មេដឹកនាំវៀតណាម

សភាវៀតណាម បោះឆ្នោតបណ្ដេញឧបនាយករដ្ឋមន្ត្រី២រូបចេញពីតំណែង


រដ្ឋសភាវៀតណាម កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបោះឆ្នោតតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន៣រូប និងបានបណ្តេញឧបនាយករដ្ឋមន្ត្រី២រូបចេញពីតំណែង នៅក្នុងកិច្ចប្រជុំវិសាមញ្ញពេញមួយថ្ងៃរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំវៀតណាម
ដោយ

រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដើម្បីបោះឆ្នោតជ្រើងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន៣រូប និងដកឧបនាយករដ្ឋមន្ត្រី២រូប។ ប៉ុន្តែសភាវៀតណាមមិនបញ្ជាក់ឈ្មោះ និងមូលហេតុនៃការដកឧបនាយករដ្ឋមន្ត្រីទាំងពីរនាក់នេះនោះទេ។ ជាមួយគ្នានេះ ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនេះ ក៏បានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី និងរដ្ឋមន្ត្រីយុត្តិធម៌ថ្មីនៅក្នុងសម័យប្រជុំនេះផងដែរ។

ការបោះឆ្នោតជ្រើសតាំងឧបនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងបន្ទាប់ពីមានភាពចលាចលនយោ បាយក្រោយប្រធានរដ្ឋចំនួនពីររូប និងប្រធានរដ្ឋសភាមួយរូបបានលាលែងពីតំណែងជុំវិញការចោទប្រកាន់ថា«បានប្រព្រឹត្តខុស»។ ប្រទេសវៀតណាមបច្ចុប្បន្នមានឧបនាយករដ្ឋមន្ត្រីចំនួនបួនរូប ដែលស្ថិតនៅក្រោមឱវាទរបស់នាយករដ្ឋមន្ត្រីលោក ផាម មិញ ឈិញ (Pham Minh Chinh)។ តំណែងនេះនឹងកើនឡើងដល់៧រូបបន្ទាប់បញ្ចូលឧបនាយករដ្ឋមន្ត្រីទាំង៣រូប ដែលទើបជ្រើសតាំងថ្មីខាងលើ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


អតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងការបង់សងត្រឡប់ទទួលបានការជួយសម្រួលពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ

ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញ បានធ្វើឱ្យពលរដ្ឋមួយចំនួន ដែលខ្ចីលុយពីគ្រឹះស្ថានធនាគារ និងមីក្រូហិរ…

ចិនថ្កោលទោស និងព្រមានចាត់វិធានការឆ្លើយតបចំពោះការដាក់បញ្ចូលក្រុមហ៊ុនចិនបន្ថែមក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់អាម៉េរិក

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា ថា ខ្លួនថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការដាក់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ