សហរដ្ឋអាមេរិកមានលុយសម្រាប់ទូទាត់ការចំណាយរបស់រដ្ឋាភិបាលហើយ

ភាពជាប់គាំងកម្រិតបំណុលរបស់អាមេរិកត្រូវបានទម្លាយហើយ ក្រោយលោកចូ បៃឌិន ចុះហត្ថលេខាលើច្បាប់ស្ដីពីកម្រិតបំណុល


ទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដែលព្យួរកម្រិតបំណុលអតិបរមាទំហំ ៣១,៤ ទ្រីលានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃទី ០៣ ខែមិថុនា។ ការធ្វើដូច្នេះ ជួយបញ្ចៀសមិនឱ្យកំពូលមហាអំណាចសេដ្ឋកិច្ចនេះជួបប្រទះអ្វីដែលហៅថា អលទ្ធភាពសងបំណុលលើកដំបូងដែលមិនធ្លាប់មាន បានមុនពេលកំណត់តែ២ថ្ងៃប៉ុណ្ណោះ។
សហរដ្ឋអាមេរិកមានលុយសម្រាប់ទូទាត់ការចំណាយរបស់រដ្ឋាភិបាលហើយ
ដោយ

សភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ព្យួរកម្រិតបំណុលអតិបរមាទំហំ ៣១,៤ ទ្រីលានដុល្លារ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) និងលោកប្រធានសភា ខេវិន ម៉ាក់ខាធី (Kevin McCarthy) បានឈានដល់កិច្ចព្រមព្រៀងមួយដែលកើតឡើងក្រោយការចរចាដ៏តានតឹង។

លោក Biden បានថ្លែងអបអរសាទរថា ការចុះហត្ថលេខាដោយអង្គការនីតិប្បញ្ញត្តិលើសេចក្ដីព្រាងច្បាប់នេះជាជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ នៅក្នុងការថ្លែងសុន្ទរកថាជាលើកដំបូងរបស់គាត់ពីការិយាល័យរាងពងក្រពើទៅកាន់ប្រជាជាតិ។ មួយថ្ងៃក្រោយមក លោក បៃឌិន បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះនៅឯសេតវិមាន។

កន្លងទៅ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានព្រមានថា ខ្លួននឹងមិនអាចទូទាត់ការចំណាយទាំងអស់របស់រដ្ឋាភិបាលបានទេនៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ប្រសិនបើសហសភាមិនបានអនុម័តច្បាប់ស្ដីពីកម្រិតបំណុលអតិបរមានៅពេលនោះ។ ការអនុម័តច្បាប់ដោយសហសភា និងការចុះហត្ថលេខាដោយប្រធានាធិបតី នឹងអនុញ្ញាតឱ្យក្រសួងនេះអាចខ្ចីប្រាក់ជាបន្តទៀត ដើម្បីយកទៅទូទាត់ការចំណាយ។

ការចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដោយប្រធានាធិបតី ដោយមិនឱ្យអ្នកសារព័ត៌មានចូល បានបង្ហាញពីការបញ្ចប់ដ៏ស្ងៀមស្ងាត់ និងជានិមិត្តរូបនៃវិបត្តិមួយ ដែលបានរំខានទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាច្រើនខែ, ដែលបានបង្ខំឱ្យលោក Biden កាត់បន្ថយរយៈពេលធ្វើដំណើរជាអន្តរជាតិនៅអាស៊ី និងដែលបានគំរាមរុញច្រានសហរដ្ឋអាមេរិកឱ្យឈានជិតងដល់មាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុន។

លោក Biden បាននិយាយកាលពីថ្ងៃទី២មិថុនាថា ៖ "វាមានសារៈសំខាន់ណាស់ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ហើយវាជាដំណឹងដ៏ល្អសម្រាប់ប្រជាជនអាមេរិក"។ លោកបានបន្តថា៖ "គ្មាននរណាម្នាក់ទទួលបានអ្វីៗគ្រប់យ៉ាងដែលពួកគេចង់បាននោះទេ។ ប៉ុន្តែប្រជាជនអាមេរិកបានទទួលអ្វីដែលពួកគេត្រូវការ"។

សភាដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋបានបោះឆ្នោតក្នុងសំឡេង ៣១៤ ទល់នឹង ១១៧ ដើម្បីអនុម័តច្បាប់នេះ ហើយព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតក្នុងសំឡេង ៦៣ ទល់នឹង ៣៦។

ក្រុមហ៊ុន Fitch ដែលជំនាញខាងវាយតម្លៃធ្វើចំណាត់ថ្នាក់ បាននិយាយកាលពីថ្ងៃទី២មិថុនាថា ចំណាត់ថ្នាក់ "AAA" ដែលល្អផុតលេខ ចំពោះឥណទានរបស់សហរដ្ឋអាមេរិក នឹងនៅតែស្ថិតក្នុងការឃ្លាំមើលដ៏ប្រយ័ត្នប្រយែង ទោះបីជាមានកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនក៏ដោយ៕




អត្ថបទបន្ទាប់


វៀតណាមជាទីផ្សារ និងកន្លែងផលិតម៉ូតូដ៏ចម្បង ដោយមានយានយន្ដចុះបញ្ជីជាង៧០លានគ្រឿង

ព័ត៌មាន
វៀតណាម ដែលមានប្រជាពលរដ្ឋប្រមាណជា ១០០ លាននាក់ កំពុងតែប្រើប្រាស់ទោចក្រយានយន្តជាង៧០លានគ្រឿង។ គេបានអះអាងថា ប្រទេសនេះស្ថិតនៅក្នុងចំណោមទីផ្សារ…

យោធាចិនស្តីបន្ទោសកងនាវាអាមេរិក និងកាណាដាថា ជាដើមហេតុដែលហៀបធ្វើឱ្យមានការប៉ះទង្គិចគ្នានៅច្រកសមុទ្រតៃវ៉ាន់

ព័ត៌មាន
យោធារបស់ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក និងកាណាដាខ្លាំងៗ ពីបទចង់បង្កហានិភ័យដោយចេតនា បន្ទាប់ពីកងនាវាចរណ៍របស់ប្រទេសទាំងពីរបានធ្វើដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ