វិស័យ បច្ចេកវិទ្យា

តើកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ និងក្រុមហ៊ុន Apple កំពុងមានវិវាទជាមួយគ្នាលើបញ្ហាអ្វី?


កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលជាអ្នកជំនួញដ៏ល្បីល្បាញក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី និងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិតកំពុងមានវិវាទផ្នែកពាណិជ្ជកម្មជាមួយក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយរបស់សហរដ្ឋអាម៉េរិក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC លោក អេឡិន ម៉ាស់ បានគំរាមប្តឹងក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងកម្មវិធីបញ្ញាសិប្បនិម្មិតមួយដែលមានឈ្មោះថា Grok AI chatbot។
វិស័យ បច្ចេកវិទ្យា
ដោយ

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានគំរាមប្តឹងក្រុមហ៊ុន Apple ពីបទរំលោភលើទំនុកចិត្តទាក់ទងនឹងចំណាត់ថ្នាក់នៃកម្មវិធី Grok AI chatbot ដែលជាកម្មសិទ្ធិរបស់ xAI startup និងជាកម្មសិទ្ធិផ្នែកបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុនលោក។ ការគំរាមប្តឹងក្រុមហ៊ុន Apple នេះធ្វើឡើងក្រោយក្រុមហ៊ុននេះបានលើកឡើងថា ក្រៅពី Open AI គ្មានក្រុមហ៊ុន AI ណាអាចឈានដល់ចំណាត់ថ្នាក់លេខ១នោះទេ។

តែយ៉ាងណាមកទល់ពេលនេះ ក្រុមហ៊ុន Apple មិនទាន់ឆ្លើយតបណាមួយជុំវិញការគំរាមរបស់លោក អេឡិន ម៉ាស់ នោះទេ ហើយ Apple ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះរបស់ CNBC នោះដែរ។

លោក អេឡិន ម៉ាស់ បានលើកឡើងថា កាលពីឆ្នាំមុនក្រុមហ៊ុន Apple បានភ្ជាប់ជាមួយ OpenAI ដើម្បីបញ្ចូល ChatGPT ទៅក្នុង iPhone, iPad និងផលិតផលកុំព្យូទ័រផ្សេងៗរបស់ខ្លួន ហើយពេលនោះលោកបានព្រមានថា ប្រសិនបើ Apple បញ្ចូល OpenAI នៅកម្រិត OS នោះឧបករណ៍ Apple នឹងត្រូវបានហាមឃាត់នៅក្នុងក្រុមហ៊ុនរបស់លោក ដោយសារវាជាការរំលោភលើសុវត្ថិភាពដែលមិនអាចទទួលយកបាន៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអ្វីជាឧបសគ្គសម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក-ចិន ខណៈប្រទេសទាំងពីរបន្តផ្អាកដំឡើងពន្ធបដិការរយៈពេល៩០ថ្ងៃទៀត?

សហរដ្ឋអាម៉េរិក និងប្រទេសចិន នៅដើមសប្តាហ៍នេះ បានព្រមព្រៀងគ្នាបន្តពន្យារពេលការអនុវត្តពន្ធបដិការរយៈពេល៩០ថ្ងៃបន្ថែមទៀត ខណៈក្រុមហ៊ុនលក់រាយនៅអា…

អាជីវកម្មមួយចំនួននៅថៃ កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្ម ក្រោយពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចាកចេញពីប្រទេសនេះ

ចាប់តាំងពីកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ ហើយកងទ័ពថៃ បានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែររាប់សិបម៉ឺននាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ