វិស័យថាមពល

វៀតណាម ងាកទៅរកការនាំចូលប្រេងពីរុស្ស៊ី ដើម្បីសង្គ្រោះទីផ្សារប្រេងក្នុងស្រុកដែលកំពុងហក់ឡើងថ្លៃ


ស្របពេលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីស្វែងរកកិច្ចព្រមព្រៀងថាមពលថ្មីៗជាមួយរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times កិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន គឺជាសរសៃឈាម ដ៏សំខាន់នៃដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលនេះ។
វិស័យថាមពល
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានទៅដល់ទីក្រុងមូស្គូ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីជាថ្មី ខណៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពល ជាពិសេសប្រេង និងហ្គាស។ តាមការគ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលគ្រោងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា វៀតណាម និងរុស្ស៊ី ត្រូវបានរំពឹងថា នឹងសម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងហ្គាស ខណៈដែលវៀតណាម កំពុងស្វែងរកការបង្កើនទុនបម្រុងប្រេងឥន្ធនៈរបស់ខ្លួន ចំពេលមានការរំខានដល់ការផ្គត់ផ្គង់សកល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២២ ខែមីនា ថា ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ នឹងផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល។ ក្រៅពីវិស័យ​ប្រេង និងហ្គាស កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែ ក៏នឹងរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅពេលនោះផងដែរ។

រដ្ឋាភិបាលទីក្រុងហាណូយ បានបញ្ជាក់ជាថ្មីថា រុស្ស៊ី នៅតែជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានក្នុងវិស័យថាមពល ហើយកិច្ចសហប្រតិបត្តិការនាពេលនេះ នឹងជួយឱ្យវៀតណាម មានភាពធន់កាន់តែខ្លាំងចំពោះការប្រែប្រួល នៃតម្លៃថាមពលលើទីផ្សារអន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី កំពុងជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីសុទ្ធ ដើម្បីឈប់នាំចូលប្រេងឥន្ធនៈ

លោកប្រធានាធិបតី ប្រ៉ាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) កំពុងជំរុញផែនការឱ្យពលរដ្ឋខ្លួនងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ឬប្រើថាមពលព្រះអាទិត្…

អ៊ីរ៉ង់ ផ្គើនលោក ត្រាំ ដោយទារថ្លៃកប៉ាល់មួយគ្រឿង២លានដុល្លារ បើឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស

សមាជិកសភាអ៊ីរ៉ង់ម្នាក់បានប្រកាសក្ដែងៗថា អ៊ីរ៉ង់ទារលុយកប៉ាល់១គ្រឿងរហូតដល់ទៅ២លានដុល្លារជាថ្នូរនឹងការបើកឱ្យកាត់ច្រកសមុទ្រ Hormuz ផ្គើនកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ