ពីកសិកម្មដើម្បីចិញ្ចឹមឆ្នាំងទៅជាពាណិជ្ជកម្ម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យកសិករកែប្រែឥរិយាបថពី «ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង» ទៅជា «ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម»


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាព ដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការនាំចេញដែលចាំបាច់ ត្រូវការវិនិយោគបន្ថែម លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផ្លូវដឹកជញ្ជូននិងឡូជីស្ទីក ឥណទានកសិកម្ម ការស្រាវជ្រាវ និង អភិវឌ្ឍប្រភេទពូជថ្មីៗ ការផ្សព្វផ្សាយបច្ចេកទេសទំនើប។
កម្ពុជាសម្រេចបានការនាំចេញកសិផលតម្លៃជាង ជាង៤លានតោន ទៅកាន់ទិសដៅ៦២ប្រទេសនៅ៦ខែដំបូងនៅឆ្នាំ២០២១
ដោយ

ជាមួយ​គ្នា​នេះ សម្ដេច​ក៏​បាន​ជំរុញ​ឲ្យ​កសិករ​កែប្រែ​ឥរិយាបថ​ពី «​ការ​ធ្វើ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ឆ្នាំង​» ទៅ​ជា «​ការ​ធ្វើ​កសិកម្ម​សម្រាប់​ពាណិជ្ជកម្ម​» ដើម្បី​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឱ្យ​មាន​លក្ខណៈ​ទំនើប ឆ្លើយ​តប​ទៅ​នឹង​បរិការណ៍​ប្រែប្រួល​សេដ្ឋកិច្ច​ក្នុង​តំបន់​។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២២ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នា​ពេល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា ដើម្បី​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឱ្យ​មាន​លក្ខណៈ​ទំនើប ឆ្លើយ​តប​ទៅ​នឹង​បរិការណ៍​ប្រែប្រួល​សេដ្ឋកិច្ច​ក្នុង​តំបន់ សម្តេច​បាន​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​។

ក្នុង​នោះ​រួម​មាន​៖ ក្រសួងកសិកម្ម ស្ថាប័ន​ពាក់​-​ព័ន្ធ​នានា ត្រូវ​ខិតខំ​អនុវត្ត «​គោល​យោ​បាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ ២០២១-២០៣០» ដើម្បី​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ជា​កសិកម្ម​ទំនើប មាន​លក្ខណ​:​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​ចីរភាព ។ លើកកម្ពស់​ផលិតកម្ម​ដំណាំ​ដែល​មាន​សក្តានុពល និង​តម្រូវការ​ទីផ្សារ​។

ជាមួយ​គ្នា​នោះ ត្រូវ​បន្ត​បង្កើន​ផលិតភាព​ដំណាំ​កៅស៊ូ និង​ជំរុញ​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​កៅស៊ូ ដើម្បី​បង្កើន​តម្លៃបន្ថែម សំដៅ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​កម្ពុជា​ប្រកបដោយ​ចីរភាព ។

សម្ដេច​បន្ត​ថា ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ការពារ​ដំណាំ និង​ជំរុញ ការ​អនុវត្ត «​ច្បាប់​ស្តី​ពី​ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» និង​ត្រូវ​បន្ត​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ខ្សែ​ច្រវាក់​ផលិតកម្ម​សត្វ​សំខាន់​ៗ សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព​នៃ​ផលិតកម្ម​សត្វ​។ ក្រសួង​ត្រូវ​បន្ត​ជំរុញ​និង​លើកកម្ពស់​ការ​អភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព ប្រកបដោយ​ប្រសិទ្ធភាព​ស្រប​តាម “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីវប្បកម្ម​ឆ្នាំ ២០១៦-២០៣០” ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​សាច់​ត្រី​ក្នុងស្រុក និង​នាំ​ចេញ​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​រក្សា​បានការ​ប្រកួតប្រជែង​តម្លៃ​ទីផ្សារ ។ ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ​ឱ្យ​ក្លាយជា​សហគមន៍​នេសាទ​គ្មាន បទល្មើស​ជលផល  និង​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​ការពារ​កន្លែង​អភិរក្ស​ជលផល ក៏​ដូច​ជា ត្រូវ​ថែរក្សា​ការពារ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ឱ្យ​បាន​គង់វង្ស​។ 

ដោយឡែក ក្រសួង​ត្រូវ​បញ្ចប់ ការ​រៀបចំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ជលផល ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​អនុវត្ត​អនុ​វិស័យ​ជលផល និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​នេសាទ​ល្មើសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត ។

ជាមួយ​គ្នា​នោះ សម្ដេច​ក៏​ជំរុញ​ឲ្យ​លើកកម្ពស់​ការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន ក្នុង​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម បង្កើត​តំបន់​ក​សិ​-​ឧស្សាហកម្ម​កែ​ច្នៃ​សម្រាប់​នាំ​ចេញ ពង្រីក​យន្តការ​អនុវត្ត “​ផលិតកម្ម​កសិកម្ម​តាម កិច្ចសន្យា ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​។

បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ជិតខាង និង​បណ្តា​ប្រទេស​ដៃគូ​អភិវឌ្ឍ​នានា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អនុ​តំបន់ ដើម្បី​កៀរគរ​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ថ្មី​ៗ សំដៅ​បន្ត​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​កសិកម្ម ជាមួយនឹង​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​ឱ្យ​បាន​ទូលំទូលាយ​ជាមួយ​ប្រទេស​នានា ក្នុង​បរិការណ៍​នៃ​សកលភាវូបនីយកម្ម ដើម្បី​ប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា ជា​សសរទ្រូង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជា​កសិករ​។

សូម​បញ្ជាក់​ថា រយៈពេល​ពេញ​១​ឆ្នាំ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ផលិតផល​កសិកម្ម ជិត​៨​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​គិត​ជា​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ មានការ​កើនឡើង ៦៣% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០​។ ដោយឡែក រយៈពេល​២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា បាន​នាំ​ចេញ​កសិផល​សរុប​ជិត ២​លាន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​មានការ​កើនឡើង​ជិត​១០​ភាគរយ​បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ណនិម្មិតអេស៊ីលីដាអាចប្រើសម្រាប់ទិញទំនិញតាមអនឡាញទាំងក្នុង និងក្រៅប្រទេស

ព័ត៌មាន
ក្រោយពីបានដាក់ឲ្យប្រើប្រាស់នូវបណ្ណនិម្មិតអេស៊ីលីដា ដែលជាប្រភេទបណ្ណវីសាថ្មីនោះ អតិថិជនពិតជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីបណ្ណនិម្មិតនេះ ទា…

១ខែក្រោយសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបង្កើនការវាយប្រហារឥតសំចៃដៃខណៈលោកខាងលិចបន្តដាក់ទណ្ឌកម្មលើម៉ូស្គូ

ព័ត៌មាន
រហូតមកដល់ថ្ងៃនេះ គឺគម្រប់១ខែគត់តែម្តង ដែលបុរសខ្លាំងរបស់រុស្ស៊ី ពូទីន បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនបើកការឈ្លានពានលើអ៊ុយក្រែនជាផ្លូវការ ហើយដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ