ប្រទេស BRICS

តើកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្លុកប្រទេស BRICS ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះសម្រេចបានសមិទ្ធផលអ្វីខ្លះ?


ក្រុមមេដឹកនាំនៃប្លុកប្រទេស BRICS ដែលមានអត្រា៣៧% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក បានព្យាករថា ឥទ្ធិពលរបស់ខ្លួននឹងកើនឡើងកបន្ថែមទៀតបន្ទាប់ពីពួកគេបានជួបប្រជុំគ្នានៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ដោយបង្ហាញពីគម្រោងរួមគ្នាមួយចំនួនចាប់ពីការផ្លាស់ប្តូរគ្រាប់ធញ្ញជាតិរហូតដល់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន។ នេះបើការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ប្រទេស BRICS
ដោយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងស្វែងរកការគាំទ្រពីក្រុមមេដឹកនាំនៃក្រុមប្រទេស BRICS ចំពេលកំពុងប្រឈមមុខដាក់គ្នាជាមួយបស្ចិមលោកដោយសារសង្រ្គាមនៅអ៊ុយក្រែននោះបានអះអាងថា កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ប្រទេសក្នុងប្លុក BRICS នៅឆ្នាំ២០២៤ និង២០២៥ នឹងមានកំណើន៣,៨% បើធៀបនឹងកំណើនសេដ្ឋកិច្ចរបស់ពិភពលោកដែលមាន៣,២% និង៣,៣%រៀងគ្នា។

កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក្រុមមេដឹកនាំនៃប្លុកប្រទេស BRICS បានបង្ហាញពីគម្រោងរួមគ្នាមួយចំនួនចាប់ពីការផ្លាស់ប្ដូរគ្រាប់ធញ្ញជាតិរហូតដល់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន។ បើតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំ BRICS រុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោកបានស្នើឱ្យបង្កើនការផ្លាស់ប្តូរគ្រាប់ធញ្ញជាតិនៃក្រុមប្រទេសនេះ ហើយក្រោយមកអាចពង្រីកពាណិជ្ជកម្មទំនិញសំខាន់ៗផ្សេងទៀតដូចជាប្រេង ឧស្ម័ន និងលោហៈជាដើម។

ចំណែកមេដឹកនាំផ្សេងទៀតបានគាំទ្រការបង្កើតប្រព័ន្ធទូទាត់សាច់ប្រាក់ឆ្លងព្រំដែនរួមគ្នាដែលនឹងជួយប្រទេសប្រ៊ីក ក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នាដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុសកល ដែលគ្រប់គ្រងដោយប្រាក់ដុល្លារ។

ប្រធានាធិបតីប្រេស៊ីលលោក លូឡា ដា ស៊ីលវ៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលតាមរយៈវីដេអូពីចម្ងាយបាននិយាយថា វាដល់ពេលហើយសម្រាប់ក្រុមប្រទេសប្រ៊ីក ដើម្បីបង្កើតវិធីសាស្រ្តទូទាត់ជំនួសបែបនេះ ហើយធនាគារអភិវឌ្ឍន៍ថ្មី (NDB) របស់ក្រុមនេះ នឹងជំនួសឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដ៏ល្អមួយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការធ្លាក់ចុះតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានជួយបន្ធូរសម្ពាធអតិផរណានៅតំបន់អាស៊ី និងអាហ្វ្រិក

តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ចុះបន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករឈានមុខគេរបស់ពិភពលោកបានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំច…

អាម៉េរិក បង្ហាញពីផែនការបង្កើតទីផ្សាររ៉ែដ៏សំខាន់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

ទីប្រឹក្សាសន្តិសុខជាតិរបស់អាម៉េរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តព្រមទាំងដៃគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ