ក្រុមប្រទេស BRICS

ប្រទេសប្រេស៊ីល បានអះអាងថា វៀតណាម ត្រូវបានទទួលស្គាល់ជាដៃគូរបស់ BRICS


រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេស វៀតណាម ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជា«ប្រទេសដៃគូ»នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហៅកាត់ថា BRICS ខណៈដែលប្លុកនេះ កំពុងបន្តផែនការពង្រីកឥទ្ធិពលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមប្រទេស BRICS
ដោយ

រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា វៀតណាម ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាប្រទេសដៃគូ នៃក្រុមប្រទេស BRICS។ វៀតណាម គឺជាប្រទេសទី១០ហើយដែលបានទទួលឋានៈនេះ ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសប្រ៊ីក និងវគ្គពិភាក្សាផ្សេងៗទៀត ខណៈប្រទេសដៃគូនៃក្រុមប្រទេសប្រ៊ីកចំនួន៩ទៀត រួមមានបេឡារុស បូលីវី កាហ្សាក់ស្ថាន គុយបា ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។

វៀតណាម បាននិយាយកាលពីដើមឆ្នាំនេះថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សា​អំពីភាពជាដៃគូជាមួយនឹងក្រុមប្រទេសប្រ៊ីក ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រិកខាងត្បូង។ ប្រទេសប្រេស៊ីល ដែលកាន់តំណែងជាប្រធានក្រុមប្រទេស BRICS ឆ្លាស់វេនសម្រាប់ឆ្នាំ២០២៥ បាននិយាយថា រដ្ឋាភិបាលប្រេស៊ីល ស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម។

រដ្ឋាភិបាលប្រេស៊ីល បានបន្ថែមថា វៀតណាម បានលេចធ្លោក្នុងនាមជាតួអង្គពាក់ព័ន្ធក្នុងតំបន់អាស៊ី ហើយកិច្ចខិតខំរបស់ពួកគេក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South) និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពបានពង្រឹងការរួមបញ្ចូលគ្នារបស់ពួកគេជាមួយនឹងផលប្រយោជន៍របស់ក្រុមប្រទេសនេះ។

ដោយបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងបានពង្រីកភ្លាមៗដោយបានបន្ថែមប្រទេសអាហ្វ្រិកខាងត្បូង ជាសមាជិករបស់ខ្លួននោះ ក្រុមប្រទេស BRICS ក៏បានរួមបញ្ចូលប្រទេសអេហ្ស៊ីប អេត្យូពី ឥណ្ឌូនេស៊ី អ៊ីរ៉ង់ និងអារ៉ាប់រួមផងដែរ ដោយធ្វើឱ្យក្រុមប្រទេសនេះ មានឥទ្ធិពលកាន់តែខ្លាំងឡើងក្នុងការប្រឆាំងតបតផ្នែកការទូតជាមួយក្រុមប្រទេសលោកខាងលិច៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាមនឹងដំឡើងពន្ធលើគ្រឿងស្រវឹងឱ្យដល់៩០% ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង

ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេស អាជ្ញាធរវៀតណាមគ្រោងដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទពី៦៥% ដល់៩០% នៅក្នុងរយៈពេល៦ឆ្ន…

ហេតុអ្វីបានជាធនាគារកណ្ដាលអាម៉េរិក មិនព្រមកាត់បន្ថយអត្រាការប្រាក់តាមការទាមទារជារឿយៗរបស់លោក ត្រាំ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទាមទារជារឿយៗឱ្យធនាគារកណ្ដាលអាម៉េរិក (Fed) កាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែមន្ត្រីធនាគារកណ្តាលនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ