សេដ្ឋកិច្ចនៅថៃ

តើសេដ្ឋកិច្ចនៅថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា មានស្ថានភាពបែបណានៅពេលនេះ?


នៅត្រីមាសទី១ ឆ្នាំ២០២៤ ថៃទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែ១,៥% ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុតមួយ ហើយបានជំរុញឱ្យរដ្ឋាភិបាលថៃ ដាក់ការព្រមានពីវិបត្តិសេដ្ឋកិច្ច និងប្រកាសបើកកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហានេះ។ អ្នកសេដ្ឋកិច្ចបានអះអាងថា នៅពេលនេះមានតែវិស័យទេសចរណ៍មួយទេ ដែលជាចន្ទល់ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ ប៉ុន្តែវិស័យទេសចរណ៍អាចនឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងស្ថានភាពបែបនេះ។
សេដ្ឋកិច្ចនៅថៃ
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ថា បន្ទាប់ពីអត្រាកំណើនសេដ្ឋកិច្ចនៅត្រីមាសដំបូងរបស់ថៃសម្រេចបានត្រឹមតែ១,៥% រដ្ឋាភិបាលប្រទេសនេះ បានបង្ហាញនូវក្តីបារម្ភ និងកំពុងប្រជុំគ្នារកយុទ្ធសាស្រ្តដើម្បីជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចថៃ ឡើងវិញ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលផ្តោតលើវិស័យសេដ្ឋកិច្ចត្រូវបានបើកកាលពីសប្តាហ៍មុន ដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្រោយលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានសម្តែងការព្រួយបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន ប្រសិនបើគ្មានវិស័យសេវាកម្ម និងទេសចរណ៍ជាជន្ទល់ទេនោះ។

អ្នកជំនាញថៃ ជាច្រើនបានបង្ហាញការព្រួយបារម្ភផងដែរថា វិស័យទេសចរណ៍អាចនឹងមិនរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចក្នុងរយៈពេលវែងបានឡើយ ប្រសិនបើគ្មានទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវបន្ថែមទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ សហព័ន្ធសមាគមទេសចរណ៍ថៃ ជឿជាក់ថា ឧស្សាហកម្មទេសចរណ៍មិនអាចនៅតែជាវិស័យតែមួយគត់ក្នុងការជួយសង្គ្រោះសេដ្ឋកិច្ចរបស់ថៃ បានរហូតនោះទេ។

លោក ស៊ីឌីវាច ឆេវ៉ារ៉ាត់តានុផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បាននិយាយថា សមត្ថភាពនៃការប្រកួតប្រជែងរបស់ថៃ កំពុងចុះខ្សោយ ដូច្នេះវិស័យសេវាកម្មនិងទេសចរណ៍ គឺពិតជាមិនអាចទ្រទ្រង់សេដ្ឋកិច្ចបានគ្រប់គ្រាន់ឡើយ។ លោកបានបន្ថែមថា នៅឆ្នាំនេះរដ្ឋាភិបាលកំណត់គោលដៅរកចំណូលពីទេសចរណ៍ឲ្យបានជាង៩៥ពាន់លានដុល្លារ ប៉ុន្តែសុខភាពនៃវិស័យទេសចរណ៍សកលពិតជាពិបាកដែលអាចឲ្យវិស័យទេសចរណ៍ថៃ សម្រេចបាននូវគោលដៅនេះ។

លោកបានបន្តថា រដ្ឋាភិបាលគ្រោងទាក់ទាញភ្ញៀវទេសចរចិន ឲ្យបាន៨លាននាក់ ប៉ុន្តែសេណារីយូដែលមាន និងស្ថានភាពពាក់ព័ន្ធនាពេលបច្ចុប្បន្នឲ្យតែបានត្រឹម៧លាននាក់ វាជាចំនួនមួយដ៏ច្រើនសម្រាប់ថៃ ស្របពេលដែលផែនការចំណាយ និងឥរិយាបទរបស់ពួកគេក៏កំពុងតែផ្លាស់ប្តូរផងដែរ។

នេះគឺជាការព្រួយបារម្ភ ប៉ុន្តែមន្រ្តីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃដែលសុំមិនបញ្ចេញអត្តសញ្ញាណបានព្យាយាមសម្រាលការព្រួយបារម្ភដោយលើកឡើងថា សេដ្ឋកិច្ចថៃទំនងជាមិនអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះទេ។ មន្រ្តីរូបនេះបានលើកឡើងថា ទោះបីជាកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ មានកម្រិតទាបត្រឹម១,៥% ក៏ដោយ ក៏គេមានសុទិដ្ឋិនិយមថា ល្បឿននឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មេដឹកនាំអ៊ុយក្រែន បង្ហាញមុខដ៏ភ្ញាក់ផ្អើលនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនៅសិង្ហបុរី

លោក វូឡូឌីមៀ ហ្សាឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលេចមុខដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ដែលសារធារណមតិទូទៅស្គាល់ថា…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត Great Wall របស់ចិន បិទទីស្នាក់ការកណ្តាលនៅអឺរ៉ុប និងបញ្ឈប់បុគ្គលិកទាំងអស់?

ក្រុមហ៊ុនផលិតរថយន្តចិន Great Wall នឹងបិទទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងម៉ូនិក ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១ ខែសីហា និងបញ្ឈប់បុគ្គលិកទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ