាទុកនៅក្រុមត្រួតពិនិត្យដោយគយចិន។ ប្រភពមួយបាននិយាយថា ការផាកពិន័យចំពោះការបំពានច្បាប់នេះ គឺត្រូវផាកពិន័យរហូតដល់ទៅ ៥៩២ ដុល្លារ ឬ ក្នុងករណីដ៏អាក្រក់បំផុត ការដឹកជញ្ជូនត្រូវបានរាំងខ្ទប់។

យោងទៅតាមអ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនដឹកជញ្ជូន បានគូសបញ្ចាក់ថា ច្បាប់នេះបានបង្ហាញពីភាពលំបាកសម្រាប់អ្នកផ្គត់ផ្គង់ដែលត្រូវការដឹកជញ្ជូនសម្ភារៈ គ្រឿងបន្លាស់ ឬ គ្រឿងបង្គុំពីតៃវ៉ាន់ទៅកាន់ប្រទេសចិន ដោយសារកោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានស្នើសុំឱ្យការនាំចេញទាំងអស់ត្រូវដាក់ស្លាកផលិតផល ដែលមានប្រភពដើមផលិតនៅកោះតៃវ៉ាន់ត្រូវតែអនុវត្តពាក្យ "តៃវ៉ាន់" ឬ ឈ្មោះផ្លូវការរបស់កោះនេះ "សាធារណៈរដ្ឋចិន"។

គួរសង្កេតឃើញថា ការព្រមានរបស់ក្រុមហ៊ុន Apple ធ្វើឡើងបន្ទាប់ពីការដឹកជញ្ជូនពីតៃវ៉ាន់ទៅកាន់រោងចក្រដំឡើង iPhone មួយរបស់ក្រុមហ៊ុនតៃវ៉ាន់ Pegatron នៅក្នុងប្រទេសចិនត្រូវបានរងការត្រួតពិនិត្យកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ សីហា ដោយគយចិន៕




អត្ថបទបន្ទាប់


នាវាចម្បាំងចិន និងតៃវ៉ាន់ បានត្រឹមគគ្រឺតធ្មេញដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ ខណៈសមយុទ្ធរបស់ទីក្រុងប៉េកាំងបិទបញ្ចប់

ព័ត៌មាន
នាវាចម្បាំងចិន និងតៃវ៉ាន់បានត្រឹមគគ្រឺតធ្មេញដាក់គ្នាបែប «ឆ្មានិងកណ្ដុរ» ប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃមកនេះ ពិសេសនៅពីថ្ងៃអាទិត្យ ដែលជាថ្ងៃបញ្ចប់ក…

ធនាគារកណ្តាលថៃនឹងសាកល្បងដាក់ឱ្យប្រើរូបិយបណ្ណឌីជីថលសម្រាប់វិស័យលក់រាយនៅចុងឆ្នាំនេះ

ព័ត៌មាន
ធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃសុក្រ ទី ៥ សីហារ ថា ខ្លួនរំពឹងថានឹងសាកល្បងដាក់ចេញឱ្យប្រើប្រាស់រូបិយបណ្ណឌីជីថលលក់រាយនៅក្នុងប្រទេសថៃចាប់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ