វិស័យពាណិជ្ជកម្ម

វៀតណាម និង ថៃ ជាប់សង្ស័យថា ជាអ្នកជួយចិន គេចពន្ធគយអាម៉េរិក


ការកើនឡើងយ៉ាងគំហុកនៃការនាំចេញពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ានទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៥ នេះ កំពុងក្លាយជាមន្ទិលសង្ស័យ និងនាំឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគកុកថា ទំនិញចិន កំពុងត្រូវបានផ្លាស់ប្តូរទិសដៅបង្វែងដាន ដើម្បីគេចពន្ធគយបដិការខ្ពស់របស់សហរដ្ឋអាម៉េរិក ហើយក្នុងនោះ ប្រទេសវៀតណាម និងប្រទេសថៃ ត្រូវបានដាក់ការសង្ស័យថា អាចជួយមហាយក្សចិន គេចពន្ធគយរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារ ទី១៦ ធ្នូ ឆ្នាំ២០២៥ នេះ។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសនានានៅក្នុងតំបន់អាស៊ាន ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ជាដើមថា កំពុងលួចជួយបណ្ដាក្រុមហ៊ុននាំចេញរបស់ចិន គេចពន្ធគយបដិការខ្ពស់របស់អាម៉េរិក តាមរយៈការបិទស្លាកក្លែងបន្លំប្រភពដើម នៃផលិតផលសម្រេចទាំងនោះ ហើយបានគំរាមដំឡើងពន្ធ ៤០% បន្ថែមទៀតលើទំនិញ ដែលត្រូវបានរកឃើញថា ជាទំនិញដឹកជញ្ជូនឆ្លងកាត់ ហើយបិទស្លាកក្លែងបន្លំ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់និក (Howard Lutnick) បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាម៉េរិក កាលពីដើមឆ្នាំនេះថា ប្រទេសវៀតណាម បានទិញទំនិញរហូតដល់ទៅ៩០ពាន់លានដុល្លារពីប្រទេសចិន ហើយបន្ទាប់មកបញ្ជូនទំនិញទាំងនោះមកកាន់សហរដ្ឋអាម៉េរិក ដូច្នេះប្រទេសវៀតណាម គ្រាន់តែជាផ្លូវឆ្លងកាត់នៃទំនិញចិន ដឹកមកកាន់សហរដ្ឋអាម៉េរិក តែប៉ុណ្ណោះ។

ទិន្នន័យការិយាល័យគយចិន បានបង្ហាញថា ទំហំទំនិញនាំចេញរបស់ចិន ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ចន្លោះពីខែឧសភា និងខែតុលា ឆ្នាំ២០២៥នេះ បានកើនឡើងខ្លាំងរហូតដល់ទៅជិត ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន ក៏បានកើនឡើងខ្លាំងដែរ។ ប៉ុន្តែទន្ទឹមនេះ ឱន​ភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយប្រទេសវៀតណាម និងប្រទេសថៃ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅរដូវក្តៅនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ “ខ្មែរួបរួមខ្មែរសាមគ្គីខែ្មរខ្លាំង” ដើម្បីរួមគ្នាទប់ទល់ជាមួយសត្រូវឈ្លានពានថៃ

ក្រោយប្រទេសកម្ពុជា ជួបការលំបាក ដោយសារតែសង្គ្រាមការឈ្លានពានរបស់ថៃ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងក្នុង និងក្រៅប្រទេសបានបង្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ