តើអ្នកជំនាញមានការយល់ឃើញបែបណា

តើអ្នកជំនាញមានការយល់ឃើញបែបណា ចំពោះការផ្អាកមជ្ឈមណ្ឌលសិក្សាទំនើប?


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចផ្អាកដំណើរការមជ្ឈមណ្ឌលសិក្សាទំនើប ដែលការវិនិយោគរវាងរដ្ឋ និងឯកជនចំនួន១២ក្នុងចំណោម១៨មជ្ឈមណ្ឌល ដោយទុកឱ្យ៦មជ្ឈមណ្ឌលបន្តដំណើរការដល់ចប់ឆ្នាំសិក្សា។ ការផ្អាកនេះគឺដោយសារ សម្តេចធិបតី មិនចង់ឱ្យមានការអនុវត្តស្តង់ដាពីរនៅក្នុងសាលាតែមួយ។
តើអ្នកជំនាញមានការយល់ឃើញបែបណា
ដោយ

អ្នកជំនាញយល់ឃើញថា ការផ្អាកមជ្ឈមណ្ឌលសិក្សាទំនើបនេះមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ពោលគឺអាចជួយដោះស្រាយភាពមិនស្មើគ្នា និងការរើសអើងក្នុងបរិបទសិក្សា ប៉ុន្តែវាក៏អាចប៉ះពាល់ដល់គុណភាពសិក្សារបស់សិស្សមួយចំនួនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចឱ្យផ្អាកដំណើរការមជ្ឈមណ្ឌលសិក្សាទំនើបចំនួន១២ក្នុងចំណោម១៨មជ្ឈមណ្ឌល ដោយសារ សម្តេច មិនឱ្យមានការអនុវត្តស្តង់ដាពីរនៅក្នុងសាលាតែមួយ។ បើតាមការពន្យល់របស់ សម្តេចធិបតី មជ្ឈមណ្ឌលសិក្សាទំនើបនេះជាការវិនិយោគរួមគ្នារវាងវិស័យឯកជន និងរដ្ឋលក្ខណៈ BOT ក្នុងរយៈពេល១៥ឆ្នាំ ពោលគឺរដ្ឋជាអ្នកផ្តល់អគារសិក្សា ខណៈក្រុមហ៊ុនឯកជនជាអ្នករៀបចំបំពាក់ឧបករណ៍សិក្សា និងគ្រប់គ្រងមជ្ឈមណ្ឌលនេះ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការបិទមជ្ឈលសិក្សាទំនើបនេះ មិនមែនជាការបិទសាលាជំនាន់ថ្មីនោះទេ ពោលគឺសាលាជំនាន់ថ្មីនៅដំណើរការដដែល។

ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា រដ្ឋាភិបាលបានប្រកាសឱ្យលុបមជ្ឈមណ្ឌលសិក្សាទំនើបនេះ ធ្វើឡើងក្រោមហេតុផលមួយច្បាស់លាស់ តែយ៉ាងណាវាអាចមានផលប៉ះពាល់ដល់អ្នករួមចំណែកបោះទុន ក៏ដូចជាសិស្សដែលកំពុងសិក្សាជាដើម។

«ដាក់សម្លេង លោកបណ្ឌិត ឈត ប៊ុនថង»

ជាមួយគ្នានេះលោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ឃើញថា ការប្រកាសលុបមជ្ឈមណ្ឌលសិក្សាទំនើបនេះបានជួយលុបបំបាត់ភាពមិនស្មើភាពគ្នា និងលុបបំបាត់ការរើសអើងក្នុងវិស័យអប់រំ រវាងគ្រួសារ

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចៅក្រមអាម៉េរិកសម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ បញ្ឈប់បុគ្គលិករដ្ឋាភិបាលទ្រង់ទ្រាយធំក្នុងពេលតែមួយ

នៅថ្ងៃទី២៧ ខែកុម្ភៈ ចៅក្រមសហព័ន្ធមួយរូបនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ជាឱ្យក្រសួងការពារជាតិ និងទីភ្នា…

ផលិតផលជិត១ពាន់មុខត្រូវបានទទួលស្គាល់ជាផលិតផល«ភូមិមួយផលិតផលមួយ»

ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យចលនាភូមិមួយផលិតមួយ ត្រូវដើរតួនាទីឱ្យកាន់តែសកម្មបន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ