បញ្ញាសិប្បនិម្មិត

តើមានកត្តាអ្វីជំរុញឱ្យអង់គ្លេស និងអាម៉េរិក មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត?


ប្រទេសអង់គ្លេស និងសហរដ្ឋអាម៉េរិក បានច្រានចោលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលចុះហត្ថលេខាដោយ៦០ប្រទេស រួមទាំងបារាំង ចិន និងឥណ្ឌានោះឡើយ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០-១១ ខែកុម្ភៈ ដោយសារអង់គ្លេស ព្រួយបារម្ភពីសន្តិសុខជាតិ ខណៈដែលសហរដ្ឋអាម៉េរិក លើកឡើងថា ការធ្វើនិយ័តកម្ម ឬ ការរឹតបន្តឹងលើ AI ខ្លាំងពេក អាចនឹងរារាំងដល់ការរីកចម្រើននៃឧស្សាហកម្ម AI។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បញ្ញាសិប្បនិម្មិត
ដោយ

ប្រទេសអង់គ្លេស បានច្រានចោលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលគាំទ្រដោយប្រទេសធំៗមួយចំនួន ដូចជាបារាំង មហាយក្សចិន និងឥណ្ឌា នោះឡើយអំឡុងកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងអភិបាលកិច្ច។

ទន្ទឹមនេះ សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកក៏មិនព្រមចុះហត្ថលេខានោះដែរ ដោយអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក JD Vance បានព្រមានថា ការធ្វើនិយ័តកម្ម ឬការរឹតបន្តឹងលើ AI ខ្លាំងពេកអាចនឹងរារាំងដល់ការរីកចម្រើននៃឧស្សាហកម្ម AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ អនុប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ផ្តល់អាទិភាពសំខាន់លើផលប្រយោជន៍សេដ្ឋកិច្ចជាជាងការរឹតបន្តឹងច្បាប់។

ទោះជាយ៉ាងណា ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានទាញទឡ្ហីករណ៍ថា បទប្បញ្ញត្តិដ៏រឹងមាំ គឺចាំបាច់ណាស់សម្រាប់វឌ្ឍនភាពនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអន្តរជាតិស្ដីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលចុះហត្ថលេខាដោយ៦០ប្រទេសនេះមានគោលដៅកាត់បន្ថយគម្លាតរវាងអ្នកទទួលបានបច្ចេកវិទ្យា និងអ៊ីនធឺណិត និងអ្នកដែលមិនទទួលបានបច្ចេកវិទ្យា និងអ៊ីនធឺណិតតាមរយៈការជំរុញឱ្យការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មានតម្លាភាព ប្រកបដោយបរិយាប័ន្ន ក្រមសីលធម៌ សុវត្ថិភាព និងគួរឱ្យជឿទុកចិត្តបាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Alibaba ក្លាយជាតារារះថ្មីឈានមុខគេក្នុងវិស័យ AI របស់ចិន ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះកើនឡើង៨៧ពាន់លានដុល្លារអាម៉េរិក គួរឱ្យភ្ញាក់ផ្អើល

ការជ្រួលជ្រើម និងភាពរំជើបរំជួលចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់មហាយក្សចិន បានធ្វើឱ្យភាគហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាម…

តើឥណ្ឌូនេស៊ី អាចក្លាយជាប្រទេសដំបូងគេនៅអាស៊ាន សម្រាប់ការផលិតទូរសព្ទ iPhone ឬយ៉ាងណា?

ក្រុមហ៊ុន Apple កំពុងខ្នះខ្នែង ដើម្បីបង្កើតរោងចក្រផលិតទូរសព្ទ iPhone នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ