ពន្ធបដិការ

តើអាស៊ានកំពុងលេងសន្លឹកបៀអ្វីខ្លះ ខណៈដែលប្លុកមួយនេះកំពុងរងសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក?


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃចន្ទ ថា លោកបានសរសេរលិខិតមួយច្បាប់ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើឱ្យមានជំនួបរវាងប្រធានាធិបតីអាម៉េរិក និងក្រុមមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ក្នុងគោលបំណងកាត់បន្ថយវិបត្តិបណ្ដាលមកពីពន្ធគយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ពន្ធបដិការ
ដោយ

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំនេះ បាននិយាយក្នុងសុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួកាលពីថ្ងៃចន្ទ ថា លោកបានទាក់ទងលោក ត្រាំ រួចហើយ ដើម្បីអញ្ជើញលោកឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ាន នាពេលខាងមុខ។

ការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា កិច្ចប្រជុំនេះ បានគ្រោងទុកជាបណ្តោះអាសន្នថានឹងធ្វើនៅក្នុងខែតុលា ក្នុងទីតាំងមួយដែលមិនទាន់កំណត់បាននៅឡើយទេ ប៉ុន្តែសារព័ត៌មាននីកេអេស៊ា យល់ឃើញថា លិខិតរបស់លោក អាន់វ៉ា ចង់បានកិច្ចប្រជុំកំពូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះយ៉ាងណា ប្រភពការទូតមួយបានឱ្យដឹងថា សមាជិកអាស៊ានមួយចំនួនមានការប្រយ័ត្នប្រយែងចំពោះសំណើនេះដោយពួកគេព្រួយបារម្ភថា ពួកគេអាចត្រូវមេដឹកនាំអាម៉េរិក ចំអកក្រោយពីឧប្បត្តិហេតុបែបនេះបានកើតឡើងរួចហើយកាលពីសប្តាហ៍មុននៅឯសេតវិមាននៅពេលលោក ត្រាំ បានប្រឈមមុខនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) ចំពោះការអះអាងមិនពិតអំពីប្រល័យពូជសាសន៍លើពលរដ្ឋស្បែកស។

លិខិតដែលបានផ្ញើកាលពីថ្ងៃចន្ទនេះ បានធ្វើឡើងចំពេលមានការកើនឡើងនៅតំបន់អាស៊ាន ជុំវិញគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលនៅតែជាទីផ្សារនាំចេញដ៏សំខាន់បំផុតមួយរបស់តំបន់នេះ ខណៈប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពងាយរងគ្រោះខ្លាំងចំពោះការផ្លាស់ប្តូររំហូរពាណិជ្ជកម្មពិភពលោក។

ពន្ធបដិការរបស់សហរដ្ឋអាម៉េរិក បានកំណត់គោលដៅលើការនាំចេញយ៉ាងទូលំទូលាយរបស់អាស៊ានជាមួយនឹងអត្រាចាប់ពី១០% លើទំនិញរបស់សិង្ហបុរី រហូតដល់៤៩% លើផលិតផលពីកម្ពុជា។ អត្រាពន្ធខ្ពស់បែបនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងទីផ្សារក្នុងតំបន់ និងបានជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងប្លុកនេះជាបន្ទាន់ផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សិង្ហបុរី បានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ក្រុមមហាសេដ្ឋីរក្សាទុកដុំមាស

ក្រុមមហាសេដ្ឋីនៅលើពិភពលោក កំពុងផ្លាស់ប្តូរកន្លែងរក្សាទុកមាសរបស់ខ្លួននៅក្រៅប្រទេសកាន់តែច្រើន ក្រោយទីផ្សារហិរញ្ញវត្ថុសកលរងការគំរាមកំហែងពីភាព…

តើមានកត្តាធំៗអ្វីខ្លះនឹងរុញច្រានឱ្យទំនិញនៅអាម៉េរិក ហក់ឡើងថ្លៃខ្ពស់គួរឱ្យបារម្ភនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ?

ជាមួយការយកពន្ធចុងក្រោយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើទំនិញចិនក្នុងអត្រា៣០% បានជំរុញឱ្យក្រុមហ៊ុនអាម៉េរិក កាន់តែច្រើនឡើង ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ