វិស័យ អចលនទ្រព្យ

អាជ្ញាធរវៀតណាម បើកឱ្យជនបរទេសអាចកាន់កាប់លំនៅឋានដោយស្របច្បាប់ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ


ក្នុងគោលបំណងទាក់ទាញជនបរទេសឲ្យមកវិនិយោគ ក៏ដូចជាធ្វើអាជីវកម្មនៅក្នុងប្រទេសខ្លួន អាជ្ញាធរវៀតណាម បានសម្រួលលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់ជនបរទេសក្នុងការកាន់កាប់អចលនទ្រព្យ។ ជាក់ស្តែងអាជ្ញាធរនៅក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសនេះ បានសម្រេចអនុម័តលើគម្រោងលំនៅឋានចំនួន១៧គម្រោង ដែលអាចផ្តល់កម្មសិទ្ធិដល់បុគ្គល និងក្រុមហ៊ុនបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យ អចលនទ្រព្យ
ដោយ

អាជ្ញាធរក្រុងហូជីមិញ បានផ្តល់ភ្លើងខៀវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួន១៧គម្រោងអាចលក់ និងផ្តល់សិទ្ធិកាន់កាប់អចលនទ្រព្យដល់បុគ្គល និងក្រុមហ៊ុនបរទេសដោយស្របច្បាប់ ដើម្បីជំរុញការអភិវឌ្ឍន៍ និងតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងនេះ។ អ្នកជំនាញបានចាត់ទុកការសម្រេចនេះ ជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការបើកឲ្យជនបរទេសអាចចូលក្នុងទីផ្សារអចលនទ្រព្យនៅក្នុងស្រុក។

នៅឆមាសទី១ ឆ្នាំ២០២៥ វៀតណាម ទាក់ទាញគម្រោងវិនិយោគមានតម្លៃរហូតដល់ជាង២១ពាន់លានដុល្លារកើនឡើង៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យមានទំហំជាង៥ពាន់លានដុល្លារ។ បច្ចុប្បន្នក្រៅពីសិង្ហបុរី វៀតណាម អាចជាប្រទេសទី២ នៅក្នុងតំបន់ ដែលមានស្ថានភាពសេដ្ឋកិច្ចអំណោយផលបំផុត។ វៀតណាម ត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៨% នៅឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមកទល់ពេលនេះ តម្លៃ និងទីផ្សារពោតក្រហមនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយថៃ បិទច្រកព្រំដែនមិនឱ្យនាំចូល?

ស្របពេលពោតក្រហមនៅក្នុងខេត្តបាត់ដំបង មានការប្រមូលផលជាបណ្តើរៗ កសិករមួយចំនួននៅក្នុងខេត្តនេះ បានបង្ហាញការព្រួយបារម្ភចំពោះទីផ្សារ និងតម្លៃពោតក្…

ពលរដ្ឋអាម៉េរិក ចាញ់បោកប្រាក់អស់១៤០លានដុល្លារ ដោយសារគម្រោងវិនិយោគបោកប្រាស់ Ponzi

គម្រោងវិនិយោគបោកប្រាស់ផនហ្ស៊ី (Ponzi) ដែលធ្លាប់កើតមានតាំងពីឆ្នាំ១៩២០ នៅតែបន្តមានជីវិតនៅក្នុងសង្គមអាម៉េរិក ដែលមានប្រព័ន្ធច្បាប់តឹងរ៉ឹង។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ