វិស័យសេដ្ឋកិច្ច

តើមានសញ្ញាអ្វីខ្លះ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានសកម្មភាពល្អប្រសើរឡើងវិញ?


កម្ពុជារួមទាំងប្រទេសទូទាំងពិភពលោកសុទ្ធតែបានរងនូវឥទ្ធិពលនៃឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាវិបត្តិជាសកលនានា ប៉ុន្តែនៅមួយរយៈកន្លងមកនេះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រូវបានគេសង្កេតឃើញថា កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗ និងចាប់ផ្តើមកម្រើកឡើងវិញជាបណ្ដើរៗផងដែរ។ តើមានសញ្ញាណអ្វីខ្លះ ដែលបាននបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាកំពុងចាប់ផ្តើមមានសញ្ញាណវិជ្ជមានឡើងវិញ?
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា សង្កេតឃើញថា នៅ២ខែដំបូងក្នុងឆ្នាំ២០២៤ នេះ សេដ្ឋកិច្ចកម្ពុជា បានបង្ហាញសញ្ញាកើនឡើងគួរឱ្យចាប់អារម្មណ៍ ហើយវាស្របទៅនឹងអ្វីដែលអ្នកជំនាញ និងស្ថាប័នអន្តរជាតិ បានព្យាករនាពេលកន្លងទៅ។ បើតាមមេផ្សារហ៊ុនរូបនេះ កត្តាដែលអាចបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ គឺផ្នែកលើកំណើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានានៅដើមឆ្នាំនេះ មានការកើនឡើង២០% គួបផ្សំការធ្វើចរាចរណ៍របស់ពលរដ្ឋហាក់មានភាពមាញឹកខ្លាំងជាងមុន ព្រមទាំងវិស័យទេសចរកំពុងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងមុន។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងអត្រា៦,១% ខណៈអតិផរណានឹងមានក្នុងរង្វង់៣%នៅឆ្នាំនេះ។ កំណើននេះ ជំរុញដោយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ជាពិសេសប្រទេសចិន និងសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការវិនិយោគនៅខេត្តព្រះសីហនុមានការប្រែប្រួលយ៉ាងណា ក្រោយរដ្ឋាភិបាលដាក់ចេញផែនការជំរុញការវិនិយោគមួយរយៈកន្លងមកនេះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីះហនុ បានអះអាងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេស«ជំរុញការវិនិយោគក្នុងខ…

អ្នកជំនាញរំពឹង ទទួលបានភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន ខណៈកម្ពុជា-ឥណ្ឌានឹងបើកជើងហោះហើរត្រង់នៅអំឡុងខែមិថុនា

ព័ត៌មាន
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ឥណ្ឌា ចាប់ផ្តើមរៀបចំកញ្ចប់ទេសចរណ៍មកកម្ពុជាបណ្តើរៗហើយនៅពេលនេះ ដោយពួកគេមិនត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ