ការនាំចេញកាហ្វេ

វៀតណាមរំពឹងរកចំណូលបានជាង៥ពាន់លានដុល្លារពីការនាំចេញកាហ្វេនៅឆ្នាំនេះ


ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់រហូតដល់ជាង៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយគេមើលឃើញពីការកើនឡើងតម្លៃកាហ្វេក្នុងពិភពលោក ដែលអាចជំរុញឱ្យតម្រូវការក្នុងស្រុកកើនឡើង។ ទោះជាយ៉ាងណា តម្លៃកាហ្វេអាចនឹងមានការប្រែប្រួលនៅខែធ្នូ នេះ ដោយសារវាដល់រដូវប្រមូលផលកាហ្វេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ការនាំចេញកាហ្វេ
ដោយ

ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាមត្រូវបានគេព្យាករថា នឹងកើនឡើងដល់កំណត់ត្រាមួយខ្ពស់រហូតដល់៥,៦ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ ដោយសារតែមានការកើនឡើងតម្លៃកាហ្វេជាសកល។ លោក ង្វៀន ណាម ហៃ (Nguyen Nam Hai) ប្រធានសមាគមកាហ្វេ និងកាកាវរបស់ប្រទេសវៀតណាមបានកត់សម្គាល់ថា ការកើនឡើងតម្លៃកាហ្វេជាសកលនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យតម្លៃកាហ្វេក្នុងស្រុកកើនឡើងផងដែរ។

លោកបានពន្យល់ថា ទោះជាតម្លៃកាហ្វេអាចនឹងប្រែប្រួលធ្លាក់ចុះបន្តិចបន្តួចនៅពេលរដូវប្រមូលផលកាហ្វេរបស់វៀតណាម ដែលនឹងចាប់ផ្តើមនៅខែធ្នូ នេះក៏ដោយ ប៉ុន្តែគេបានរំពឹងថា តម្លៃកាហ្វេនឹងនៅតែកើនខ្ពស់ជាងឆ្នាំមុនដោយហេតុថា ប្រទេសដែលផលិតកាហ្វេធំៗផ្សេងទៀតមិនទាន់ឈានចូលដល់រដូវប្រមូលផល។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា តម្លៃកាហ្វេនៅខេត្តភាគកណ្តាលប្រទេសវៀតណាមដូចជាខេត្តដាកឡាក់ (Dak Lak) ជាដើមមានតម្លៃចាប់ពី៤,៨១ទៅ៤,៨៤ដុល្លារក្នុង១គីឡូក្រាម ពោលគឺខ្ពស់ជាងកាលពី២០ថ្ងៃមុន ដែលមានតម្លៃត្រឹមតែ៤,៣៤ដុល្លារក្នុង១គីឡូក្រាម។

ក្រុមអាជីវករបានរាយការណ៍ថា តម្លៃកាហ្វេកំពុងឡើងថ្លៃនៅមុនរដូវប្រមូលផល ដែលធ្វើឱ្យកសិករកំពុងថ្លឹងថ្លែងក្នុងការសម្រេចចិត្តលក់គ្រាប់កាហ្វេរបស់ពួកគេ ភ្លាមៗ ឬរក្សាទុកក្នុងឃ្លាំងសិន ក្រោយពួកគេមានការរំពឹងថា តម្លៃកាហ្វេនឹងឡើងថ្លៃថែមទៀត។ នៅក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញកាហ្វេបានប្រមាណ១,២លានតោន ដែលបង្កើតចំណូលបានជិត៥ពាន់លានដុល្លារ។ បរិមាណនាំចេញកាហ្វេរបស់វៀតណាមក្នុងរយៈពេលនេះមានការធ្លាក់ចុះជាង១៣% ប៉ុន្តែតម្លៃកើនឡើងជាង៣៨%បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធ១០០%លើក្រុមប្រទេស BRICS បើបង្កើតរូបិយប័ណ្ណបម្រើការទូទាត់ជំនួសប្រាក់ដុល្លារអាមេរិក

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ប្រាប់ក្រុមប្រទេស BRICS កុំឱ្យព្យាយាមបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្ររូបិយប័ណ្ណណាមួយសម្…

សភាវៀតណាមអនុម័តគម្រោងផ្លូវដែកល្បឿនលឿនមានតម្លៃជិត៧០ពាន់លានដុល្លារ

ប្រទេសវៀតណាម នឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមានតម្លៃវិនិយោគរហូតដល់ទៅ៦៧ពាន់លានដុល្លារអាម៉េរិក ដើម្បីតភ្ជាប់បណ្ដាខេត្តភាគខាងជើង និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ