Advertisement
បច្ចេកវិទ្យា​ 5G

ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក


ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក ដែល​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ទៅ ៤៦០​លាន​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ដែល​នេះ​ជា​បណ្តាញ​​លឿន​​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។
ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។
ដោយ
Advertisement

នេះ​បើ​យោង​តាម​របាយការណ៍​ពី​សមាគម​ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​សកល​លោក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

របាយការណ៍​ដដែល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទីផ្សារ​ប្រព័ន្ធ​អេកូឡូស៊ី របស់​ប្រទេស​ចិន ដែល​គាំទ្រ​ដោយ​បច្ចេកវិទ្យា 5G អាច​នឹង​ចាក់​បញ្ចូល​ទឹក​ប្រាក់​ជិត ៩០០​ពាន់​លាន​ដុល្លារ​អាមេរិក ទៅក្នុង​សេដ្ឋកិច្ច​ជាតិ នៅក្នុងឆ្នាំ​២០២៣ ដែល​ជំរុញឲ្យ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា 5G នៅ​ចិន កើន​ឡើង​ច្រើន​ជាង​នៅ​អឺរ៉ុប ដែល​មាន ២០៥​លាន​នាក់ និង​នៅ​អាមេរិក ១៨៧​លាន​នាក់​ប៉ុណ្ណោះ។

លោក ម៉ាត់ ហ្គ្រេនរីត អគ្គនាយក​នៃ​សមាគម​ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​សកលលោក បាន​លើក​ឡើង​ថា ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​នៅ​ប្រទេស​ចិន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​ជាតិ ការ​ធ្វើ​ទំនើបកម្ម និង​បង្កើត​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់​ថ្មី។

លោក វ៉ាង ស៊ីងចេ ប្រធាន​សេដ្ឋកិច្ចវិទូ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មាន​វិទ្យា​ចិន បាន​មាន​ប្រសាសន៍​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ជំនាន់ 5G នេះ នឹង​អាច​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម ពង្រឹង​ខ្សែ​សង្វាក់​ឧស្សាហកម្ម ដែល​មាន​ល្បឿន​លឿន ទូលំ​ទូលាយ និង​គ្របដណ្តប់​យ៉ាង​ពេញ​លេញ ប្រកប​ដោយ​ភាព​ឆ្លាតវៃ។

គួរ​ជម្រាប​ដែរ​ថា វិស័យ​នានា ដែល​ដើរ​តាម​លំនាំ​បែប​ប្រពៃណី មិនទាន់​សម័យ​នោះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា 5G និង​ឈាន​ទៅដល់​ការ​ធ្វើ​សមាហរណកម្ម៕

Advertisement



អត្ថបទបន្ទាប់


ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ទទួល​បាន​ដី​វិញ​ពី​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម

ព័ត៌មាន
អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ប្រគល់​ភ្នំ​ជា​ទីសក្ការ:​ចំនួន​២០ និង​តំបន់​ផ្សេងៗ​ទៀត​ជា​ច្រើន មក​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ចំនួន​...

វៀតណាម​នឹង​ឈប់​នាំចូល​'អេតចាយ​'ផ្លា​ស្ទិ​ក ពី​កម្ពុជា​ ចាប់ពី​ឆ្នាំ២០២៥ទៅ​!

ព័ត៌មាន
រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​បញ្ឈប់​ការនាំចូល​សំណល់​អេ​តចាយ​ផ្លា​ស្ទិ​ក ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ក្បែរ​ខាង​ ដូចជា​ កម្ពុជា​ ឡាវ​ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ