ប្រាក់ចំណេញ​ប្រព័ន្ធធនាគារ​នៅវៀតណាម

ព្យាករណ៍៖ ធនាគារនៅវៀតណាម នឹងធ្លាក់ចុះប្រាក់ចំណេញមុនបង់ពន្ធជាង ២២% នៅឆមាសទី២ ឆ្នាំនេះ


ប្រាក់ចំណេញមុនបង់ពន្ធនៃប្រព័ន្ធធនាគារនៅក្នុងប្រទេសវៀតណាមនៅឆមាសទី២ នៃឆ្នាំ២០២០នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះជាង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ដោយសារតែកើនឡើងនៃការធ្វើសំវិធានធន ឬហៅថាចំណាត់ថ្នាក់ឥណទានសម្រាប់ប្រាក់កម្ចីដែលមានហានិភ័យ បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកនៃប្រទេសវៀតណាម។
របាយការណ៍៖ ចំណូលបុគ្គលិកធនាគារនៅវៀតណាម ជាមធ្យមចន្លោះពីជាង ៨០០ ទៅ១.៣០០ ដុល្លារក្នុងមួយខែ (រូបភាព៖ VnExpress International)
ដោយ

តាមរយៈ​ការរាយការណ៍​ថ្មីៗនេះ ចំពោះ​ទិដ្ឋភាព​នៃ​ឧស្សាហកម្ម​ធនាគារ​នៅក្នុង​ឆមាសទី២ ដោយផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​សាជីវកម្ម Saigon Securities Incorporation បាន​ឲ្យដឹងថា ការកើនឡើង​នៃការ​ធ្វើ​សមវិធានធន នឹង​ធ្វើឲ្យ​កាត់បន្ថយ​ប្រាក់ចំណេញ​របស់ធនាគារ។

ស្ថាប័ន​ស្រាវជ្រាវនេះ បាន​ប៉ាន់ប្រមាណថា ធនាគារ​នឹងជំរុញ​ការធ្វើ​ចំណាត់ថ្នាក់​ឥណទាន ឬសំវិធានធន​នេះ សម្រាប់​បំណុល​អាក្រក់​ និងបំណុល​ដែលបាន​រៀបចំឡើងវិញ។ ចំណូល​ប្រតិបត្តិការ​សរុប​នៃ​ប្រព័ន្ធ​ធនាគារ​វៀតណាម ត្រូវបាន​ព្យាករ​ថា នឹងធ្លាក់ចុះ ៤% ខណៈដែល​ការធ្វើ​ចំណាត់ថ្នាក់ឥណទាន ឬសំវិធានធន​សម្រាប់​កម្ចី​មានហានិភ័យ​ នឹងទំនង​ជា​អាចកើនឡើងដល់ ៤៨%។

ក្រុមហ៊ុន សាជីវកម្ម Saigon Securities Incorporation បាន​ប៉ាន់ប្រមាណទៀតថា ប្រាក់ចំណេញ​មុនបង់ពន្ធ​របស់ធនគារ​គ្រប់គ្រង​ដោយរដ្ឋវៀតណាម រួមទាំង​ធនាគារ Vietcombank, BIDV និង VietinBank អាចនឹង​ធ្លាក់ចុះ ៣៦% ដោយសារតែ​ហេតុផល​ចម្បង គឺការ​បង្កើន​ចំណាត់ថ្នាក់​ឥណទាន ៥៩% សម្រាប់​កម្ចី​មានហានិភ័យ​នៅក្នុង​ឆមាសទី២ ឆ្នាំ២០២០នេះ៕

None



អត្ថបទបន្ទាប់


ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ

គ្រាន់តែរយៈពេល ១ខែ ក្រុមហ៊ុន CPL លក់ផ្ទះបានជាង២០% ឲ្យគម្រោង Gold Residence ក្រោយពីទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន។ គម្រោងលំនៅឋាន Gol…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យថ្មីមួយ មានបង្រៀនមុខជំនាញផ្នែកអាកាសចរណ៍ស៊ីវិល

រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានសម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដោយបានអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ បណ្ដុះបណ្ដាលកម្រិតបិរញ្ញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ