ប្រធានគណៈកម្មការហិរញ្ញវត្ថុ AFFA

តើកម្ពុជារំពឹងអាចទាញផលប្រយោជន៍អ្វីខ្លះ ពីការធ្វើជាប្រធានគណៈកម្មការហិរញ្ញវត្ថុ AFFA?


កម្ពុជាត្រូវបានអង្គមហាសន្និបាតសហព័ន្ធសមាគមភ្នាក់ងារបញ្ចូនទំនិញអាស៊ាន ហៅកាត់ថា អាហ្វា (AFFA) បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានគណៈកម្មការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃសហព័ន្ធ AFFA សម្រាប់អាណត្តិថ្មី។ ប្រធានសមាគមភស្តុភារកម្មកម្ពុជារំពឹងថា កម្ពុជានឹងអាចទាញផលប្រយោជន៍បានច្រើនពីមុខតំណែងថ្មីនេះ ក្នុងការជួយអភិវឌ្ឍធនធាន។
តើកម្ពុជារំពឹងអាចទាញផលប្រយោជន៍អ្វីខ្លះ ពីការធ្វើជាប្រធានគណៈកម្មការហិរញ្ញវត្ថុ AFFA?

ដើម្បីរួមចំណែកជួយអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្ដុភារនៅកម្ពុជា ព្រោះតាមរយៈមុខតំណែងនេះកម្ពុជាជាអ្នកគ្រប់គ្រងថវិកាសម្រាប់បែងចែក ឬចំណាយលើការរៀបចំគម្រោង ឬវគ្គបណ្តុះបណ្តាលនានាពាក់វិស័យដឹកជញ្ជូន និងភស្ដុភារនៅតាមប្រទេសជាសមាជិក។

ជាមួយគ្នានេះ កម្ពុជា ក៏ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតសហព័ន្ធសមាគមភ្នាក់ងារបញ្ចូនទំនិញអាស៊ាននៅឆ្នាំ២០២៣ ខាងមុខផងដែរ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាកាលពីពេលថ្មីៗបានដឹកនាំគណៈប្រតិភូនៃសមាគមភស្តុភារកម្មកម្ពុជាទៅចូលរួមមហាសន្និបាទរបស់សហព័ន្ធសមាគមភ្នាក់ងារបញ្ចូនទំនិញអាស៊ានលើកទី៣២នៅប្រទេសឡាវ ដែលមានសមាជិកមកពីជាង១០ប្រទេសចូលរួម។ ក្រៅពីពិភាក្សាលើសមិទ្ធផលដែលសម្រេចបាន និងដាក់ចេញនូវផែនការអនុវត្តសម្រាប់អាណត្តិថ្មី អង្គមហាសន្និបាតនេះក៏បានបោះឆ្នោតគាំទ្រកម្ពុជា ធ្វើជាប្រធានគណៈកម្មការប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់សហព័ន្ធសមាគមភ្នាក់ងារបញ្ចូនទំនិញអាស៊ាន ហៅកាត់ថា អាហ្វា (AFFA) សម្រាប់អាណត្តិថ្មី និងផ្តល់សិទ្ធិឲ្យជាម្ចាស់ផ្ទះការរៀបចំមហាសន្និបាតសហព័ន្ធ AFFA នៅឆ្នាំ២០២៣ផងដែរ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជារូបនេះរំពឹងថា កម្ពុជានឹងអាចទាញផលប្រយោជន៍បានច្រើនពីភាពជាប្រធានគណៈកម្មការប្រតិបត្តិផ្នែកហិរញ្ញវត្ថុខាងលើក្នុងការរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី តាមរយៈមុខតំណែងថ្មីនេះកម្ពុជាមានសិទ្ធិក្នុងការគ្រប់គ្រង និងបែងចែកថវិកាសម្រាប់ចំណាយលើគម្រោងនានា ដែលពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារនៅតាមប្រទេសជាសមាជិក។ បន្ថែមនេះតាមរយៈតួនាទីនេះកម្ពុជា ក៏អាចអញ្ជើញអ្នកជំនាញមកពីប្រទេសផ្សេងៗដែលជាសមាជិកសហព័ន្ធ ឲ្យមកចែករំលែកបទពិសោធន៍ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារនៅកម្ពុជាផងដែរ។

បន្ថែមលើនេះ ថ្នាក់ដឹកនាំ នៃសមាជិកសហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអាស៊ាន ក៏បានពិភាក្សាគ្នាលើបញ្ហាប្រឈមនានាដែលបានកើនឡើងក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម ដែលប្រទេសសមាជិកនីមួយៗបានជួបប្រទះក្នុងអំឡុងវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញពីផែនការក្នុងការស្តារ និងជំរុញកំណើនក្នុងវិស័យនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី សហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអាស៊ានកំពុងប្រមូលធាតុចូល ដើម្បីរៀបចំជាយុទ្ធសាស្ត្ររួមមួយ ដើម្បីដាក់សំណើទៅកាន់ថ្នាក់ដឹកនាំអាស៊ានឲ្យពិនិត្យសម្រេច ដើម្បីកំណត់ផែនការយុទ្ធសាស្ត្រជាក់លាក់ក្នុងការស្តារ និងជំរុញកំណើនក្នុងវិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅក្នុងតំបន់ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

ក្រៅពីចូលរួមអង្គមហាសន្និបាត ប្រតិភូសមាគមភស្តុភារកម្មកម្ពុជា និងប្រតិភូសហព័ន្ធ AFFA ក៏បានទៅទស្សនកិច្ចស្វែងយល់ពីបច្ចុប្បន្នភាព នៃការដំណើរការស្ថានីយ៍រថភ្លើងល្បឿនលឿនរវាងប្រទេសឡាវ និងចិន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូនទំនិញ ស្តុកទំនិញ បែបបទបញ្ជេញទំនិញពីគយ ព្រមទាំងសេវាកម្មពាក់ព័ន្ធចាំបាច់នានា។ គោលបំណងនៃដំណើរស្វែងយល់នេះ គឺដើម្បីផ្តល់ឱកាសឲ្យប្រទេសក្នុងតំបន់អាស៊ានទាំងអស់ចាប់យកសក្តានុពលនៃការតភ្ជាប់ការដឹកជញ្ជូនទំនិញរបស់ខ្លួនជាមួយប្រទេសចិនតាមរយៈផ្លូវរថភ្លើងនេះ៕




អត្ថបទបន្ទាប់


អគ្គនាយកបុរី ជា រី បើកសម្ពោធវីឡាផ្ទាល់ខ្លួនក្នុងគម្រោង!

លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានប្រារព្ធពិធីសម្ពោធវីឡារបស់ខ្លួនដែលមានទីតាំងនៅក្នុង បុរី ជា រី ផ្ទាល់តែម្តង។ កម្មវិធីប្រព្រឹត្…

អ្នកជំនាញរំពឹងថា ទីផ្សារម្រេចនឹងអាចស្ដារបានមកវិញ ប្រសិនបើអាចនាំចេញទៅកាន់ទីផ្សារចិនបានឆាប់

អ្នកជំនាញក្នុងវិស័យកសិកម្មបានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា ទីផ្សារម្រេចដែលកំពុងធ្លាក់ចុះនៅឆ្នាំនេះ អាចនឹងស្ដារបានមកវិញនៅឆ្នាំក្រោយ ប្រសិនបើកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ