ទីផ្សារទឹកដោះគោ

ឧស្សាហកម្មទឹកដោះគោរបស់វៀតណាម កំពុងឆ្ពោះទៅរកឱកាសមាស


ស្របពេលតម្រូវការផលិតផលទឹកដោះគោក្នុងចំណោមអ្នកប្រើប្រាស់បន្តកើនឡើងនោះ ឧស្សាហកម្មទឹកដោះគោរបស់ប្រទេសវៀតណាម កំពុងមើលឃើញឱកាសដ៏សំខាន់ក្នុងការរីកចម្រើន ប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងការផ្គត់ផ្គង់វត្ថុធាតុដើមផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ទីផ្សារទឹកដោះគោ
ដោយ

ឧស្សាហកម្មផលិតទឹកដោះគោរបស់ប្រទេសវៀតណាម មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងទិន្នផល គុណភាព និងការចែកចាយ។ ទោះយ៉ាងណាដើម្បីសម្រេចបាននូវនិរន្តរភាព និងស្វ័យភាពនៃការផ្គត់ផ្គង់ វាចាំបាច់ត្រូវមានយុទ្ធសាស្រ្តដ៏ទូលំទូលាយមានចាប់ពីការបង្កាត់ពូជគោ និងការវិនិយោគបច្ចេកវិទ្យារហូតដល់គោលនយោបាយគាំទ្រកសិករ។

យោងតាមលោក ង្វៀន សួនឌួង (Nguyễn Xuân Dương) ប្រធានសមាគមបសុសត្វវៀតណាម (AHAV) ការចិញ្ចឹមគោយកទឹកដោះនៅតែមានទំហំតូច និងពឹងផ្អែកខ្លាំងលើម្សៅទឹកដោះគោដែលនាំចូលសម្រាប់ការកែច្នៃធ្វើជាទឹកដោះគោ។ ការណ៍នេះ មានន័យថា អ្នកប្រើប្រាស់ក្នុងស្រុកកំពុងបាត់បង់តម្លៃអាហារូបត្ថម្ភនៃទឹកដោះគោស្រស់។

ទន្ទឹមនឹងនេះ ការនាំចូលម្សៅទឹកដោះគោដើម្បីផលិតជាទឹកដោះគោបានកាត់បន្ថយការលើកទឹកចិត្តសម្រាប់ការចិញ្ចឹមគោយកទឹកដោះក្នុងស្រុក ដោយជំរុញឱ្យកសិករក្នុងស្រុកឃ្លាតចេញពីខ្សែច្រវាក់តម្លៃក្នុងស្រុក។

ស្ថិតិបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនូវអត្រាកំណើនផលិតទឹកដោះគោស្រស់។ អត្រាផលិតទឹកដោះគោមានកំណើន១៧,៧% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ប៉ុន្តែវាបានធ្លាក់ចុះមកនៅត្រឹម៦,៧% ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកត្រឹម៣,៣% ជារៀងរាល់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។

ប្រសិនបើនិន្នាការនេះនៅតែបន្តដោយគ្មានដំណោះស្រាយត្រឹមត្រូវ វៀតណាម ទំនងជានឹងមិនអាចសម្រេចបានគោលដៅផលិតទឹកដោះគោឱ្យបានចន្លោះពី២,៦ ទៅ ២,៨លានតោននៃទឹកដោះគោស្រស់នៅឆ្នាំ២០៣០ឡើយ ហើយនឹងមិនអាចសម្រេចបានការផ្គត់ផ្គង់ទឹកដោះគោ៦០% ដោយខ្លួនឯងនោះទេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កម្ពុជា ក្លាយជាគោលដៅទេសចរណ៍ឈានមុខគេមួយនៅអាស៊ាន

ទោះសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ដែលបង្កឡើងវិបត្តិសកលនានាយ៉ាងណាក្តី តែវិស័យទេសចរណ៍របស់កម្ពុជា នៅតែរក្សា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ