អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី

អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី ជាប់ជ័យលាភីឈ្មួញជើងសារឆ្នើម៧ត្រីមាសជាប់គ្នា


ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ៨ខែ កក្កដាឆ្នាំ២០២១ បានបង្ហាញឈ្មោះក្រុមហ៊ុនដែលជាម្ចាស់ជ័យលាភីឈ្មួញជើងសារឆ្នើមសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ គឺបានទៅលើក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី ហើយនេះ គឺជាត្រីមាសទី ៧ហើយ ដែលក្រុមហ៊ុនឈ្មួញជើងសារអេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី បានឈ្នះក្នុងកម្មវិធីនេះ។
ទោះក្នុងគ្រា​ Lockdown ក្ដី ធនាគារ អេស៊ីលីដា នៅតែបម្រើ​អតិថិជនជាធម្មតា !
ដោយ

បើ​តាម​ការ​គូសបញ្ជាក់​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រី​ធី ភី​អិ​ល​ស៊ី​នេះ គឺ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​ទាំង​១១ ដែល​ជា​សមាជិក​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

ការ​វាយតម្លៃ​លើ​ការ​ឈ្នះ​ជ័យ​លា​ភី​នេះ គឺ​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៣ គឺ​ទី​១ ទំហំ​ជួញដូរ​មូល​ប​ត្រ​សរុប​របស់​អតិថិជន​, ទី​២ ចំនួន​គណនី​ជួញដូរ​ដែល​បាន​បើក​ថ្មី និង ទី​៣ ការ​ប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត​របស់​អតិថិជន​ជាដើម​។

ទំហំ​ជួញដូរ​មូល​ប​ត្រ​សរុប​របស់​អតិថិជន​នៅ​ក្នុង​ក្រុមហ៊ុន​អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រី​ធី ភី​អិ​ល​ស៊ី មាន​ដល់​ទៅ​ជាង ១០០​ពាន់​លាន​រៀល​ស្មើនឹង​ប្រមាណ​ជាង ៥៣%​នៃ​ទំហំ​ជួញដូរ​មូល​ប​ត្រ​សរុប ខណៈ​ចំនួន​គណនី​ជួញដូរ​ដែល​បាន​បើក​ថ្មី​វិញ មាន​ចំនួន​ប្រមាណ​ជាង​៨០%​។ រីឯ ទំហំ​ជួញដូរ​សរុប​របស់​អតិថិជន​តាម​រយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត​វិញ មាន​ជាង ១០០​ពាន់​លាន​រៀល ខណៈ​ដែល​មាន​ចំនូ​ន​គណនី​ជួញដូរ​ដែល​បាន​បើក​ថ្មី​មាន​ចំណែក​ប្រមាណ​ជាង ៨២%​នៃ​ចំនួន​គណនី​បើក​សរុប​៕

អត្ថបទ៖ ហួន​ ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ ៣៧% នៅ៥ខែឆ្នាំនេះ កត្តាចម្បងគឺដោយសារកូវីដ-១៩

ព័ត៌មាន
ស្ថានភាពដោះដូរទំនិញរវាងកម្ពុជា និង ថៃនៅរយៈពេល៥ខែដំបូងនៅឆ្នាំ២០២១នេះ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ជាក់ស្ដែង ទឹកប្រាក់នៃការដោះដ…

លោក Donald Trump ដាក់ពាក្យប្តឹងក្រុមហ៊ុន Facebook, Twitter និង Google ពីបទបំបិទសិទ្ធិនៃការបញ្ចេញមតិ

ព័ត៌មាន
អតីតប្រធានាធិបតីសហរដ្ឋអាមេរិចលោក ដូណាល់ត្រាំ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្ដាញសង្គមយក្សៗដូចជា Twitter, Facebook និងGoo…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ