វិស័យ ការងារ

កូរ៉េខាងត្បូង និងជប៉ុន បានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ពលករវៀតណាម


ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានក្លាយជាប្រភពផ្តល់ចំណូលច្រើនជាងសម្រាប់ពលករចំណាកស្រុករបស់វៀតណាម បើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ ក្នុងនោះនៅកូរ៉េខាងត្បូង ពលករវៀតណាម អាចទទួលបានចំណូលពី១,៦០០ដុល្លារ ទៅ២,០០០ដុល្លារ ក្នុង១ខែ ខណៈនៅជប៉ុនអាចទទួលបានពី១,២០០ទៅ១,៥០០ដុល្លារក្នុង១ខែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។
វិស័យ ការងារ
ដោយ

របាយការណ៍ ស្តីពីការធ្វើចំណាកស្រុកនៅឆ្នាំ២០២៣ របស់ក្រសួងការបរទេសវៀតណាម បានបង្ហាញថា ពលករវៀតណាម ដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង អាចទទួលបានប្រាក់ចំណូលចន្លោះពី១ពាន់៦រយទៅ២ពាន់ដុល្លារក្នុង១ខែ ខណៈអ្នកធ្វើការនៅជប៉ុន អាចទទួលបានចន្លោះពី១ពាន់២រយទៅ១ពាន់៥រយដុល្លារ ដែលជាកម្រិតខ្ពស់មួយបើធៀបនឹងប្រទេសផ្សេងៗ។  

ដោយឡែកនៅកោះតៃវ៉ាន់ និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន ពលករវៀតណាម អាចរកចំណូលបានចន្លោះពី៨រយដុល្លារទៅ១ពាន់២រយដុល្លារ ខណៈនៅម៉ាឡេស៊ី និងតំបន់មជ្ឈិមបូព៌ាពលករវៀតណាមអាចរកចំណូលបានប្រមាណ៤រយដុល្លារទៅ១ពាន់ដុល្លារក្នុង១ខែ។

ពលករវៀតណាម បានសម្រេចចិត្តទៅធ្វើការនៅបរទេសដោយសារប្រាក់ខែខ្ពស់ ហើយការ ងារផ្តល់បទពិសោធល្អជាងនៅក្នុងស្រុក។ ប្រាក់ឈ្នួលអប្បបរមានៅវៀតណាម ទាបជាង១៥ដងបើធៀបនឹងប្រាក់ឈ្មួលនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ និងទាបជាង៧ ទៅ៩ដងបើធៀបនឹងជប៉ុន និងកូរ៉េខាងត្បូង។

មកទល់ពេលនេះមានពលករវៀតណាម ជាង៦៥ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេស និងដែនដីសរុបចំនួន៤០ទូទាំងពិភពលោក ដោយពួកគេបានផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសាររបស់ពួកគេនៅវៀតណាម ចន្លោះចាប់ពី៣ទៅ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប្រទេសជប៉ុនមានពលរដ្ឋវៀតណាមបម្រើការងារច្រើនជាងគេ បន្ទាប់មកកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ហើយមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់នៅប្រទេសអូស្ត្រាលី នូវែលសេឡង់ អាល្លឺម៉ង់ និងហុងគ្រី។

បើតាមរបាយការណ៍ក្រសួងការបរទេសវៀតណាម ចំនួនពលករវៀតណាម៨០% ត្រូវបានជួលឱ្យធ្វើការងារដែលពឹងផ្អែកលើកម្លាំងពលកម្មក្នុងវិស័យមួយចំនួន រួមមានវាយនភណ្ឌ ស្បែកជើង សំណង់ កសិកម្ម នេសាទ ការងារតាមផ្ទះ មើលថែទាំមនុស្សចាស់ និងអ្នកជំងឺព្រមទាំងវិស័យផ្សេងៗទៀត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


បណ្ដាក្រុមហ៊ុនបន្ទះសូឡាចិន កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រផលិត ដើម្បីគេចផុតពីពន្ធគយរបស់អាម៉េរិក

រោងចក្រផលិតបន្ទះសូឡាគ្រប់គ្រងដោយរដ្ឋចិនធំៗបំផុតមួយចំនួននៅក្នុងប្រទេសវៀតណាម កំពុងកាត់បន្ថយការផលិត និងជម្រុះចោលបុគ្គលិកយ៉ាងច្រើន ដោយសារតែ…

អ្នកជំនាញជឿថា ចិននឹងបញ្ចេញកញ្ចប់សេណារីយ៉ូសេដ្ឋកិច្ចនៅក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក

វិនិយោគិនធំៗរំពឹងថា មហាយក្សចិននឹងបង្ហាញផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួននៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈទីក្រុងប៉េកាំង កំពុងរៀបចំកញ្ចប់សេណារីយ៉ូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ