វិស័យថាមពល

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងផ្ដល់ឱកាសមាសដល់អូស្ត្រាលីក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ LNG


សង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន ដែលជំរុញឱ្យប្រទេសនានា ជាពិសេសនៅតំបន់អាស៊ី ស្វែងរកប្រភពថាមពលថ្មីៗមកជំនួស ដោយសារអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ដែលមានរហូតដល់ប្រមាណ២០% នៃប្រេងឥន្ធនៈ និងប្រមាណ៣០% នៃឧស្ម័នធម្មជាតិរាវ LNG របស់ពិភពលោកត្រូវដឹកឆ្លងកាត់ច្រកនេះ។ ទន្ទឹមនេះគេសង្កេតឃើញថា សង្គ្រាមនេះកំពុងផ្ដល់ឱកាសមាសដល់អូស្ត្រាលី ក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ LNG។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យថាមពល
ដោយ

សង្គ្រាមនៅឈូងសមុទ្រពែក្ស កំពុងផ្ដល់ឱកាសមាសដល់អូស្ត្រាលី ក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ LNG។ ដោយសារកង្វះការផ្គត់ផ្គង់ គួបផ្សំអ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz បានជំរុញឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ ដែលជំរុញប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនអូស្ត្រាលី ដូចជា ក្រុមហ៊ុន Woodside Energy និងក្រុមហ៊ុន Santos Limited ជាដើមកើនឡើងខ្ពស់។ ពេលនេះប្រទេសអូស្ត្រាលី បានក្លាយជាអ្នកផលិតឧស្ម័នធម្មជាតិរាវ LNG ធំជាងគេបំផុតទី២ នៅលើពិភពលោក និងផ្គត់ផ្គង់មួយចំណែកធំដល់ប្រទេសនានាដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម។

បណ្ដាថ្នាក់ដឹកនាំក្នុងឧស្សាហកម្មថាមពលបាននិយាយថា ដើម្បីទាញយកឱកាសដ៏ល្អ ឬលាភក្នុងគ្រោះនេះ ប្រទេសអូស្ត្រាលី គួរតែបង្កើនការផលិតឧស្ម័ន ពង្រីកសមត្ថភាព ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនៅតំបន់អាស៊ី។ ទោះជាយ៉ាងណា នៅតែមានបញ្ហាប្រឈមដោយនៅតំបន់ខ្លះនៃប្រទេសអូស្ត្រាលី អាចនៅតែប្រឈមមុខនឹងកង្វះឧស្ម័ន មានការជជែកដេញដោលអំពីពន្ធថ្មីលើប្រាក់ចំណេញបានពីការលក់ឧស្ម័នធម្មជាតិរាវ LNG និងបទប្បញ្ញត្តិតឹងរ៉ឹងអាចធ្វើឱ្យគម្រោងថ្មីៗយឺតយ៉ាវ។

ក្រុមអ្នកជំនាញរំពឹងថា តម្លៃប្រេង និងឧស្ម័ននឹងនៅខ្ពស់រយៈពេលរាប់ឆ្នាំដោយសារតែសង្គ្រាម និងការខូចខាតដល់រោងចក្រផលិតថាមពលសំខាន់ៗនៅមជ្ឈិមបូព៌ា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សម្ព័ន្ធក្រុមហ៊ុន Vingroup ស្នើលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG ក្រោយបារម្ភពីស្ថិរភាពផ្គត់ផ្គង់

សម្ព័ន្ធក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានជូនដំណឹងទៅកាន់រដ្ឋាភិបាលថា ខ្លួនមានបំណងលុបចោលផែនការសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជា…

តំណាងពាណិជ្ជកម្មអាម៉េរិក រិះគន់ WTO ថា បរាជ័យក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មអេឡិចត្រូនិក

អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបតែបានបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល៤ថ្ងៃនៅប្រទេសកាមេរូន ប៉ុន្តែលទ្ធផលនៃជំនួបនេះត្រូវបានគេមើលឃើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ