ក្រុមហ៊ុនយក្សចិន BYD

តើអ្នកជំនាញមានការរំពឹងបែបណា ប្រសិនបើក្រុមហ៊ុនយក្សចិន BYD បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា?


សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាជឿជាក់ថា កម្ពុជានឹងអាចទាញបានផលប្រយោជន៍ជាច្រើន ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិស BYD របស់ចិនមកវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយនេះ។ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាកត់សម្គាល់ឃើញថា សម្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ និងរំពឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ។
ក្រុមហ៊ុនយក្សចិន BYD
ដោយ

លោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាជឿជាក់ថា ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិសរបស់ចិន BYD ពិតជាបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយមែននោះ កម្ពុជានឹងអាចទាញយកអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនខ្នាតយក្សមួយនេះ។ តាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះមិនត្រឹមតែអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋ និងជួយពាំនាំច្ចេកវិទ្យាថ្មីៗមកកម្ពុជានោះទេ ថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងជួយទាក់ទាញការវិនិយោគមកកម្ពុជាផងដែរ។ បើតាមអ្នកជំនាញរូបនេះ គម្រោងវិនិយោគរបស់ក្រុមហ៊ុន BYD នៅកម្ពុជា គឺផ្តោតសំខាន់លើការផ្គុំ និងដំឡើងរថយន្តអគ្គិសនីសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមលោក សឿន ដារ៉ា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយបើធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ បើទោះបីជាមានសម្ទុះកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ។ យ៉ាងណាក៏ដោយ ជំនាញរូបនេះរំពឹងថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំ២០២៥ ខាងមុខ នឹងអាចកើនឡើងប្រមាណ៥០%បន្ថែមទៀត បើធៀបនឹងការប្រើប្រាស់នៅឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានៅមានកម្រិត ក៏ដោយសារប្រជាពលរដ្ឋនៅមិនទាន់មានជំនឿចិត្តខ្ពស់លើការប្រើប្រាស់រថយន្តប្រភេទនេះ ខណៈស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅកម្ពុជាក៏នៅមានចំនួនតិចនៅឡើយ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្រុមហ៊ុន BYD របស់ចិន កំពុងចរចាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការមកបើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយនេះ។ គិតមកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន២,៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ចំនួន៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTesla ចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តម្លៃមាសកើនឡើង ខណៈប្រាក់អឺរ៉ូធ្លាក់ចុះដោយសារហានិភ័យ នៃសង្គ្រាម

តម្លៃមាសកំពុងឆ្ពោះទៅរកការកើនឡើងប្រចាំសប្តាហ៍ដ៏ខ្ពស់បំផុតនៅក្នុងរយៈពេលជិត៨ខែមកនេះនៅថ្ងៃសុក្រ សប្តាហ៍នេះ ខណៈប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រ…

តើការកក់កញ្ចប់ដំណើរកម្សាន្តមកកម្ពុជា នៅក្នុងរដូវសម្បូរភ្ញៀវទេសរចរនេះ មានកំណើនយ៉ាងណាដែរ?

វិស័យទេសចរណ៍កម្ពុជា បានចាប់ផ្ដើមមានសកម្មភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ជាពិសេសនៅក្នុងរដូវសម្បូរភ្ញៀវទេសចរនេះតែម្តង។ តួយ៉ាងបើតាមការអះអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ