វិស័យសេដ្ឋកិច្ច

វៀតណាម ដាក់គោលដៅជំរុញចំណូលពលរដ្ឋម្នាក់ៗឱ្យឈានដល់៨,៥០០ដុល្លារក្នុង១ឆ្នាំ


រដ្ឋាភិបាលវៀតណាម ដាក់គោលដៅជំរុញកំណើនផលិតផលក្នុងសរុប (GDP) ឱ្យបានយ៉ាងតិច១០% ក្នុងឆ្នាំចាប់ពីឆ្នាំ២០២៦-២០៣០ ស្របពេលមានការរំពឹងថា វៀតណាមនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗ នឹងកើនឡើងដល់៨,៥០០ដុល្លារនៅពេលនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យសេដ្ឋកិច្ច
ដោយ

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ហាវ ប៊ិញ (Nguyen Hoa Binh) បានលើកឡើងនៅក្នុងសមាជមួយដ៏គួរឱ្យភ្ញាក់ផ្អើលថា រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅជំរុញកំណើន GDP ឱ្យបានយ៉ាងតិច១០% ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៦-២០៣០ ជាមួយការរំពឹងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ លោក ហាវប៊ិញ រំពឹងថា នៅពេលនោះប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗនៅវៀតណាមនឹងកើនឡើងដល់ប្រមាណ៨,៥០០ដុល្លារ ហើយវៀតណាម នឹងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៣០ នៅលើពិភពលោក។

ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ត្រូវបានរំពឹងថា នឹងកើនឡើងដល់៥១០ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយធ្វើឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់ទី៣២ នៅទូទាំងពិភពលោកដោយបានឡើងចំណាត់ថ្នាក់៥លេខ បើធៀបនឹង៥ឆ្នាំមុន។

ប្រាក់ចំណូលក្នុងមនុស្សម្នាក់នៅវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៥ពាន់ដុល្លារនៅចុងឆ្នាំនេះ ដោយកាលពីឆ្នាំ២០២០ បានកើនឡើងដល់ជិត៤ពាន់ដុល្លារ រីឯកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី៨% នៅឆ្នាំនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់​កំណើនពីរខ្ទង់នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតកប៉ាល់ដ៏ធំមួយរបស់កូរ៉េ ដែលជាប់ពាក់ព័ន្ធជាមួយអាម៉េរិក ដើម្បីឆ្លើយតបនឹងវិធានការរបស់អាម៉េរិក

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កាន់តែឡើងកម្តៅ ដែលកំពុងបង្កជាក្តីបារម្ភ និងការគំរាមកំហែងដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។…

ជប៉ុនគ្រោងរឹតបន្តឹងលើការជួញដូររូបិយប័ណ្ណឌីជីថល ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់

ប្រទេសជប៉ុន គ្រោងចេញច្បាប់ថ្មី ស្រដៀងនឹងច្បាប់ដែលត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងទីផ្សារភាគហ៊ុន និងទីផ្សារសញ្ញាបណ្ណ ដើម្បីដាក់បម្រាមលើការជួញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ