បើតាមអាមេរិកមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បើតាមអាមេរិកមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ


អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកមហាធៀ មានប្រសាសន៍ថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ដែលផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន គឺដើម្បីតែរឿងនយោបាយសុទ្ធសាធ។ លោកហ៊ានអះអាងបែបនេះ ដោយលោកសម្អាងថាក្របខណ្ឌ IPEF មិនបានរាប់បញ្ចូលប្រទេសចិនឡើយ ហើយបើសហរដ្ឋអាមេរិកពិតជាមានបំណងល្អជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ពិតមែន នោះចិនគួរត្រូវបានរាប់បញ្ចូលក្នុងក្របខណ្ឌនេះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បើតាមអាមេរិកមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ Nikkei នៅ​ក្រោយ​កម្មវិធី​វេទិកា​អនាគត​អាស៊ី លោក មហា​ធៀ បាន​និយាយ​ថា សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ណា​ក៏​ដោយ មិន​ថា​តែ​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក (IPEF) នោះ​ទេ បើ​មិន​បាន​រួម​បញ្ចូល​ចិន​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​របស់​ពិភពលោក គឺជា​ការ​បរាជ័យ និង​ប្រាសចាក​ពី​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ពហុភាគី​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

«​នៅ​ពេល​ដែល​អ្នក​ចង​ជា​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​នៅ​ប៉ា​ស៊ី​ហ្វិ​ក តែ​មិន​រាប់​បញ្ចូល​ប្រទេស​ចិន ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ដែរ​នោះ បាន​ន័យ​ថា​វា​ជា​រឿង​នយោបាយ ហើយ មិនមែន​ដើម្បី​សេដ្ឋកិច្ច​នោះ​ទេ​។​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក មហា​ធៀ មហា​មេ​ត ដោយ​លោក​បាន​បន្ត​ទៀត​ថា​៖ ដូច្នេះ​បញ្ហា​គឺ​ស្ថិត​នៅ​លើ​សហរដ្ឋអាមេរិក​ខ្លួនឯង ពួក​គេ​តែងតែ​គិត​ពី​បញ្ហា​នយោបាយ​ជា​មុន​។

អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​រូប​នេះ​អះអាង​ថា ក្រប​ខណ្ឌ​សេដ្ឋកិច្ច IPEF ដែល​បាន​ចាប់ផ្តើម​កាលពី​ស​ប្តា​ហ៍​មុន​ជាមួយនឹង​សមាជិក​ចំនួន ១៣​ប្រទេស គឺជា​ការ​ប៉ុនប៉ង​មួយ ដើម្បី​អនុវត្ត​នយោបាយ​ដាក់​សម្ពាធ​ប្រឆាំង​នឹង​ប្រទេស​ចិន​ប៉ុណ្ណោះ​។ ជាក់ស្តែង គេ​មិន​មាន​ឃើញ​ប្រទេស​ដែល​ហាក់​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​ចិន ជាង​ជាមួយ​អា​មេ​រិ​ក ចូលរួម​ជា​សមាជិក​ឡើយ​។

លោក​មហា​ធៀ ដែល​ជិត​ឈាន​ចូល​វ័យ ៩៧​ឆ្នាំទៅ​ហើយ​នោះ​បាន​ស្នើ​ថា សហរដ្ឋអាមេរិក​គួរតែ​អញ្ជើញ​ប្រទេស​ចិន​ឱ្យ​ចូលរួម​ក្នុង​ក្រប​ខណ្ឌ IPEF ប្រសិនបើ​មានចិត្ត​ស្មោះ​ចំពោះ​ការ​លើកកម្ពស់​កំណើន និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ពិតមែន​។

លោក​បាន​ចោទសួរ​ថា​៖ ប្រទេស​ចិន​ជា​ប្រទេស​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​។ អ្នក​ត្រូវការ​ទំនិញ​ពី​ប្រទេស​ចិន អ្នក​នឹង​រក​ឃើញ​ទីផ្សារ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ចិន​។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​អ្នក​មិន​រាប់​បញ្ចូល​ប្រទេស​ចិន?

គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក និង​ដៃគូ IPEF របស់​ខ្លួន​មាន​ដូច​ជា អូស្ត្រាលី ប្រ៊ុ​យ​ណេ ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី ជប៉ុន កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី នូ​វែ​ល​សេ​ឡង់ ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម - រួម​គ្នា​ទៅ តំណាង​ឱ្យ​ប្រមាណ ៤០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។ ក្របខ័ណ្ឌ​នេះ គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន រួម​ទាំង​ពាណិជ្ជកម្ម ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ថាមពល​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​។ យ៉ាងណាមិញ ក្រប​ខណ្ឌ​សេដ្ឋកិច្ច​នេះ នឹង​មិន​ដូចនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លក្ខណៈ​ប្រពៃណី​នោះ​ទេ ដ្បិតថា​ក្រប​ខណ្ឌ​នេះ មិន​មាន​គោលដៅ​កាត់​បន្ថយ​រនាំង​ពន្ធគយ​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មថា ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ មានភាពយឺតយ៉ាវជាងឆ្នាំមុន ព្រោះតំបន់មួយចំនួនលិចទឹក

ព័ត៌មាន
ក្រសួងកសិកម្មបានបញ្ជាក់ថា ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សា គិតមកទល់នឹងចុងខែឧសភានៅឆ្នាំនេះ ហាក់មានភាពយឺតយ៉ាវជាងឆ្នាំមុន ព្រោះតែតំបន់ម…

អាមេរិកជាទីផ្សារធំជាងគេសម្រាប់ការនាំចេញកម្ពុជា ដោយមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២២

ព័ត៌មាន
សហរដ្ឋអាមេរិក នៅតែឈរក្នុងកំពូលតារាង ក្នុងចំណោមប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងការនាំចេញទំនិញ។ ជាក់ស្ដែង ក្នុងរយៈពេល ៤ខែ ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ