វិស័យរ៉ែ

តើអ្វីទៅជារ៉ែកម្រ ហើយប្រទេសណាខ្លះមានរ៉ែកម្រច្រើនជាងគេបំផុតក្នុងពិភពលោក?


ប្រទេសមហាអំណាចធំៗរបស់ពិភពលោក ជាពិសេសមហាយក្សចិន និងសហរដ្ឋអាម៉េរិក តែម្តង កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមគ្រប់គ្រងទីផ្សាររ៉ែកម្រ និងធនធានរ៉ែកម្រដ៏សំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់វិស័យផលិតគ្រឿងអេឡិចត្រូនិក វិស័យការពារជាតិ វិស័យថាមពលកកើតឡើងវិញ វិស័យបន្ទះឈីប និងវិស័យរថយន្តអគ្គិសនីជាដើម។ តើប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសដែលមានរ៉ែកម្រច្រើនជាងគេបំផុតក្នុងពិភពលោកគិតត្រឹមឆ្នាំ២០២៥ នេះ?
វិស័យរ៉ែ
ដោយ

យោងតាមរបាយការណ៍សង្ខេប ស្ដីពីធនធានរ៉ែប្រចាំឆ្នាំ២០២៥ របស់ទីភ្នាក់ងារភូគព្ភសាស្ត្រអាម៉េរិក (USGS) បានបង្ហាញថា មហាយក្សចិន មានរ៉ែកម្រច្រើនជាងគេបំផុតក្នុងពិភពលោក ដោយមានរហូតដល់ទៅ៤៤លានតោនឯណោះ ហើយប្រទេសនេះ ក៏គ្រប់គ្រងរហូតដល់ទៅប្រមាណ៧០%នៃការកែច្នៃរ៉ែកម្រទូទាំងពិភពលោកផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥។

របាយការណ៍ដដែលបានបង្ហាញទៀតថា ប្រទេសដែលជាប់ឈ្មោះក្នុងចំណោមប្រទេសដែលមានធនធានរ៉ែកម្របំផុតរបស់ពិភពលោក រួមមាន ប្រទេសប្រេស៊ីល មានរ៉ែកម្រ២១លានតោន ឥណ្ឌា មាន៦,៩លានតោន អូស្ត្រាលី មាន៥,៧លានតោន រុស្ស៊ី មាន៣,៨លានតោន វៀតណាម មាន៣,៥លានតោន សហរដ្ឋអាម៉េរិក មាន១,៩លានតោន តំបន់ហ្គ្រីនលែន មាន១,៥លានតោន តង់សានី មាន៨៩ម៉ឺនតោន អាហ្វ្រិកខាងត្បូង មាន៨៦ម៉ឺនតោន កាណាដា មាន៨៣ម៉ឺនតោន និងប្រទេសថៃ មាន៤,៥០០តោន។

ទន្ទឹមនេះ ប្រទេសអ៊ុយក្រែន ក៏មានធនធានរ៉ែកម្រយ៉ាងច្រើនសម្បើមផងដែរ។ យោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ចរបស់អ៊ុយក្រែន បានបង្ហាញថា ប្រទេសដែលត្រូវបានហែកហួរដោយសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីមួយនេះ មានធនធានរ៉ែកម្ររហូតដល់ទៅ២២ប្រភេទឯណោះក្នុងចំណោមរ៉ែកម្រ៣៤ប្រភេទ ដែលសហភាពអឺរ៉ុប ដាក់ចំណាត់ថ្នាក់ថា មានសារសំខាន់ខ្លាំង។ ប៉ុន្តែជាអកុសលមួយចំនួនធំនៃរ៉ែកម្រទាំងនេះស្ថិតនៅក្នុងតំបន់នានាដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ី។

តើអ្វីទៅជារ៉ែកម្រ?

រ៉ែ ដែលត្រូវបានគេចាត់ទុកថា ជារ៉ែកម្រ គឺដោយតែប្រទេសជាច្រើនក្នុងពិភពលោកគ្មានរ៉ែប្រភេទនេះ ហើយរ៉ែកម្រទាំងនោះ រួមមានរ៉ែលីចូម (Lithium) សម្រាប់ផលិតរថយន្តអគ្គិសនី រ៉ែកូបាល់ (Cobalt) សម្រាប់ផលិតអាគុយ រ៉ែនីអូឌីមីញ៉ូម (Neodymium) និងរ៉ែឌីសប្រូស្យូម (Dysprosium) សម្រាប់ផលិតកាំជ្រួចមីស៊ីល ដែកឆក់ ទួប៊ីនខ្យល់ ព្រមទាំងរថយន្តអគ្គិសនី រ៉ែនីគែល (Nickel) សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី រ៉ែស្ពាន់សម្រាប់ផលិតខ្សែភ្លើង រ៉ែក្រាភីត (Graphite) សម្រាប់ផលិតប្រេងរំអិល ដុំម៉ូទ័រ និងអាគុយ រ៉ែទីតាញ៉ូម សម្រាប់ផលិតយន្តហោះ រ៉ែហ្សឺខុនញ៉ូម (Zirconium) សម្រាប់ផលិតរ៉េអាក់ទ័រនុយក្លេអ៊ែ ព្រមទាំងរ៉ែកម្រមួយចំនួនទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម គ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ខ្នាតយក្ស ដែលលាតសន្ធឹងក្នុងទីក្រុងធំៗ២

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ខ្នាតយក្សមួយដែលលាតសន្ធឹងក្នុងទីក្រុងចំនួនពីរ គឺទីក្រុងដាណាង (Da Nang) និ…

នាយករដ្ឋមន្ត្រីជប៉ុន យកតួនាទីមកធានា ក្នុងការដោះស្រាយបញ្ហាអង្ករឡើងថ្លៃខ្ពស់

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្កេរូ អ៊ីស៊ីបា (Shigeru Ishiba) សន្យាចាត់វិធានការចាំបាច់មួយចំនួន ដើម្បីកាត់បន្ថយតម្លៃអង្ករ ដែលបានកើនឡើងទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ