សេដ្ឋកិច្ចថៃ​២០២២

ថៃប្ដេជ្ញានឹងជំរុញឲ្យមានការបើកទូលាយចំពោះវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិច


ក្រោយទទួលជាម្ចាស់ផ្ទះកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ ហៅកាត់ថា APEC នៅឆ្នាំក្រោយ ប្រទេសថៃប្តេជ្ញាចិត្តថា នឹងជួយតំបន់នេះក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងការខ្ទេចខ្ទាំដោយសារវិបត្តិកូវីដ១៩។ តាមរយៈកិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយ ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនឹងជំរុញលើកកម្ពស់វិធីសាស្ត្របើកចំហរបន្ថែមទៀត ចំពោះវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់នៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃប្ដេជ្ញានឹងជំរុញឲ្យមានការបើកទូលាយចំពោះវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិច
ដោយ

ក្រោយ​បញ្ចប់​កិច្ចប្រជុំ APEC នៅ​ឆ្នាំ​២០២១  ប្រទេស​ថៃ​ដែល​ជា​អ្នក​បន្តវេន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ APEC នៅ​ឆ្នាំ​២០២២ នឹង​ជ្រើសរើស​ប្រធានបទ​ទាក់ទង​នឹង “​ការ​បើក​ទូលាយ ត​ភ្ជាប់ តុល្យភាព​” សម្រាប់​កិច្ចប្រជុំ​កំពូល APEC នៅ​ឆ្នាំ​ក្រោយ​នេះ​។ លេខាធិការ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​កិច្ចការបរទេស​ប្រទេស​ថៃ បានឱ្យ​ដឹង​ថា ប្រធានបទ​នេះ​ប្រកាន់​យក​នូវ​សេដ្ឋកិច្ច​បៃតង (BCG) ជា​គោលការណ៍​ណែនាំ​ដ៏​ទូលំទូលាយ​។ ពោល​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​ប្រទេស​ថៃ នឹង​ផ្តោត​លើ​ការ​គូសវាស​ផែនទី​នា​ពេល​អនាគត ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំងមូល ដោយ​នឹង​ឆ្ពោះទៅ​មុខ គេច​ចេញពី​វិបត្តិ​សុខភាព និង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ជំរុញ​កំណើន​រយៈពេល​វែង​ដែល​មាន​ភាព​ធន់ រួម​បញ្ចូល​ទាំង​តុល្យភាព និង​ចីរភាព​។

សូម​ជម្រាប​ថា វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​គឺជា គោលដៅ​ស្នូល​របស់ APEC ដូច្នេះ​ការ​គូសវាស​ផែនទី​ប្រកបដោយ​និរន្តរភាព​ដើម្បី​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច ដែល​ទាមទារ​ឱ្យ​មាន​វិធីសាស្ត្រ​ក្នុង​ការ​គិតគូ​ឡើង​វិញ​ចំពោះ​សសរស្តម្ភ​មួយ​ចំនួន ដើម្បី​ជា​ជ​ន្ទ​ល់​របស់​សេដ្ឋកិច្ច​។ ជាក់ស្ដែង ប្រទេស​ថៃ​ក៏​បាន​ស្នើ​ឱ្យ​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ឡើង​វិញ ដើម្បី​សម្រេច​បាន​នូវ​ពាណិជ្ជកម្ម​សេរី​នៃ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (FTAAP) បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ត្រូវ​គ្រប់គ្រង​បាន នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​។

កិច្ច​ពិភាក្សា​នេះ នឹង​ដោះស្រាយ​បញ្ហា​ដូច​ជា​ការ​ធ្វើ​ឱ្យ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​មាន​ភាព​ធន់​ជាង​មុន និង​ប្រកបដោយ​ចីរភាព​នៃ​បញ្ហា​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម ដែល​កំពុង​កើត​មាន​ដូច​ជា​ការ​ប្រែប្រួល​អាកាសធាតុ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។

សូម​បញ្ជាក់​ថា  កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ឬ ហៅ​កាត់​ថា APEC មាន​សមាជិក​ចូលរួម​ចំនួន ២១ ប្រទេស និង​ដែនដី ដោយ​ទំហំ GDP របស់​សមាជិក​ទាំង​២១​នេះ មាន​ដល់​ទៅ​ពាក់កណ្ដាល​នៃ GDP ពិភពលោក និង​មាន​ប្រជាជន​សរុប​ជាង​២​ពាន់​៧​រយ​លាន​នាក់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចំអកឲ្យប្រជាធិបតេយ្យរបស់អាមេរិកថាជាអាវុធប្រល័យលោក

ព័ត៌មាន
កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃសុក្រទី១០ធ្នូ…

កាដូដំណាច់ឆ្នាំ ចំណេញទ្វេដង រហូតដល់រាប់ម៉ឺនដុល្លារ និងការថែមជូនកាដូពិសេស ពីបុរី ប៉េង ហួត សម្រាប់គ្រប់គម្រោង

ព័ត៌មាន
ក្នុងឱកាសដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី បុរី ប៉េង ហួត សូមផ្តល់ជូន កាដូដំណាច់ឆ្នាំ ចំណេញទ្វេដង រហូតដល់រាប់ម៉ឺនដុល្លារ និងការថែមជូនកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ