សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ទីបំផុតរុស្ស៊ីយកបានក្រុងយុទ្ធសំខាន់មួយទៀតនៅដុនបាស ក្រោយការវាយប្រយុទ្ធអស់ជាច្រើនសប្តាហ៍


បន្ទាប់ពីបាយវាយទប់ទល់អស់រយៈពេលជាច្រើនសប្តាហ៍ នៅទីបំផុតទៅកងទ័ពអ៊ុយក្រែនបានបាត់បង់ការគ្រប់គ្រងទាំងស្រុងហើយលើទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ នៃតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែន។ កងទ័ពរុស្ស៊ីកាលពីចុងសប្តាហ៍មុន បានចូលកាន់កាប់ទីក្រុងសៀវីរ៉ូដូណេក (Sievierodonetsk) ទាំងស្រុង ជាទីក្រុងដែលយុទ្ធសាស្ត្រដែលនឹងបើកផ្លូវឱ្យមានការគ្រប់គ្រងយ៉ាងពេញដៃ របស់រុស្ស៊ីលើតំបន់ដុនបាស។ ភាគីទាំងសងខាងសុទ្ធតែបានប្រកាសទទួលស្គាល់ពីបញ្ហានេះ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីវាយយកបានទីក្រុងសំខាន់ សៀវរីរ៉ូដូណេក ក្នុងតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន
ដោយ

ទោះ​បាត់បង់​ក្រុង​ដ៏​សំខាន់​ទៅ​ក្នុង​ដៃ​រុ​ស្ស៊ី ភាគី​អ៊ុយ​ក្រែ​ន​មិន​បាន​ហៅ​វា​ថា​ជា​បរាជ័យ​នោះ​ទេ​។ អ៊ុយ​ក្រែ​ន​បាន​ហៅ​ការ​នេះ​ថា ជា​ការ​ដកថយ​របស់​ខ្លួន​ពី​ទីក្រុង ក្នុង​លក្ខណ​យុទ្ធសាស្ត្រ ដើម្បី​ត្រៀមប្រយុទ្ធ​ពី​ទីតាំង​ខ្ពស់​មក​វិញ ពោល​គឺ​ពី​ទីក្រុង លី​ស៊ី​ឆាន់​(Lysychansk) នៅ​ច្រាំង​ម្ខាង​ទល់មុខ​ទន្លេ​នៃ​ក្រុង សៀវ​វី​រ៉ូ​ដូ​ណេ​ក​។

ប៉ុន្តែ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ក្រុម​ផ្តាច់ខ្លួន​និយម​រុ​ស្ស៊ី​បាន​និយាយ​ថា កងកម្លាំង​របស់​ក្រុង​មូ​ស្គូ​ឥឡូវ​ក៏​កំពុង​វាយលុក​ក្រុង លី​ស៊ី​ឆាន់​(Lysychansk) នេះ​ដែរ​។ សម្រាប់​ទីក្រុង​ម៉ូ​ស្គូ វា​គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​រុ​ស្ស៊ី ចាប់តាំងពី​ការ​ដណ្តើម​បាន​កំពង់​ផែ Mariupol កាលពី​ខែឧសភា​។

ប្រធានាធិបតី Volodymyr Zelenskiy បាន​ប្តេជ្ញា​នៅ​ក្នុង​សុន្ទរកថា​តាម​វី​ដេ​អូ​ថា អ៊ុយ​ក្រែ​ន​នឹង​យកឈ្នះ ព្រមទាំង​ដណ្តើម​យក​ទីក្រុង​ដែល​ខ្លួន​បាន​បាត់បង់​ត្រឡប់​មក​វិញ​។ ប៉ុន្តែ​ដោយ​ទទួលស្គាល់​ពី​ការ​ចាញ់​ប្រៀប​នៅ​ក្នុង​សមរភូមិ​លោក​បាន​និយាយ​ថា​៖ «​យើង​មិនដឹង​ថា​តើ​វា​នឹង​ត្រូវការ​ពេល​ប៉ុន្មាន​ទេ តើ​ត្រូវការ​ការ​វាយប្រហារ ការ​ខាតបង់ និង​ការ​ប្រឹងប្រែង​ប៉ុន្មាន​ទៀត មុន​ពេល​យើង​មើលឃើញ​ពី​ជ័យជម្នះ​របស់​យើង​»​។

បន្ទាប់​ពី​វាយ​យក​បាន​ក្រុង​សៀ​វី​រ៉ូ​ដូ​ណេ​ករួច​ហើយ រុ​ស្ស៊ី​បាន​បន្ត​រុល​ទៅ​មក ដោយ​កំពុង​វាយប្រហារ​ក្រុង លី​ស៊ី​ឆាន់ និង​ថែម​ទាំង​បាន​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​ចូល​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ប្រមាណ ៣០០​គីឡូ​ម៉ែ​ត​ថែម​ទៀត​។

ដោយ​មិន​អាច​ធ្វើ​អ្វី​បាន និង​ឱ្យ​បាន​ទាន់សភាពការណ៍​នៅ​ពេល​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden និង​មេដឹកនាំ​ក្រុម​ប្រទេស​រីក​ចម្រើន​ខ្លាំង​ទាំង​ប្រាំ ឬ​ហៅ​កាត់​ថា G7 ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​យល់ព្រម​លើ​ការ​ដាក់​សម្ពាធ​ថ្មី​ៗ​លើ​រុ​ស្ស៊ី រួម​មានការ​ហាមឃាត់​ការ​នាំ​ចូល​មាស​ពី​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ នេះ​បើ​ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ជំរុញឲ្យតំបន់អាស៊ាន និងBRICS បើកចំហពាណិជ្ជកម្មអន្តរជាតិ និងបន្ថយរបាំងពាណិជ្ជកម្ម

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងប្រ៊ីក ប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ គាំទ្រប្រព័ន្ធពា…

វ៉ាក់សាំងកូវីដ១៩ បានជួយសង្គ្រោះជីវិតមនុស្សជិត ២០ លាននាក់ក្នុងឆ្នាំ ២០២១

ព័ត៌មាន
បើយោងតាមការសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលឯកទេសខាងជំងឺឆ្លងពិភពលោក (The Lancet Infectious Diseases) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនេះថា វ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ