គម្រោងដឹកជញ្ជូន

វៀតណាម នឹងផ្ដោតអាទិភាពលើគម្រោងដឹកជញ្ជូនចំនួន ៥៩នៅក្រុងហូជីមិញ ជាមួយទំហំចំណាយជិត១០ពាន់លានដុល្លារ


មន្ទីរដឹកជញ្ជូនក្រុងហូជីមិញ បាននិយាយថា ផ្លូវហាយវេ ផ្លូវជាតិ និងផ្លូវក្រវាត់ក្រុងសរុបចំនួន៥៩គម្រោងនឹងត្រូវបានសាងសង់នៅក្នុងទីក្រុងហូជីមិញ ក្នុងរយៈពេល៧ឆ្នាំខាងមុខដោយគ្រោងនឹងចំណាយថវិកាអស់ប្រហែលជិត១០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VNExpress។
គម្រោងដឹកជញ្ជូន
ដោយ

មន្ទីរដឹកជញ្ជូនក្រុងហូជីមិញ បាននិយាយថា គម្រោងដឹកជញ្ជូនសំខាន់ៗទាំងនេះគ្រោងនឹងចាប់ផ្ដើមសាងសង់ពីឆ្នាំ២០២៤-ឆ្នាំ២០៣០ ហើយមន្ទីរដឹកជញ្ជូនក្រុងហូជីមិញ បានដាក់ជូនគម្រោងនេះទៅគណៈកម្មាធិការប្រជាជនវៀតណាម ដើម្បីពិនិត្យមើលកាលពីថ្ងៃសុក្រសប្ដាហ៍មុនរួចហើយ។

ក្នុងចំណោមគម្រោងដឹកជញ្ជូនទាំងនេះ មានគម្រោងផ្លូវល្បឿនលឿនចំនួន៤ ដោយក្នុងនោះ រួមទាំងគម្រោងផ្លូវតភ្ជាប់ពីក្រុងហូជីមិញ មកកាន់ស្រុកម៉ុកបៃ (Moc Bai) ក្នុងខេត្តតាយនិញ (Tay Ninh) ជាប់ព្រំដែនកម្ពុជាផងដែរ។

បន្ថែមពីនេះ កំណាត់ផ្លូវជាតិមួយចំនួន ដែលរត់ឆ្លងកាត់ទីក្រុងហូជីមិញ នឹងត្រូវបានជួសជុលកែលម្អ និងពង្រីកឱ្យកាន់តែធំដោយគ្រោងនឹងចំណាយថវិកាប្រហែលជាង ១២៣លានដុល្លារ។ អាជ្ញាធរក្រុងហូជីមិញ ត្រូវការថវិកាចំនួនជាង ៥៧៧លានដុល្លារទៀត ដើម្បីបញ្ចប់ផ្លូវក្រវាត់ក្រុងលេខ២ ដែលនឹងជួយសម្រាលការស្ទះចរាចរណ៍រ៉ាំរ៉ៃ និងអនុញ្ញាតឱ្យរថយន្តកុងតឺន័របើកបរលើផ្លូវខ្សែក្រវាត់ក្រុងនេះ។

គម្រោងដឹកជញ្ជូនមួយទៀតនៅក្នុងបញ្ជីនេះដែរ គឺការសាងសង់ស្ពាន ធូ ធៀមទី៤ (Thu Thiem 4) ដែលគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ជាមួយប៉ែកខាងត្បូងនៃទីក្រុងហូជីមិញ។

មន្ទីរដឹកជញ្ជូនក្រុងហូជីមិញ រំពឹងថា មូលនិធិសាធារណៈនឹងគ្របដណ្ដប់ ៦៨%នៃថវិកាសរុបសម្រាប់គម្រោងដឹកជញ្ជូនទាំង៥៩ខាងលើនេះ។

ទីក្រុងហូជីមិញ មានរថយន្ត និងម៉ូតូបើកបរសរុបជាង៩លានគ្រឿង គឺកើនឡើងជិត៥%បើធៀបនឹងឆ្នាំ២០២២ ហើយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងនេះគឺមិនគ្រប់គ្រាន់ទេ ខណៈដែលទីក្រុងនេះ ត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានហេតុផលសំខាន់ៗអ្វីខ្លះដែលជំរុញឱ្យវៀតណាម ត្រូវនាំចូលអគ្គិសនីពីប្រទេសឡាវ?

ព័ត៌មាន
នៅក្នុងតំបន់អ្នកណាក៏ដឹងដែរថា ប្រទេសឡាវជាប្រភពថាមពលវារីអគ្គិសនីមួយដ៏សំខាន់នៅក្នុងតំបន់ ដោយនៅពេលនេះសឹងតែគ្រប់ប្រទេស ដែលមានព្រំប្រទល់ជាប់…

មេគយ៖ កម្ពុជាមិនមានគោលការហាមឃាត់ការនាំចូលសាច់បង្កកឡើយ តែអ្នកនាំចូលត្រូវគោរពតាមវិធានការចាំបាច់

ព័ត៌មាន
បញ្ហានាំចូលសាច់បង្កកពីខាងក្រៅនៅតែជាក្ដីព្រួយបារម្ភសម្រាប់ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក នាពេលបច្ចុប្បន្ន ជាពិសេសធ្វើឲ្យរង្គោះរង្គើទីផ្សារជ្រូករស់យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ