អាជ្ញាធរវៀតណាម

អាជ្ញាធរវៀតណាម បង្ក្រាបបានសាច់ក្របី ដែលចាក់បញ្ចូលសារធាតុគីមីដ៏គ្រោះថ្នាក់


ក្រុមហ៊ុនមួយនៅក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ត្រូវបានប៉ូលិសរកឃើញថា បានចាក់បញ្ចូលសារធាតុគីមីដ៏គ្រោះថ្នាក់ក្នុងសាច់ក្របី ដើម្បីលក់បន្លំជាសាច់គោជប៉ុន វ៉ាកយូ (Wagyu) ក្រោយតម្លៃសាច់គោជប៉ុននេះកំពុងឡើងថ្លៃខ្លាំងរហូតដល់៥ដង បើធៀបនឹងតម្លៃលក់កាលពីមុន។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ អាជ្ញាធរវៀតណាម ក៏បានចាប់ខ្លួនមនុស្សមួយចំនួន ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
អាជ្ញាធរវៀតណាម
ដោយ

អាជ្ញាធរវៀតណាម​ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ ​ចាប់ពីនាយកក្រុមហ៊ុន​រហូតដល់នាយកផលិតកម្មរបស់ក្រុមហ៊ុនផលិតម្ហូបអាហារ Hida Food JSC យកទៅឃុំខ្លួន ក្រោយរកឃើញថា ក្រុមហ៊ុន​បានផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

អាជ្ញាធរ វៀតណាម បានអះអាងថា លោក ត្រាន ហោងហ៊្វុក (Tran Hoang Phuoc Phuoc) នាយកក្រុមហ៊ុន SK FOODS ជាបុរសម្នាក់ក្នុងចំណោម៤នាក់ ដែលត្រូវបានប៉ូលិសចាប់ខ្លួនបានសារភាពថា ក្រោយមើលឃើញតម្រូវការសាច់គោវ៉ាកយូរបស់ជប៉ុន មានការកើនឡើងខ្លាំងនៅក្នុងប្រទេសវៀតណាម លោកក៏បានបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុន Hida Food JSC ផលិតសាច់គោក្លែងក្លាយ។ បន្ទាប់មកនាយកក្រុមហ៊ុន Hida ដែលត្រូវបានចាប់ខ្លួនដែរនោះ ក៏បានទិញសាច់ក្របីមានតម្លៃថោកពីប្រទេសឥណ្ឌា ក្នុងតម្លៃជិត៥ដុល្លារក្នុងមួយគីឡូក្រាម ហើយបានចាក់ថ្នាំគីមីចូលក្នុងសាច់ក្របីនោះ ដើម្បីបង្កើតជាដុំខ្លាញ់សតូចៗដូចជាសាច់គោជប៉ុន វ៉ាកយូ ដើម្បីលក់នៅលើទីផ្សារក្នុងតម្លៃចន្លោះពី១៥ដុល្លារទៅ២០ដុល្លារក្នុងមួយគីឡូក្រាម។

ការស៊ើបអង្កេតបឋមរបស់អាជ្ញាធរវៀតណាម បានបង្ហាញថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះនៅសប្តាហ៍នេះ ក្រុមជនសង្ស័យទាំងនេះបានផលិតសាច់គោក្លែងក្លាយបានចំនួន១៤តោន ហើយបានលក់វានៅក្នុងទីក្រុងហាណូយ, ដាណាង, ញ៉ាត្រាង និងទីក្រុងហូជីមិញ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សម្តេចធិបតី ជំរុញឱ្យអាស៊ានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការគំរាមកំហែងកាន់តែខ្លាំងឡើងពីការប្រែប្រួលអាកាសធាតុ បានជំរុញឱ្យគ្រោះមហ…

ថៃពាក់របាំងមុខសីលធម៌៖ នយោបាយការទូតរបស់លោក អានុទីន ឆានវីរៈគុល លាក់បាំងអំពើពុករលួយ និងភាពស្អុយកខ្វល់នៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់ថៃ

(បទវិចារណកថា): នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសក្ដែងៗប្រាប់ពិភពលោកថា លោកនឹងទូរសព្ទទៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ