
អាជ្ញាធរវៀតណាម បានដាក់គោលដៅប្រែក្លាយខេត្ត-ក្រុង យ៉ាងចំនួន៥ ឱ្យក្លាយជាគោលដៅទេសចរណ៍ និងសេវាកម្មទេសចរណ៍សុខភាព។ បណ្តាខេត្ត-ក្រុងទាំងនេះ រួមមានទីក្រុងហាណូយ ហូជីមិញ ដាណាង ខេត្តក្វាងនិញ និងខេត្តខាញ់ហាវ។ តាមផែនការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ អាជ្ញាធរវៀតណាម មានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មនៅមន្ទីរពេទ្យថ្នាក់មជ្ឈិម និងឯកទេស ឆ្ពោះទៅរកការទទួលស្គាល់នូវស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញអ្នកជំងឺបរទេស។
បច្ចុប្បន្នប្រព័ន្ធសុខាភិបាលរបស់វៀតណាម មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ដោយក្រុមវេជ្ជបណ្ឌិតវៀតណាម មានជំនាញបច្ចេកទេសជឿនលឿន ដូចជាការវះកាត់ដោយមនុស្សយន្ត ការថតឆ្លុះ ការវះកាត់ប្តូរសរីរាង្គ និងការព្យាបាលជំងឺមហារីក។ ប៉ុន្តែមកដល់ពេលនេះមានមន្ទីរពេទ្យតិចតួចប៉ុណ្ណោះដែលទទួលបានស្តង់ដាវាយតម្លៃពីស្ថាប័នជាតិ និងអន្តរជាតិ។ តាមការផែនការនៅឆ្នាំ២០៣០ វៀតណាម ដាក់គោលដៅធ្វើបច្ចុប្បន្នភាពលើមន្ទីរពេទ្យចំនួន១៥ នៅក្នុងខេត្តក្រុងទាំង៥ខាងលើ។ បច្ចុប្បន្នប្រទេសនៅតំបន់អាស៊ាន មានវិស័យសុខាភិបាលខ្លាំង រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ ប្រុយណេ និងវៀតណាម៕
ដោយៈ សរ សុជាតិ