ផ្លូវដែក

វៀតណាមប៉ាន់ប្រមាណថា គម្រោងភ្ជាប់ផ្លូវដែកជាមួយចិន អាចចំណាយថវិកា៧,២ពាន់លានដុល្លារ


រដ្ឋាភិបាលវៀតណាម បានប៉ាន់ប្រមាណថា គម្រោងសាងសង់ផ្លូវរថភ្លើងតភ្ជាប់រវាងវៀតណាម ជាមួយនឹងខេត្តយូណានរបស់ប្រទេសចិន អាចចំណាយថវិការហូតដល់៧ពាន់២រយលានដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
ផ្លូវដែក
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាម ផ្លូវរថភ្លើងរបស់វៀតណាម ប្រវែង៤២៧គីឡូម៉ែត្រ នឹងត្រូវរត់ចេញពីព្រំដែនខេត្តឡាវសៃ (Lao Cai) ឆ្លងកាត់រដ្ឋធានីហាណូយ និងទីក្រុងកំពង់ផែហៃហ្វុង (Haiphong) ឆ្ពោះទៅកាន់ទីក្រុងហាឡុង (Ha Long) ប្រទេសវៀតណាម។

វៀតណាមកំពុងព្យាយាមកែលម្អប្រព័ន្ធផ្លូវដែកចាស់ៗរបស់ខ្លួនរួមទាំងផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលរត់តាមបណ្តោយប្រទេសនេះ និងផ្លូវរថភ្លើង ដែលតភ្ជាប់ជាមួយនឹងខេត្ដយូណានរបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនផងដែរ។

អាជ្ញាធរផ្លូវដែកវៀតណាម បានដាក់ផែនការសាងសង់ផ្លូវរថភ្លើងពីខេត្តឡាវសៃ ទៅទីក្រុងហាឡុង (Ha Long) ទៅក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យ និងអនុម័តរួចហើយ។ ការសាងសង់ផ្លូវដែកនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០៣០ ហើយគេរំពឹងថា នឹងមានតម្រូវការដឹកជញ្ជូនអ្នកដំណើរប្រមាណ៨លាន៣សែននាក់ និងទំនិញជាង១៧លានតោនតាមរយៈផ្លូវដែកនេះជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ២០៥០។

សម្រាប់ការសាងសង់គម្រោងផ្លូវរថភ្លើងតភ្ជាប់រវាងប្រទេសវៀតណាមជាមួយចិននេះ វៀតណាមកំពុងស្វែងរកជំនួយបច្ចេកទេស និងថវិកាពីប្រទេសចិន ដោយតាមការប៉ាន់ស្មានអាចចំណាយថវិកាប្រមាណ៧ពាន់២រយលានដុល្លារ។

ជាមួយគ្នានេះ រដ្ឋសភាវៀតណាម គ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ ដោយគេរំពឹងថា នឹងអនុម័តផែនការចំណាយ៦៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿនប្រវែង១,៥៤១គីឡូម៉ែត្រពីរដ្ឋធានីហាណូយទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ស្ថាប័នសន្តិសុខអ៊ីនធឺណិតចិន ស្នើឱ្យរដ្ឋាភិបាលចិន ត្រួតពិនិត្យលើផលិតផលរបស់ក្រុមហ៊ុនបន្ទះឈីបអាម៉េរិក Intel ដើម្បីការពារសន្តិសុខជាតិ

សមាគមសន្តិសុខអ៊ីនធឺណិតចិន (CSAC) បានព្រមានកាលពីថ្ងៃពុធ ទី១៦ ខែតុលា ថា រដ្ឋាភិបាលចិនគួរតែចាប់ផ្តើមត្រួតពិនិត្យឡើងវិញជាប្រព័ន្ធលើផលិតផល…

ក្រសួងហិរញ្ញវត្ថុថៃ គ្រោងបញ្ចេញលុយជិត២ពាន់លានដុល្លារ ដើម្បីសង្គ្រោះវិស័យអចលនទ្រព្យ

ក្រសួងហិរញ្ញវត្ថុថៃ គ្រោងបញ្ចេញថវិកាជាង១,៦ពាន់លានដុល្លារអាម៉េរិក ដើម្បីផ្តល់កម្ចីពិសេសសម្រាប់អ្នកមានចំណូលទាបដែលចង់ទិញ ឬសាងសង់ផ្ទះថ្មី ឬក៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ