ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៤នាក់ទៀតហើយ ក្នុងនោះ១០នាក់​រកឃើញ​នៅខេត្តព្រះសីហនុ


មានមនុស្សចំនួន៣៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះសរុបមានដល់ទៅ ៣៧៤នាក់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ០៣ ខែមីនា។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)

ក្នុងចំណោម​អ្នកឆ្លងថ្មី​៣៤នាក់​ដែលបាន​រកឃើញ​នោះ មាន​១០នាក់​រកឃើញ​នៅខេត្ត​ព្រះសីហនុ។

សរុប​ចំនួន​អ្នកឆ្លង​គិតត្រឹមថ្ងៃទី០៣ ខែមីនា ដែលកម្ពុជា​បាន​រកឃើញ​​មានចំនួន.៨៧៨នាក់ ខណៈ​អ្នកជាសះស្បើយមាន៤៨២នាក់។

លោកស្រី Li Ailan តំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានកាលពីយប់​ថ្ងៃទី ០២ ខែមីនា​ថា លោកស្រី​មានក្ដីព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៃវិការវវត្ត​កូវីដ-១៩ នៅកម្ពុជា​នាពេលថ្មីៗនេះ ដែល​ការផ្ទុះឆ្លង​រលក​ទី៣នាពេលនេះ គឺជាដំណាក់កាល​សំខាន់មួយ​ដែល​កម្ពុជា​ត្រូវរួមគ្នា​ក្នុងការ​ទប់ស្កាត់ឲ្យបាន​ទាន់ពេលវេលា។

កាលពីយប់​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​ទើបទទួលបាន​វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ដែលផលិត​នៅប្រទេសឥណ្ឌាចំនួន ៣២៤.០០០ ដូស ពីយន្ដការ​កូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ វ៉ាក់សាំង ៣២៤.០០០ដូសនេះ គឺជា​ការផ្ដល់ជូន​ដំបូង​ក្នុងចំណម​វ៉ាក់សាំង​សរុប​១,១លាន​ដូស ដែលយន្ដការ​ កូវ៉ាក់​នឹងផ្ដល់ជូន​កម្ពុជា​នៅត្រឹម​ដំណាច់​ខែឧសភាឆ្នាំ២០២១។ ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងទុកថា នឹងទទួលបាន​បរិមាណ​វ៉ាក់សាំង​សម្រាប់​២០% នៃប្រជាជនសរុប​ (ប្រហែល​៧លានដូស) ពីយន្ដការ​កូវ៉ាក់ ដែលនឹងដឹកជញ្ជូន​មក​ដល់​កម្ពុជា​ជាបន្ដបន្ទាប់​នៅក្នុងឆ្នាំ២០២១។ វ៉ាក់សាំងទើបមកដល់​ថ្មីបន្ថែមនេះ គឺជាជំហាន​ដ៏សំខាន់មួយទៀត ឆ្ពៅទៅ​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងគោលបំណង​ចាក់វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​១០លាននាក់។

បើតាម​របាយការណ៍​ពី​ក្រសួងសុខាភិបាល​គិតតាំងពីថ្ងៃទី ១០កុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា មានមនុស្សជាង​៦ម៉ឺ​៥ពាន់នាក់ហើយ​បាន​មកចាក់វ៉ាក់សាំង។

យ៉ាងណាក៏ដោយចុះ បើតាម​អ្នកជំនាញ​របស់​អង្គការ​សុខភាពពិភពលោក​ ទោះបីជាមានវ៉ាក់សាំង​បាន​ចាប់ហើយខ្លះក៏ពិតមែន ប៉ុន្ដែ​វត្តមាន​វ៉ាក់សាំងតែមួយមុខ​មិនអាច​ដោះស្រាយ​បញ្ហា​កូវីដ-១៩ បានភ្លាមៗនោះទេ វាចាំបាច់​ត្រូវមានការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងការ​ចូលរួមបង្ការខ្លួន​ទប់ស្កាត់​ការឆ្លង​មេរោគ ពោលគឺត្រូវគោរព​តាមគោលការណ៍ណែនាំ​ពីសំណាក់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន។ វិធានការទាំងនោះរួមមាន ​គឺ​ត្រូវ​ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែង​មាន​មនុស្ស​ច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់​ចេញចូល និងប្រើម៉ាស៊ីន​ត្រជាក់​ច្រើនពេក និងកុំ​ប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Jack Ma របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិនហើយ!

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant Group គឺលោក Jack Ma ត្រូវបានគេរាយការណ៍ថាបានធ្លាក់ពីតំណែងបុរសមានជាងគេបំផុតក្នុងប្រទេសចិន …

តើថវិកាជំរុញសេដ្ឋកិច្ចអាមេរិកនឹងជួយសេដ្ឋកិច្ចអាមេរិកនិងពិភពលោកកម្រិតណា?

ព័ត៌មាន
មុននឹងយើងដឹងពីចម្លើយនៃសំណួរនេះ យើងត្រូវទៅមើលការវិវត្តនៃសេដ្ឋកិច្ចរបស់អាមេរិកជាមុនសិន។ នៅឆ្នាំ២០២០ សេដ្ឋកិច្ចអាមេរិកត្រូវបានស្ថាប័នរូបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ