គម្រោងអាកាសយានដ្ឋាន

វៀតណាម កំពុងសម្រុកសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ១៦ពាន់លានដុល្លារ


គម្រោងអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ (Long Thanh International Airport) ក្រោមទុនវិនិយោគដ៏សម្បើមរហូតដល់ទៅ១៦ពាន់លានដុល្លារអាម៉េរិក ស្ថិតក្នុងខេត្តដុងណៃ (Dong Nai) ប្រទេសវៀតណាម កំពុងលេចចេញជារូបរាងកាន់តែច្បាស់ ខណៈការងារសាងសង់កំពុងសម្រុកទាំងថ្ងៃទាំង យប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។
គម្រោងអាកាសយានដ្ឋាន
ដោយ

កម្មករចំនួន៤ពាន់នាក់ និងគ្រឿងចក្រចំនួន២ពាន់គ្រឿង កំពុងសម្រុកការងារសាងសង់ទាំងថ្ងៃទាំងយប់ ដើម្បីបញ្ចប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ (Long Thanh International Airport) នៅលើផ្ទៃដីសរុប៥ពាន់ហិកតានេះឱ្យបានទាន់ពេលវេលាកំណត់។ បន្ទាប់ពីការសាងសង់ចាប់ផ្ដើមបានរយៈពេល៥ខែ ស្ថានីយអ្នកដំណើរតម្លៃ១,៤ពាន់លានដុល្លារ មានសណ្ឋានជាផ្កាឈូករីកនៃអាកាសយានដ្ឋានតម្លៃ១៦ពាន់លានដុល្លារ ដែលស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រនាភាគខាងកើតនៃក្រុងហូជីមិញ នេះកំពុងលេចចេញជារូបរាងបណ្ដើរៗហើយ។

ស្ថានីយអ្នកដំណើរនៅក្នុងដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានខ្នាតយក្សនេះត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់ ក្រោយចាប់ផ្ដើមរយៈពេលជាង៣ឆ្នាំ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ (Long Thanh Interational Airport) ត្រូវបានបែងចែកជា៣ដំណាក់កាលធំៗរួមមាន ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ជាមួយនឹងការសាងសង់ចំណតអ្នកដំណើរចំនួន១ ផ្លូវយន្តហោះរត់ចំនួន១ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាមួយសមត្ថភាពទទួលអ្នកដំណើរចំនួន២៥លាននាក់ និងទំនិញចំនួន១,២លានតោនក្នុងមួយឆ្នាំ។

ចំណែកឯដំណាក់កាលទី២ ចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ជាមួយនឹងការសាងសង់ចំណតអ្នកដំណើរចំនួន២ ផ្លូវយន្តហោះរត់ចំនួន២ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលនឹងមានសមត្ថភាពទទួលអ្នកដំណើរចំនួន៥០លាននាក់ និងទំនិញចំនួន១៥លានតោនក្នុង១ឆ្នាំ។ ហើយសម្រាប់ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃគម្រោងដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ២០៣៥ ដល់ឆ្នាំ២០៤០ នឹងមានសមត្ថភាពទទួលអ្នកដំណើរចំនួន១០០លាននាក់ និងទំនិញ៥០លានតោនក្នុងមួយឆ្នាំនៅពេលគម្រោងទាំងមូលបានបញ្ចប់ជាស្ថាពរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការរឹបអូសលំនៅឋានពីសំណាក់ធនាគារដោយសារម្ចាស់គ្មានលទ្ធភាពសងនៅចិន កើនឡើងជាង៤០%

ផ្ទះផ្ទាល់ខ្លួន គឺពិតជាសំខាន់ណាស់សម្រាប់ផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារប្រកបដោយសុភមង្គល ក៏ដូចជាសេចក្ដីថ្លៃថ្នូរក្នុងសង្គម ប៉ុន្តែបើអ្នកមិនទាន់…

ក្រុមហ៊ុនយក្សជប៉ុន Nippon បញ្ជូនតំណាងទៅវ៉ាស៊ីនតោន ដើម្បីចរចាទិញយកក្រុមហ៊ុនដែកយក្សអាម៉េរិក US Steel

ប្រភពមួយចំនួនបានទម្លាយប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា ក្រុមហ៊ុនដែកជប៉ុន នីបផុន ស្ទៀល (Nippon Steel) បានបញ្ជូនគណៈប្រតិភូមួយក្រុម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ