លោក អេឡិន ម៉ាស់

តើលោក អេឡិន ម៉ាស់ បន្សល់ទុកអ្វីខ្លះក្រោយចាកចេញពីមុខតំណែងនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ?


នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡិន ម៉ាស់ បានចាកចេញពីតំណែងនៅក្នុងជួររដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានដឹកនាំការជំរុញប្រសិទ្ធភាពរដ្ឋាភិបាលដ៏ច្របូកច្របល់នៅក្នុងពេលធ្វើជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DODE) កន្លងមកនេះ។ តើលោក អេឡិន ម៉ាស់ បន្សល់ទុកអ្វីខ្លះក្រោយចាកចេញពីមុខតំណែងនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ?
លោក អេឡិន ម៉ាស់
ដោយ

មន្ត្រីសេតវិមានបានបញ្ជាក់ថា កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ បានចាកចេញពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃពុធ ទី២៨ ខែឧសភា ក្រោយកាន់តំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអស់រយៈពេលប្រមាណ៤ខែ។ ការលាឈប់ពីតំណែងនយោបាយរបស់លោក ម៉ាស់ នេះ គឺដោយសារដល់អាណត្តិដែលបានកំណត់រយៈពេល១៣០ថ្ងៃ ហើយការចាកចេញរបស់កំពូលមហាសេដ្ឋីរូបនេះ បានបន្សល់ទុកផលអវិជ្ជមានច្រើនជាងផលវិជ្ជមាននៅក្នុងជួររដ្ឋាភិបាលសហព័ន្ធ។

លោក ត្រាំ និងលោក ម៉ាស់ ក្រោមផែនការរបស់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល បានកាត់បន្ថយបុគ្គលិកសហព័ន្ធជិត១២% ឬប្រហែល២៦ម៉ឺននាក់ ក្នុងចំណោមបុគ្គលិកស៊ីវិលសហព័ន្ធចំនួន២,៣លាននាក់ ដែលភាគច្រើនតាមរយៈការគំរាមកំហែងនៃការបណ្តេញចេញ ការទិញយក និងការផ្តល់ជូនការចូលនិវត្តន៍មុនកាលកំណត់។

លោក ម៉ាស់ ក៏បានបន្សល់ទុកនូវបុគ្គលិកសហព័ន្ធពោរពេញដោយភាពស្រឡាំងកាំង និងបាក់ទឹកចិត្ត និងបន្សល់ទុកនូវកម្មវត្ថុនៃវិវាទដោយមានបណ្តឹងជាច្រើនពាក់ព័ន្ធនឹងការបញ្ចប់កុងត្រាការងារដោយខុសច្បាស់ កង្វះដំណើរការត្រឹមត្រូវ ការរំលោភលើឯកជនភាព និងការចូលប្រើមិនត្រឹមត្រូវក្នុងមូលដ្ឋានទិន្នន័យសម្ងាត់។

ទោះយ៉ាងណា លោក ម៉ាស់ ក៏បានបន្សល់ទុកនូវរឿងល្អៗខ្លះសម្រាប់លោក ត្រាំ ដែលជាចៅហ្វាយរបស់លោកផងដែរ ដូចជាការជួយឱ្យរដ្ឋបាលរបស់លោក ត្រាំ សន្សំបានប្រាក់រាប់ពាន់លានដុល្លារពីការកាត់បន្ថយបុគ្គលិកដ៏ចម្រូងចម្រាស និងបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលនៅតែដំណើរការទៅមុខ បើទោះជាលោកបានលាឈប់ពីតំណែង ដើម្បីទុកពេលទៅដឹកនាំក្រុមហ៊ុនថេស្លារបស់លោកវិញក៏ដោយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឥណ្ឌា ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក ហើយប្រទេសណាខ្លះជាប់ក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង១០ នៅឆ្នាំនេះ?

សេដ្ឋកិច្ចពិភពលោកទាំងមូលទទួលរងឥទ្ធិពលភាគច្រើនពីប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយចំនួនតូច ដែលជួយជំរុញពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងគោលនយោបាយទូ…

មេដឹកនាំកំពូលរបស់វៀតណាម បញ្ជាឲ្យរុះរើការគ្រប់គ្រងទីផ្សារមាសក្នុងប្រទេសឡើងវិញ

ក្រោយទីផ្សារ និងតម្លៃមាសនៅវៀតណាម មិនមានសមាមាត្រជាមួយនឹងទីផ្សារមាសអន្តរជាតិ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាមេដឹកនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ