បច្ចេកវិទ្យាបន្ទះឈីប

វៀតណាម គ្រោងដាក់ចេញពន្ធលើកទឹកចិត្តដ៏សម្បើម ដើម្បីទាក់ទាញការវិនិយោគលើបន្ទះឈីប


ប្រទេសវៀតណាម កំពុងរៀបចំបញ្ជីអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនបន្ទះឈីប មានចាប់ពីការបន្ធូរបន្ថយពន្ធរហូតដល់ការនាំចេញដ៏ឆាប់រហ័ស ដើម្បីទាក់ទាញការបណ្ដាក់ទុនថែមទៀត ខណៈប្រទេសកុម្មុយនីស្តដែលកំពុងរីកចម្រើនលឿនមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីក្រុមហ៊ុនបន្ទះឈីបពិភពលោកមួយចំនួន ដូចជា ក្រុមហ៊ុន Nvidia ជាដើម ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

ក្រសួសពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានស្នើសុំឱ្យដាក់បន្ថែមការលើកទឹកចិត្តនៅក្នុងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ដូចជាការលុបចោល១៥០% នៃការចំណាយលើការស្រាវជ្រាវសម្រាប់ក្រុមហ៊ុនអាជីវកម្ម ការផ្តល់ជំនួយនិងទិដ្ឋាការឆាប់រហ័ស និងការប្រើប្រាស់ដីធ្លីរយៈពេល១០ឆ្នាំដោយមិនគិតថ្លៃជួលផងដែរ។

ក្រុងហាណូយ កំពុងដាក់ចេញនូវវិធានការបែបនេះ ដើម្បីចាប់យកឱកាសក្នុងពេលដែលមានជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។ សង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ បានបង្ខំឱ្យក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ចេញឆ្ងាយពីប្រទេសចិន ដោយពួកគេកំពុងចាប់អារម្មណ៍នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែវៀតណាម ក៏ត្រូវពិចារណាដែរថា តើវិធានការនេះស្របនឹងសន្ធិសញ្ញាសកលថ្មី ស្តីពីពន្ធអប្បបរមាដែរឬទេ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបរបស់អាម៉េរិកមួយចំនួន រួមទាំងលោក ជេនសេន ហ័ង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានទៅទស្សនកិច្ចនៅទីក្រុងហាណូយ ដោយជំរុញឱ្យរដ្ឋាភិបាលវៀតណាម រិះរកវិធីគ្រប់យ៉ាង ដើម្បីទាក់ទាញក្រុមហ៊ុនទាំងនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


AMRO ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដកិច្ច ៥,៦% នៅឆ្នាំនេះ មុនឡើងដល់ ៥,៩% នៅឆ្នាំក្រោយ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ ៥,៦% មុនឡើ…

តើមូលហេតុអ្វីបានជាក្រុមហ៊ុន JPMorgan បោះបង់ការណែនាំអតិថិជនឱ្យទិញភាគហ៊ុនចិន នៅមុនការបោះឆ្នោតនៅអាម៉េរិក?

JPMorgan Chase & Co ដែលជាក្រុមហ៊ុនបណ្តាក់ទុនមូលធនដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានប្រកាសបោះបង់ចោលការណែនាំឲ្យអតិថិជនរបស់ខ្លួនទិញភាគហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ