មីយ៉ាន់ម៉ាចង់បង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន

ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន


ស្ថិតក្នុងស្ថានភាពវឹកវរ ក្រោយមានរដ្ឋប្រហារដោយយោធា ពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងបង្កើតរូបិយបណ្ណឌីជីថលផ្ទាល់ខ្លួន ដើម្បីគាំទ្រការទូទាត់ក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
មីយ៉ាន់ម៉ាចង់បង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន
ដោយ

លោក Maj Gen Zaw Min Tun ដែលជាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ក្នុងរបបយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីមួយឆ្នាំមុនបានឱ្យដឹងថា គម្រោងការបង្កើត​រូបិយបណ្ណឌីជីថលនេះ របបរយោធាមីយ៉ាន់ម៉ា មិនទាន់សម្រេចចិត្តថា តើគួរតែធ្វើវា​ក្នុងនាមជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ឬដោយរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ខណៈដែលគេគ្រាន់តែដឹងថា រូបិយបណ្ណឌីជីថលនេះនឹងជួយកែលម្អសកម្មភាពហិរញ្ញវត្ថុ​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាបថា ធនាគារពិភពលោកប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា​បានធ្លាក់ចុះ​ ១៨% ក្នុងឆ្នាំសារពើពន្ធ​ដែលបាន​បញ្ចប់​កាលពីខែកញ្ញាឆ្នាំមុន ហើយបានព្យាករ​កំណើន​ត្រឹមតែ ១% ប៉ុណ្ណោះគិតត្រឹម​​ខែកញ្ញា​ឆ្នាំនេះ។ ទន្ទឹមនេះ ធនាគារពិភពលោក​បាននិយាយ​នៅក្នុងរបាយការណ៍មួយ កាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាអាចមាន​ទំហំធំជាងមុនដល់​ទៅ ៣០% បើគ្មានការវាយលុកពីជំងឺរាតត្បាត និងរដ្ឋប្រហារទេនោះ។

សូមរំឮកថា ធនាគារកណ្តាលនៅជុំវិញពិភពលោក បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើតរូបិយបណ្ណឌីជីថល ដោយមួយចំនួនគ្រោងនឹងដាក់ពង្រាយរូបិយបណ្ណនេះ សម្រាប់ប្រតិបត្តិការលក់រាយ និងមួយចំនួនទៀតជ្រើសរើសដាក់ការ​កម្រិត​ចំពោះការប្រើប្រាស់អន្តរធនាគារ។ ជាក់ស្ដែងប្រទេសចិន ជាប្រទេសមួយស្ថិតក្នុងចំណោម​ប្រទេសជឿនលឿនបំផុត ដែលមាន​គម្រោងបង្កើត​​​ប្រាក់យន់​ឌីជីថល​របស់ខ្លួន ហើយចិន​បាននិងកំពុងអភិវឌ្ឍប្រាក់យន់ឌីជីថលនេះតាំងពីឆ្នាំ ២០១៤មកម្ល៉េះ។

ដោយឡែក ចំពោះប្រទេសមីយ៉ាន់ម៉ាវិញ អ្នកជំនាញសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ប្រទេសនេះមិនទាន់ស្ថិតក្នុងស្ថានភាពមួយដែលល្អបំផុត ដើម្បីអាចបន្តការងារបែបនេះទេ  ដោយប្រទេសនេះនឹងត្រូវការរចនាសម្ព័ន្ធបទប្បញ្ញត្តិដ៏ល្អ និងសមត្ថភាពខ្ពស់ក្នុងផ្នែករដ្ឋបាល ដើម្បីបង្កើតវាឡើង។

ប្រទេសថៃ ថ្មីៗនេះ ក៏មានការ​រឹតត្បិត​លើការ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​សម្រាប់​ការទូទាត់​នានាផងដែរ ខណៈដែល​និន្នាការនេះកំពុងមានការកើនឡើងនៅប្រទេសថៃ។ ប្រទេសមួយចំនួនទៀត នៅក្នុងតំបន់​ក៏មានការប្រុងប្រយ័ត្ន​ចំពោះការ​ប្រើរូបិយវត្ថុឌីជីថល​ដើម្បីទូទាត់ដែរ ពោលគឺ គេច្រើនអនុញ្ញាត​ឲ្យ​មានការជួញដូរវាតែ​​នៅលើ​បណ្ដាញ​ដែលមានការគ្រប់គ្រង​ត្រឹមត្រូវ​ ដោយ​អាជ្ញាធរប៉ុណ្ណោះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនត្រូវការពលករបរទេសជាង ៦លាននាក់បន្ថែមទៀតនៅឆ្នាំ២០៤០

ព័ត៌មាន
តាមរយៈការសិក្សាដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនបានបង្ហាញថា ប្រទេសជប៉ុននឹងត្រូវការពលករបរទេសជាង ៦លាន ៧សែននាក់បន្ថែមទ…

មេ Facebook ខាតបង់ប្រាក់ ២៩ ពាន់លានដុល្លារក្នុងមួយថ្ងៃ ខណៈមេAmazonរកបាន ២០ពាន់លានដុល្លារ

ព័ត៌មាន
លោក Mark Zuckerberg បានខាតបង់នូវទ្រព្យសម្បត្តិសុទ្ធ ២៩ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc (F…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ