បរិយាកាសធុរកិច្ច

តើកត្តាអ្វីខ្លះជំរុញឱ្យវៀតណាម ក្លាយជាប្រទេសនាំមុខគេ លើការកែលម្អបរិយាកាសធុរកិច្ចនៅលើពិភពលោក?


តាមការវិភាគរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) បានបង្ហាញក្នុងពេលថ្មីៗនេះថា ប្រទេសវៀតណាម បានងើបឡើងជាប្រទេសដែលមានការកែលម្អបរិយាកាសធុរកិច្ចខ្លាំងជាងគេបំផុតនៅក្នុងចំណោមប្រទេសជាង ៨០ នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ តើមានកត្តាអ្វីខ្លះ ធ្វើឲ្យវៀតណាមស្ថិតលើកំពូលតារាង នៃប្រទេស ដែលមានការកែលម្អបរិយាកាសធុរកិច្ចបានល្អជាងគេបំផុត?
បរិយាកាសធុរកិច្ច
ដោយ

បើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) បានអះអាងថា ការសិក្សានេះ ត្រូវបានស្រាវជ្រាវចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ និង បង្ហាញឲ្យឃើញថា ប្រទេសវៀតណាម បានទទួលការដំឡើងពិន្ទុចំនួន ១,៧ នៅលើសន្ទស្សន៍ ដែលជាការកត់សម្គាល់អំពីការកែលម្អខ្លាំងជាងគេបំផុតនៅក្នុងចំណោមប្រទេសចំនួន ៨២ ដែលឆ្លងកាត់ការវាយតម្លៃ។

កត្តាសំខាន់ៗនៅពីក្រោយការកែលម្អបរិយាកាសធុរកិច្ចរបស់ប្រទេសវៀតណាម រួមមាន ការប្តេជ្ញាចិត្តក្នុងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ក្រៅពីនេះទៀត ការចូលរួមរបស់វៀតណាមនៅក្នុងយុទ្ធសាស្ត្រ China+1 ជាសកលដែល ស្វែងរកការធ្វើពិពិធកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ចេញឆ្ងាយពីប្រទេសចិន ក៏បានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញ ការទាក់ទាញរបស់វៀតណាម ឱ្យក្លាជាកន្លែងគោលដៅ អាជីវកម្មដ៏ លេចធ្លោផងដែរ។

លោកស្រី ប្រៀនធី រ៉យ (Prianthi Roy) អ្នកគ្រប់គ្រងការព្យាករប្រចាំប្រទេស និងជាអ្នកវិភាគអឺរ៉ុបរបស់អង្គភាព EIU បាននិយាយថា នៅពេល៥ឆ្នាំទៀត បរិយាកាសធុរកិច្ចនៅវៀតណាម នឹងបន្តមានប្រៀបជាងដៃគូប្រកួតប្រជែង ក្នុងតំបន់ដូចជា ឥណ្ឌូនេស៊ី និងថៃជាដើម ដោយភាគច្រើនដោយសារតែតម្លៃពលកម្មប្រកួតប្រជែង របស់វៀតណាម កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយ និងឱកាសទីផ្សារ ដែលកំពុងតែកើនឡើង។

ទោះយ៉ាងណា លោកស្រីបានព្រមានថា វៀតណាមនៅតែប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួនដូចនីតិវិធីការិយាធិបតេយ្យដ៏លំបាក ឧបសគ្គផ្នែករដ្ឋបាល និងប្រសិទ្ធភាព នៃស្ថាប័នដែលបញ្ហាប្រឈមទាំងនេះ បានបន្តរារាំងដល់ប្រតិបត្តិការអាជីវកម្មខ្លាំង ជាងប្រទេសដៃគូក្នុងតំបន់របស់ខ្លួន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មហាយក្សចិន គ្រោងកៀរគរមូលនិធិ ៨៤០ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង

ប្រព័ន្ធផ្សព្វផ្សាយចិន ខៃស៊ីន (Caixin) បានបញ្ជាក់ថា មហាយក្សចិន គ្រោងកៀរគរប្រមូលនិធិឱ្យបានដល់ទៅ ៨៤០ពាន់លានដុល្លារអាម៉េរិក ពីការបោះផ្សាយសញ្…

ក្រុមហ៊ុនសាជីវកម្មធំមួយនៅប្រទេសថៃ ប្រមូលទិញប្រេងឆាដែលប្រើរួច សម្រាប់កែច្នៃធ្វើជាប្រេងសម្រាប់ចាក់យន្តហោះ

ក្រុមហ៊ុនថាមពល Bangchak ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រថៃ បានបង្ហាញពីគោលបំណងប្រមូលទិញប្រេងឆាចម្អិនអាហារ ដែលគេប្រើរួច ដើម្បីធ្វើជាវត្ថុធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ