ការនាំចេញអង្កររបស់កម្ពុជា

កម្ពុជារំពឹងនាំចេញអង្ករ៨០ម៉ឺនតោននៅឆ្នាំ២០២២ ខណៈបញ្ហាដឹកជញ្ជូននៅតែបន្ដចាក់ស្រេះ


នៅក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករប្រមាណ ៦១ម៉ឺនតោន បានថយចុះ១០% បើប្រៀបនឹងឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២២ កម្ពុជារំពឹងនាំចេញអង្ករបាន ៨០ម៉ឺនតោន។ តើក្ដីរំពឹងការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២២ អាចនឹងសម្រេចបានដែរឬទេ ហើយការនាំចេញអង្ករអាចនឹងត្រូវប្រឈមបញ្ហាអ្វីខ្លះទៀត?
អង្កររបស់កម្ពុជា

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ក្នុង​រយៈពេល​១​ឆ្នាំ ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​ទិស​ដៅ ៦៨​ប្រទេស ក្នុង​បរិមាណ​ជិត ៨​លាន​តោន ដោយ​មានការ​កើនឡើង​ជាង​៦៣% បើ​ប្រៀប​នឹង​ឆ្នាំ​២០២០​។ ប៉ុន្ដែ ក្នុង​នោះ ការ​នាំ​ចេញ​អង្ករ​សម្រេច​បាន​តែ​ប្រមាណ​៦១​ម៉ឺន​តោន​ប៉ុណ្ណោះ ថយ​ចុះ​១០% ធៀប​នឹង​ឆ្នាំ​២០២០​។

ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ខ្វះ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​នាំ​ចេញ​អង្ករ និង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០២១ ថយ​ចុះ ហើយ​រហូត​ពេល​នេះ ក៏​មិន​ទាន់​អាច​ដោះស្រាយ​នៅឡើយ​ដែរ​។ ឧកញ៉ា សុង សា​រ៉​ន បាន​គូសបញ្ជាក់​ថា ក្នុង​ករណី​ដែល​កម្ពុជា មិន​អាច​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ទេ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ឆ្នាំ​២០២២ អាច​នឹង​បន្ត​រង​ផល​ប៉ះពាល់ និង​បន្ត​ការ​កកស្ទះ​ដដែល​។ យ៉ាងណា​ក៏​ដោយ​ចុះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ បាន​សង្កត់ធ្ងន់​ថា សហព័ន្ធ​មាន​ក្ដី​រំពឹង​ថា នៅ​ឆ្នាំ​២០២២​នេះ អាច​នឹង​នាំ​ចេញ​អង្ករ​ប្រមាណ​៨០​ម៉ឺន​តោន ប្រ​សិន​ណា កម្ពុជា អាច​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន​បាន​។

ឧកញ៉ា សុង សា​រ៉​ន បាន​គូសបញ្ជាក់​ទៀត​ថា ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ជួប​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ តម្រូវការ​អង្ករ​នៅ​លើ​ទីផ្សារ ក៏​មានការ​កើនឡើង​ដែរ តែ​ដោយសារ​កម្ពុជា ខ្វះខាត​នូវ​ម​ធ្យា​បាយ​ដឹក​ជញ្ជូន ពិសេស​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ឆ្ងាយ​ៗ ដូច​ជា សហគមន៍​អឺរ៉ុប អូស្ត្រាលី និង​ប្រទេស​អាហ្វ្រិក ជាដើម ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ងាក​ទៅ​បញ្ជា​ទិញ​អង្ករ​ពី​ប្រទេស​ដទៃ​វិញ​។ យ៉ាងណា​ក៏​ដោយ ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា នឹង​រង់ចាំ​មើល​បន្ត​ទៀត​ពី​ស្ថានភាព​ក្នុង​វិស័យ​ដឹក​ជញ្ជូន ពិសេស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ​តែ​ម្ដង​។

គួរ​បញ្ជាក់​ដែរ​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប នឹង​លើកលែង​ការ​យកពន្ធ​លើ​អង្ករ​នាំ​ចូល​គ្រប់​ប្រភេទ​ពី​កម្ពុជា​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​តទៅ បន្ទាប់​ពី​អឺរ៉ុប​បាន​កំណត់​យកពន្ធ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​កន្លង​មកនេះ​។ អ្នកជំនាញ រំពឹង​ទុក​ថា កម្ពុជា​នឹង​អាច​ក្ដោប​ក្ដាប់​ទីផ្សារ​អឺរ៉ុប​មក​វិញ​បាន​៤០% នៃ​ការ​នាំ​ចេញ​អង្ករ​សរុប នៅ​ក្រោយ​ពេល​អឺរ៉ុប​លុប​ចោលការ​យកពន្ធ​អង្ករ​ពី​កម្ពុជា​ឡើង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដោះដូរពាណិជ្ជកម្មចិនជាមួយនឹងប្រទេសជាដៃគូសំខាន់ៗនៅឆ្នាំ២០២១

ព័ត៌មាន
ប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ចេញនូវរបាយការណ៍សកម្មភាពពាណិជ្ជកម្មសម្រាប់ពេញមួយឆ្នាំ២០២១របស់ខ្លួន ដែលក្នុងនោះទំហំនៃនៃការដោះដូរទំ…

វៀតណាមនឹងកាត់បន្ថយអាករលើតម្លៃបន្ថែម (VAT) ពី ១០% មកនៅត្រឹម ៨% ចាប់ពីខែកុម្ភៈតទៅ

ព័ត៌មាន
ស្របពេលប្រទេសថៃកំពុងគិតគូរក្នុងការប្រមូលចំណូលពន្ធ ពិសេសពិចារណាដល់ការដំឡើងអាករលើតម្លៃបន្ថែម (VAT) ទៅលើមុខទំនិញ និងសេវាកម្មនានានោះ ស្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ