វិស័យសុខាភិបាល

សហភាពអឺរ៉ុប ព្រមានថា អ្នកដែលប្រើទឹកអនាម័យលាងដៃញឹកញាប់ ប្រយ័ត្នកើតជំងឺមហារីក


ការរក្សាអនាម័យរាងកាយស្អាតដូចជាការលាងសម្អាតដៃឱ្យបានញឹកញាប់ជាដើម គឺជារឿងចាំបាច់ណាស់ ដើម្បីរក្សាសុខភាពរបស់អ្នកឱ្យនៅរឹងមាំ។ ទោះជាយ៉ាងណា ពេលនេះសហភាពអឺរ៉ុប បានព្រមានគួរឱ្យភ្ញាក់ផ្អើលថា អ្នកដែលប្រើទឹកអនាម័យលាងដៃញឹកញាប់ អាចប្រឈមហានិភ័យកើតជំងឺមហារីក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យសុខាភិបាល
ដោយ

កាសែត Financial Times បានចុះផ្សាយថា សហភាពអឺរ៉ុប កំពុងពិចារណាដាក់បម្រាមលើការប្រើប្រាស់អេតាណុល (Ethanol) ជាប្រភេទអាកុលខ្សោយ ដែលជាធាតុផ្សំទូទៅនៅក្នុងការផលិតទឹកអនាម័យលាងដៃ និងផលិតផលលាងសម្អាតផ្សេងៗទៀត ព្រោះវាអាចជាសារធាតុបង្កមហារីក។

របាយការណ៍ផ្ទៃក្នុងពីទីភ្នាក់ងារគីមីអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា បានព្រមានថា អេតាណុលអាចបង្កើនហានិភ័យនៃជំងឺមហារីក និងផលវិបាកនៃការមានផ្ទៃពោះសម្រាប់ស្ត្រី ហើយបានណែនាំឱ្យរកអ្វីផ្សេងមកជំនួសអេតាណុលនៅក្នុងផលិតផលមួយចំនួន។

គណៈកម្មាធិការផលិតផលជីវៈគីមីនៃទីភ្នាក់ងារគីមីអឺរ៉ុប នឹងពិភាក្សាអំពីបញ្ហានេះចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ចុងឆ្នាំ២០២៥ នេះ។ ប្រសិនបើក្រុមអ្នកជំនាញសម្រេចថា អេតាណុល ជាសារធាតុបង្កមហារីក ពួកគេអាចនឹងណែនាំឱ្យស្វែងរកសារធាតុជំនួស ប៉ុន្តែគណៈកម្មការអឺរ៉ុប នឹងជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។

ទីភ្នាក់ងារគីមីអឺរ៉ុប បាននិយាយថា អេតាណុល នៅតែអាចអនុញ្ញាតឱ្យប្រើប្រាស់ ប្រសិនបើមានការបញ្ជាក់ថា វាស្ថិតក្នុងកម្រិតសុវត្ថិភាព។ ទោះជាយ៉ាងណា ពេលនេះមិនទាន់មានការសម្រេចជាចុងក្រោយនៅឡើយទេជុំវិញបញ្ហានេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សំបកកង់រថយន្តកំពុងក្លាយជាផលិតផលសក្តានុពលមួយរបស់កម្ពុជា ដោយនៅ៩ខែឆ្នាំនេះការនាំចេញកើនឡើងជិត៦០%

ការនាំចេញសំបកកង់រថយន្តរបស់កម្ពុជា បានបង្ហាញសម្ទុះកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ កម្ពុជា…

ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បញ្ឈប់ប្រតិបត្តិការហោះហើររបស់យន្តហោះ C909 របស់ចិន

ប្រភពចំនួនពីរបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់វៀតណាម Vietjet បានបញ្ឈប់ប្រតិបត្តិការហោះហើររបស់យន្តហោះ C909 ចំនួនពីរគ្រឿង ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ