កិច្ចពិភាក្សាគ្នាអំពីការបង្កើតមីស៊ីលថ្មី

ជប៉ុននិងអាមេរិកកំពុងពិភាក្សាគ្នាអំពីការបង្កើតមីស៊ីលថ្មី ដើម្បីស្ទាក់ចាប់មីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ី ចិន និងកូរ៉េខាងជើង


តាមការចុះផ្សាយដោយសារព័ត៌មានជប៉ុនNikkei Asia ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមពិភាក្សាលើការអភិវឌ្ឍន៍គម្រោងការរួមគ្នាមួយ ដែលក្រសួងការពារជាតិជប៉ុនហៅថា ជាកម្មវិធីដំបូងបង្អស់នៅលើពិភពលោកនៃប្រព័ន្ធមីស៊ីលស្ទាក់ចាប់មីស៊ីលលឿនជាងសម្លេង។ ប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើងគឺមានអាវុធប្រភេទ និងកំពុងបង្កការព្រួយបារម្ភផ្នែកសន្តិសុខខ្លាំងសម្រាប់ជប៉ុន និងកូរ៉ខាងត្បូង។
សម្ព័ន្ធមិត្តត្រីភាគីកំពុងត្រៀមពិភាក្សាគ្នាបង្កើតមីស៊ីលប្រឆាំងមីស៊ីលលឿនជាងសម្លេង!

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីសម្រេចលើកិច្ចព្រមព្រៀងកម្មវិធីអភិវឌ្ឍន៍មីស៊ីលស្ទាក់ចាប់នេះ នៅថ្ងៃសុក្រសប្តាហ៍នេះ ជាពេលដែលមេដឹកនាំទាំងពីរក៏នឹងមានជំនួបកំពូលត្រីភាគីនៅឧទ្យានប្រធានាធិបតីអាមេរិក Camp David ជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ផងដែរ។
តើអ្វីទៅជាមីស៊ីលដែលមានល្បឿនលឿនជាងសម្លេង? គឺជាប្រភេទមីស៊ីលម្យ៉ាងដែលអាចហោះក្នុងរយៈកម្ពស់ទាបក្នុងបរិយាកាស ក្នុងល្បឿនលឿនជាងសំឡេងប្រហែលប្រាំដង។ មីស៊ីលនេះអាចផ្លាស់ប្តូរគន្លងនៃការហោះហើរ ដូចជានៅពេលដែលក្បាលគ្រាប់បែកចេញពីគ្នាបន្ទាប់ពីការបាញ់ចេញ ហើយធ្លាក់ក្នុងរាងមុំចោតនៅពេលវាហោះចូលទៅជិតគោលដៅ។ ជាការពិត មីស៊ីលប្រភេទនេះគឺពិបាកក្នុងការចាប់សញ្ញាបាន ជាងមីស៊ីលប៉ាឡេស្ទិកដែលហោះក្នុងរាងប៉ារ៉ាបូល ពោលគឺហោះត្រង់ឡើងទៅលើក្នុងរយៈកម្ពស់ខ្ពស់មុននឹងធ្លាក់មកផ្ទៃដីនៃទីតាំងគោលដៅវិញ។ អ្នកជំនាញខ្លះជឿថា មីស៊ីលលឿនជាងសម្លេង អាចស្ទាក់ចាប់បាន លុះត្រាតែវាហោះជិតដល់ចំណុចគោលដៅ ឬគោលដៅបំផ្ទុះ។

ប្រព័ន្ធមីស៊ីលរបស់ជប៉ុនបច្ចុប្បន្នដូចជា SM-3 ដើម្បីស្ទាក់ចាប់មីស៊ីលដែលចូលមកពីដែនសមុទ្រ និងPatriot PAC-3 ការពារពីដីទៅអាកាស គឺមិនអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ឆ្លើយតបប្រឆាំងទប់ទល់នឹងមីស៊ីលលឿនជាងសម្លេងបានឡើយ។ ដូចនេះហើយ ប្រទេសទាំងពីរគឺជប៉ុន និងសហរដ្ឋអាមេរិកមានបំណងបង្កើតឱ្យមានឧបករណ៍ស្ទាក់ចាប់ថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីល hypersonic ដែលហោះក្នុងល្បឿនលឿនក្នុងគន្លងកម្ពស់ទាបបាន។ ប្រសិនបើវាត្រូវបានអភិវឌ្ឍមែននោះ វាត្រូវបានគេរំពឹងថានឹងអាចស្ទាក់ចាប់មីស៊ីលលឿនជាងសម្លេង មុនវាហោះទៅគោលដៅបំផ្ទុះ។
ក្នុងនោះដែរ សម្ព័ន្ធមិត្តទាំងពីរក៏នឹងបង្កើត «តារាផ្កាយរណប» ដែលដំណើរការទិន្នន័យពីផ្កាយរណបជាច្រើនសម្រាប់ផ្តល់នូវភាពត្រឹមត្រូវខ្ពស់ និងចាប់សញ្ញាបានមុនភា្លមៗ។ ការធ្វើនេះគឺដើម្បីធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធចាប់សញ្ញា និងតានដានពីលើលំហរអាកាស ព្រោះថាមីស៊ីលដែលហោះក្នុងរយៈកម្ពស់ទាបដូច hypersonic កឺពិបាកសម្រាប់រ៉ាដាលើដី ក្នុងការចាប់សញ្ញាពីចម្ងាយ។ បច្ចុប្បន្ន ចិន រុស្ស៊ី និងកូរ៉េខាងជើងបានជោគជ័យអភិវឌ្ឍន៍មីស៊ីលប្រភេទនេះបន្តបន្ទាប់គ្នា និងត្រូវបានគេព្រួយបារម្ភថា វាអាចត្រូវបានគេយកទៅបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក៏ថាបាន៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលឥណ្ឌូនេស៊ីនិយាយបញ្ជាក់ឡើងវិញពីគម្រោងកសាងរថភ្លើងល្បឿនលឿនក្រោមកិច្ចសហការជាមួយនឹងចិនដែលមានទឹកប្រាក់៧,៣ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនត្រូវតែផ្តល់អាទិភាពដល់សុវត្ថិភាពនៃគម្រោងកសាងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ ដែលផ្តល…

មន្ត្រីជាន់ខ្ពស់ CDC ជំរុញឱ្យវិនិយោគិនងាកមកវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មដែលជាវិស័យមានសក្តានុពលខ្ពស់

ព័ត៌មាន
ស្ថិតក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ និងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ