អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រការអប់រំបច្ចេកវិទ្យាដល់កុមារនៅក្នុងកម្មវិធី Kid-Kathon


កម្មវិធី Kid-Kathon សម្រាប់ជំនាន់ទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការរៀបចំឡើងពីសំណាក់ Tech for Kids Academy ដោយមាន ការឧបត្ថម្ភផ្តាច់មុខរបស់ Smart Axiata និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់សិស្សក្នុងការដោះស្រាយបញ្ហារយៈបច្ចេកវិទ្យា។
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រការអប់រំបច្ចេកវិទ្យាដល់កុមារនៅក្នុងកម្មវិធី Kid-Kathon

កម្មវិធី Kid-Kathon គឺជាកម្មវិធីបណ្តុះបណ្តាលរយៈពេលមួយថ្ងៃសម្រាប់កុមារ និងវ័យជំទង់កម្រិតវិទ្យាល័យចាប់ពីអាយុ១២ ទៅ ១៧ឆ្នាំ ក្នុងគោលបំណងបណ្តុះការយល់ដឹងអំពីការដោះស្រាយបញ្ហានានាដែលកំពុងតែកើតមានឡើងក្នុងសហគមន៍ ក៏ដូចជានៅទូទាំងសាកលលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី។

សម្រាប់ជំនាន់ទី៣នៃកម្មវិធីមួយនេះ សិស្សានុសិស្សចំនួន ៣៦ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីកំព្យូទ័រខ្នាតតូចហៅថា Micro:Bit ក៏ដូចជាការអនុវត្តស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនីមួយៗ។

កម្មវិធី Kid-Kathon ដែលបានប្រព្រឹត្តទៅអស់៣ជំនាន់ចាប់តាំងពីដើមឆ្នាំ២០២២ មានយុវសិស្សចូលរួមសរុបជាង ១០៨ នាក់ ដោយមានមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពត និងបាត់ដំបងផដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះភាពជោគជ័យនៃកម្មវិធីមួយនេះ។

«Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ ពួកយើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ពិតជាមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលទេពកោសល្យកម្រិតអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ។ កម្មវិធី Kid-Kathon មិនត្រឹមតែចូលរួមក្នុងការបង្រៀនយុវជនជំនាន់ក្រោយរបស់យើងអំពីទំនួលខុសត្រូវសង្គមនោះទេ ប៉ុន្តែក៏ផ្តល់ឱកាសឲ្យពួកគេក្នុងការបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាទេពកោសល្យរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានាតាមរយៈបច្ចេកវិទ្យាផងដែរ។»

លោក ពិដោ លីដែត នាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន Tech for Kids Academy ក៏បានលើកឡើងពីការយល់ឃើញស្រដៀងគ្នាអំពីសមិទ្ធិផលនៃកម្មវិធីបណ្តុះបណ្តាលមួយនេះដែរ។

«កម្មវិធី Kid-Kathon ផ្តល់ឱកាសឲ្យក្មេងៗដែលមានឆន្ទៈខ្ពស់ចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម តាមរយៈការជួបមនុស្សថ្មីៗ និងធ្វើការជាក្រុម ការគិតពិចារណាស៊ីជម្រៅ ក៏ដូចជាការស្គាល់កាន់តែ ច្បាស់អំពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះ។ យើងសង្ឃឹមថាកម្មវិធីមួយនេះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍនិងជម្រុញឲ្យក្មេងៗជំនាន់ក្រោយឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដែលប្រើប្រាស់បច្ចេកវិទ្យាវ័យក្មេងប្រកបដោយភាពច្នៃប្រឌិត ហើយស្របតាមបរិបទកម្ពុជា។»

ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១ និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បាននិងកំពុងព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយ គម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។




អត្ថបទបន្ទាប់


កម្ពុជាទទួលបានហិរញ្ញប្បទានសរុបជាង ៣៨៣លានដុល្លារបន្ថែមទៀត ពីធនាគារ ADB និងទីភ្នាក់ងារបារាំង AFD

ព័ត៌មាន
កម្ពុជាទទួលបានហិរញ្ញប្បទានសរុបជាង ៣៨៣លានដុល្លារបន្ថែមទៀត ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ក្ន…

សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីផែនការពង្រីកការវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់បន្ថែមអ្វីខ្លះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នៅថ្ងៃទី ២២ ខែធ្នូនេះ បានអះអាងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កានៃកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ