មន្រ្តីរាជការ

វៀតណាម បង្រួមក្រសួងពី១៨ មកនៅត្រឹម១៤ ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពការងារ


ជាផ្នែកមួយនៃកំណែទម្រង់ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយការចំណាយផ្សេងៗ រដ្ឋសភាវៀតណាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានសម្រេចចិត្តជាប្រវត្តិសាស្រ្តគាំទ្រផែនការរបស់រដ្ឋាភិបាលដោយកាត់បន្ថយចំនួនក្រសួងពី១៨ មកនៅត្រឹម១៤។ នេះគឺជាផ្នែកមួយនៃផែនការកំណែទម្រង់កាត់បន្ថយការចំណាយពី១៥ ទៅ២០%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មន្រ្តីរាជការ
ដោយ

រដ្ឋសភាវៀតណាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានអនុម័តផែនការកំណែទម្រង់ការិយាធិបតេយ្យមួយ ដោយបានកាត់បន្ថយក្រសួងពី១៨ មកនៅត្រឹម១៤ក្រសួង ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។ ផែនការកំណែទម្រង់ដែលបានដាក់ចេញក្រោយវៀតណាម បានរៀបចំក្បាលម៉ាស៊ីនទាំងបក្ស និងរដ្ឋាភិបាលថ្មី កាលពីឆ្នាំមុន មានផែនការធ្វើកំណែទម្រង់នេះពី១៥%ទៅ២០%។

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាច បានប្រាប់រដ្ឋសភាថា ផែនការនេះមិនត្រឹមតែជួយសន្សំថវិការដ្ឋនោះទេ ថែមទាំងជួយបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងាររបស់រដ្ឋាភិបាលផងដែរ។ ក្រោយផែនការនេះទទួលបានការគាំទ្រពីសមាជិកសភាក្នុងសំឡេងរហូតដល់៩៧% អ្នកវិនិយោគ អ្នកការទូត និងមន្ត្រីបានអបអរចំពោះលទ្ធផលនេះ ប៉ុន្តែពួកគេព្រួយបារម្ភថា នៅដំណាក់កាលដំបូង កិច្ចការ និងការសម្រេចចិត្តមួយចំនួនអាចត្រូវបានពន្យារពេល។

តាមរយៈផែនការកំណែទម្រង់ខាងលើ ក្រសួងផែនការ និងវិនិយោគ ដែលកំពុងមើលកិច្ចការអនុម័តគម្រោងវិនិយោគបរទេសនឹងត្រូវបញ្ចូលទៅក្នុងក្រសួងហិរញ្ញវត្ថុ ខណៈក្រសួងដឹកជញ្ជូន និងក្រសួងសំណង់នឹងត្រូវបញ្ចូលគ្នា ខណៈក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម ត្រូវច្របាច់បញ្ចូលគ្នាធ្វើជាក្រសួងតែមួយ។ បន្ថែមលើនេះ សមាជិកសភាវៀតណាម ក៏បានផ្តល់សច្ចាប័នលើការតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីពីររូបផងដែរ។

ពាក់ព័ន្ធនឹងការច្របាច់ក្រសួងបញ្ចូលគ្នានេះ គេបានប៉ាន់ប្រមាណថា មន្រ្តី និងបុគ្គលិករដ្ឋប្រមាណ១០ម៉ឺននាក់ ប្រឈមនឹងផលប៉ះពាល់ ស្របពេលដែលមានការលើកឡើងថា ស្ថាប័នរដ្ឋមិនមែនជាជម្រកសុវត្ថិភាពសម្រាប់មន្ត្រីដែលគ្មានសមត្ថភាពឡើយ។ រដ្ឋាភិបាលវៀតណាមថ្មីនេះ មានសមាជិកតែ២៥រូបទេ រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី៧រូប រដ្ឋមន្ត្រី១៤រូប និងថ្នាក់ដឹកនាំស្ថាប័នថ្នាក់រដ្ឋមន្ត្រី៣រូប៕

ដោយៈ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជា នាំចេញសត្វក្រពើរស់ជាង១ពាន់ក្បាលទៅកាន់ទីផ្សារចិន ជាលើកដំបូង ខណៈអ្នកចិញ្ចឹមរំពឹងជួយជំរុញតម្លៃក្រពើឱ្យកើនឡើងបន្ថែមទៀត

សត្វក្រពើរស់ជាង១ពាន់ក្បាលត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង ក្រោយចរចាបើកទីផ្សារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ តាមរយៈការហ…

តើក្រសួងពាណិជ្ជកម្មថៃ មានវិធានការអ្វីខ្លះ ដើម្បីជំរុញឱ្យតម្លៃស្រូវអង្ករងើបឡើងវិញ?

ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការជំរុញបង្កើតតម្លៃស្រូវអង្ករនៅលើទីផ្សារក្រោយបានធ្លាក់ចុះដោយសារកត្តាខាងក្រៅនៅមួយរយៈចុងក្រោយនេះ តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ