អគ្គិសនីសិង្ហបុរី

សិង្ហបុរីខំប្រឹងប្រែងបង្កើនការនាំចូលអគ្គិសនីពីក្នុងតំបន់នៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ


នៅចំពេលដែល ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពលនោះ រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃពុធទី២៦តុលាថា ប្រទេសសិង្ហបុរីនឹងនាំចូលអគ្គិសនីកាន់តែច្រើនពីក្នុងតំបន់ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីឈានឱ្យដល់គោលដៅនាំចូលអគ្គិសនីរហូតដល់ ៤ ជីហ្កាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣៥។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រូបតំណាង
ដោយ

អាជ្ញាធរទីផ្សារថាមពល​របស់ប្រទេស​សិង្ហបុរី​ (EMA) ​បានចាប់ផ្តើមសំណើ (RFPs) សម្រាប់គម្រោងនាំចូលអគ្គិសនី​ពី​ក្នុង​តំបន់នេះ។ នេះ​បើ​តាម​លោក តាន់ ស៊ី ឡេង (Tan See Leng)​ រដ្ឋមន្ត្រីក្រសួងការងារ និងជារដ្ឋមន្ត្រីទី២​សម្រាប់ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​របស់​សិង្ហបុរី​ បាននិយាយ​នៅសន្និសីទស្ដីពី សប្តាហ៍ថាមពលសិង្ហបុរី​អន្តរជាតិ​​។

លោក តាន់ ​បាន​និយាយ​ថា តាំង​ពី​ចាប់​ផ្ដើម​គម្រោង​នោះ​​មកទល់​នឹង​ពេល​នេះ ​​អាជ្ញា​ធរ​ទី​ផ្សារ​ថាម​ពល​នេះ ​បានទទួលសំណើ​​ជាង ២០ ​មក​ពីប្រទេស​អូស្ត្រាលី​ ឥណ្ឌូនេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​និង​ប្រទេស​ថៃ​។​​

ថាម​ពល​អគ្គិសនី​ប្រហែល ៩៥% ​របស់ប្រទេសសិង្ហបុរីត្រូវបានបង្កើតចេញ​ពីឧស្ម័ន​ធម្មជាតិ​​​បើ​ ទោះបីជាប្រទេសនេះគ្រោងនឹងបង្កើន​ប្រភពថាមពលកកើតឡើងវិញ​យ៉ាង​ណា​ក៏ដោយ។

លោក តាន់​ បាននិយាយថា នៅពេលដែលប្រទេសសិង្ហបុរីធ្វើអន្តរកាល​​ផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព​ឱ្យ​បាន​កាន់តែខ្លាំង​​ឡើង​នោះ​ វា​នឹងមាន​ឱកាសរីកចម្រើនថ្មីនៅ​ក្នុង​ផ្នែក​នៃ​ថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធផ្ទុកថាមពល (ESS) និងប្រព័ន្ធ​អគ្គិសនី​ដ៏​ឆ្លាតវៃ។​

ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​ថាមពល​ ​ប្រទេស​សិង្ហបុរី និងប្រទេស​​កម្ពុជា​​ក៏បាន​ចុះ​ហត្ថលេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​ពង្រឹង​ និង​ពង្រីក​​កិច្ច​សហប្រតិបត្តិការ​ថាមពល​ផងដែរ។

លោក តាន់​ បាននិយាយថា ភាពជាដៃគូបែបនេះនឹងជួយសម្រួលដល់វិស័យសំខាន់ៗនៃកិច្ច​សហប្រតិបត្តិការ​ដូចជាការអភិវឌ្ឍ និងការផ្តល់ហិរញ្ញវត្ថុ​​ដល់គម្រោងថាមពលកកើតឡើងវិញ ការអភិវឌ្ឍបណ្តាញ​ថាមពលក្នុងតំបន់ និងបណ្តាញតភ្ជាប់បណ្តាញឆ្លងព្រំដែន​សម្រាប់​អគ្គិសនីរវាង​ប្រទេសទាំងពីរ​នេះ​។

នៅ​ឆ្នាំ​នេះ​ប្រទេស​សិង្ហបុរី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​មួយ​ចំនួន​ជា​មួយ​ប្រទេស​អូស្ត្រាលី ប្រទេស​​វៀតណាម ប្រទេស​​ឡាវ ​និង​ប្រទេស​ប្រ៊ុយ​ណេ​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងថា សម្ព័ន្ធមិត្តរបស់ខ្លួននឹងឆ្លើយយ៉ាងខ្លាំងក្លា ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ទី ២៦ តុលា បានថ្លែងអះអាងច្បាស់ៗថា ខ្លួនបានយល់ព្រមជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ការបន្តការសាកល្បងនុយក្លេ…

អាមេរិកថា ចិនទាត់ចោល លែងទទួលយកស្ថានការដើមនៃកោះតៃវ៉ាន់ទៀតហើយ និងបន្ដដាក់សម្ពាធថែមទៀត

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ ទី ២៦ តុលា បាននិយាយបញ្ជាក់ជាថ្មីទៀតថា ប្រទេសចិនបានសម្រេចចិត្តរួចហើយថាស្ថានភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ