វិស័យទេសចរណ៍

វៀតណាមផ្ដោតលើការបង្កើនព្រលានយន្តហោះ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់


ដោយមើលឃើញពីភាពកកស្ទះនៅតាមព្រលានយន្តហោះដោយសារតែកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅវៀតណាមមានចំនួនកាន់តែច្រើនឡើងធ្វើឱ្យពួកគេរង់ចាំយូរនៅព្រលានយន្តហោះ ប្រទេសក្បែរខាងកម្ពុជាមួយនេះកំពុងសម្លឹងរកការពង្រីកចំនួនអាកាសយានដ្ឋានបន្ថែមទៀត ដើម្បីជួយសម្រួល និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់។ យ៉ាងណាមិញបើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ (Pham Minh Chinh) កង្វះខាតព្រលានយន្តហោះនៅទីក្រុងហូជីមិញកំពុងរារាំងសេដ្ឋកិច្ចរបស់វៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
9
ដោយ

បើតាមផែនការមេដែលបានចុះហត្ថលេខាកាលពីខែមិថុនាកន្លងទៅ វៀតណាមទាមទារឱ្យបង្កើនអាកាសយានដ្ឋានពីចំនួន២៣ក្នុងពេលបច្ចុប្បន្នទៅដល់៣០កន្លែងត្រឹមឆ្នាំ២០៣០ ហើយបើទោះជាផែនការបានប្រឈមនឹងការសន្យាកាត់បន្ថយកាបូនយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រផែនការនេះនិយាយថា ការពង្រីកត្រូវតែរក្សាល្បឿនតាមការកើនឡើងនូវពលរដ្ឋថ្នាក់កណ្តាល និងវិស័យផលិត កម្ម។

មន្ត្រីអាកាសយានដ្ឋាន គឺអ្នកស្រី ឌូ ឌៀវ ហ៊ូយេន (Do Dieu Huyen)បានប្រាប់សារព័ត៌មាន នីកេ ថា បើសិនវៀតណាមធ្វើបានសម្រេចមែន នោះភ្ញៀវទេសចរនឹងទៅលេងកាន់តែច្រើន ហើយការធ្វើពាណិជ្ជកម្ម ក៏នឹងកើនឡើងដូចគ្នាដែរ ហើយវានឹងផ្ដល់អត្ថប្រយោជន៍ដ៏ធំសម្រាប់សេដ្ឋកិច្ចវៀតណាម និងរួមចំណែកដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធនាំចេញផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) បាននិយាយថា កង្វះខាតព្រលានយន្តហោះនៅទីក្រុងហូជីមិញ កំពុងតែរារាំងសេដ្ឋកិច្ចវៀតណាម ខណៈទីក្រុងនេះនៅឆ្នាំក្រោយទំនងជានឹងកើនឡើងទ្វេដងនូវចំនួនអ្នកដំណើរតាមយន្តហោះដល់២៥លាននាក់ ដែលអាកាសយានដ្ឋានក្នុងទីក្រុងនេះត្រូវបង្កើតឡើងដើម្បីដោះស្រាយកំណើនភ្ញៀវ ដែលចេះតែកើនឡើងនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Vnexpressកាលពីខែកញ្ញា។

រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបាននិយាយថា នៅត្រឹមឆ្នាំ២០៣០ ទំនិញដឹកតាមអាកាសនៅវៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើង២៧០%នៃបរិមាណទំនិញដឹកតាមយន្តហោះ បច្ចុប្បន្ន។

លោកស្រី ហ៊ូយេន បាននិយាយថា ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) នឹងពង្រីកសមត្ថភាពក្នុងចំណោមអាកាសយានដ្ឋានលំដាប់ទីពីរ ហើយថា ស្ថានីយដឹកទំនិញតាមផ្លូវអាកាសមួយនឹងត្រូវបានបង្កើតបន្ថែមមួយទៀតនៅក្នុងទីក្រុងហៃផុង (Hai Phong) ផងដែរ។ ផែនការមេអាកាសចរណ៍នេះ គឺសំដៅពង្រីកវិស័យចំនួនពីរ គឺខ្សែច្រវាក់ផ្គត់ផ្គង់ឆ្ពោះទៅវៀតណាម និងឧស្សាហកម្មធ្វើដំណើរ ដែលផ្ដោតលើឆ្នេរត្រូពិចរបស់ប្រទេសនេះ ម្ហូបអាហារ និងប្រវត្តិសាស្រ្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ផែនការមេនេះ ក៏បានរួមបញ្ចូលទាំងគម្រោងការពង្រីកអាកាសយានដ្ឋានមួយនៅក្នុងទីក្រុងហាណូយដែលគ្រោងចំណាយថវិកាចំនួន៤ពាន់លានដុល្លារ និងស្ថានីយទី៣នៅព្រលានយន្តហោះ Tan Son Nhat ព្រមទាំងព្រលានយន្តហោះទី២ថ្មីសម្រាប់ទីក្រុង ដែលស្ថិតនៅភាគខាងត្បូងប្រទេសនេះផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


បញ្ហានៅឧបទ្វីបកូរ៉េអាចកាន់តែតានតឹងក្រោយកូរ៉េខាងជើងលុបចោលកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង

កូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងសព្វាវុធថ្មីៗនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូងឡើងវ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីទស្សនាទាននៃការកែទម្រង់ច្បាប់

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ