អាមេរិក​ជួយ​ជនរងគ្រោះ​ដោយទឹកជំនន់​នៅកម្ពុជា

អាមេរិក​ចែកជំនួយ​ស្បៀង​​ដល់​ជន​រងគ្រោះ​ដោយ​ទឹកជំនន់ ជាង ២៥០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់


គ្រួសារចំនួនជាង ២៥០០ នៅខេត្តពោធិសាត់ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលជំនួយជាស្បៀងអាហារ កាលពីសប្តាហ៍មុន ក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក USAID និងត្រូវបានចែកចាយតាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP នៃអង្គការសហប្រជាជាតិ។
គ្រួសារមួយ​នេះ ស្ថិតក្នុងចំណោម​គ្រួសារជាង ២៥០០ នៅខេត្ត​ពោធិ៍សាត់ ដែល​បានទទួល​ជំនួយ​មនុស្ស​ធម៌​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ WFP។
ដោយ

ប្រទេសកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ក្នុងរយៈពេល ២០ឆ្នាំមកនេះ ពិសេសនៅតាមតំបន់ដែលមិនបានត្រៀមចំពោះទឹកជំនន់ដ៏គំហុកនេះ។ ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។ 

មនុស្សចំនួនជិត ២០០ ០០០ គ្រួសារ បានរងផលប៉ះពាល់ មានមនុស្ស ៤០ នាក់បានស្លាប់ ហើយជាង ១៤ ០០០ នាក់ត្រូវបានជម្លៀស។ ដីកសិកម្មចំនួនជិត ៣៣០ ០០០ ហិកតា និងផ្លូវថ្នល់ប្រវែងជិត ២ ១០០ គីឡូម៉ែត្រ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាពរស់នៅរបស់ប្រជាជន។

អង្គការ WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី ២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន ២ ៥៦០ គ្រួសារ នៅក្នុងស្រុកចំនួន ៣ នៅក្រុងពោធិ៍​សាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្តពោធិសាត់។ គ្រួសារទាំងនោះត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។ អាទិភាព​ត្រូវបាន​ផ្ដល់​ទៅឲ្យ​គ្រួសារដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ​ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជីនៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្ររបស់រដ្ឋាភិបាល និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសាររបស់គេ ដែលមានតិចស្រាប់នោះ​ កាន់តែមានចំនួនតិចទៅៗ ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០ មក ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Eaton ដ៏ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Eaton ជាក្រុមហ៊ុនដ៏ធំបំផុត​មួយ​នៅ​លើ​ពិភពលោក ផ្នែក​គ្រប់គ្រង​ថាមពល​អគិ្គសនី បាន​ឲ្យ​ដឹង​​ថា ខ្លួន​បានជ្រើសតាំង​ក្រុមហ៊ុន One…

វៀតណាម នៅតែបំបែកកំណត់ត្រាថ្មី សម្រេចបានអតិរេកពាណិជ្ជកម្មជិត ១៩ពាន់លានដុល្លារ នៅ១០ខែឆ្នាំនេះ ទោះបីមានកូវីដ-១៩

ព័ត៌មាន
អតិរេកពាណិជ្ជកម្មរបស់វៀតណាម នៅរយៈពេល ១០ខែ ដំបូងឆ្នាំ២០២០នេះ នៅតែអាចបំបែកកំណត់ត្រាថ្មី ដោយបានកើនឡើងដល់ទៅជិត ១៩ពាន់លានដុល្លារអាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ