

ភាពខុសគ្នារវាងលំនៅដ្ឋានទាំងពីរប្រភេទនេះដូចខាងក្រោម៖
ហ្សបហោស៍ (ផ្ទះអាជីវកម្ម)
- តម្លៃអាចថ្លៃជាងផ្ទះរស់នៅធម្មតា តែនឹងមានការកើនឡើង ឬចំណេញបានឆាប់រហ័ស
- អាចប្រើសម្រាប់ពហុបំណង បានទាំងសម្រាប់ការរស់នៅ (ផ្នែកខាងលើ) និងប្រកបអាជីវកម្ម (នៅជាន់ខាងក្រោម) ក្នុងពេលតែមួយ
- មានទីតាំងល្អ តែងស្ថិតនៅជាប់ផ្លូវធំ ឬវិថីពាណិជ្ជកម្មដែលមានក្នុងគម្រោង ឬតំបន់នោះតែម្ដង
- ស្ថិតក្នុងតំបន់អ៊ូអរ ចរាចរណ៍ទៅមកមមាញឹក និងច្រកចេញចូលខ្វាត់ខ្វែង
- រចនាបទមានភាពបត់បែន ដែលអតិថិជនអាចកែច្នៃ ឬរចនាទៅតាមប្រភេទអាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល
- មានផ្លូវខាងមុខធំទូលាយ អំណោយផលដល់ការចតយានយន្តគ្រប់ប្រភេទសម្រាប់ភ្ញៀវដែលចូលមកប្រើសេវាកម្ម ឬទិញផលិតផលរបស់ម្ចាស់ផ្ទះ
ផ្ទះសម្រាប់រស់នៅ
- តម្លៃទាបជាងផ្ទះអាជីវកម្ម កម្រិតនៃការឡើងថ្លៃអាស្រ័យទៅលើសក្ដានុពលនៃតំបន់ ឬគម្រោងនោះ
- ស្ថិតក្នុងទីតាំងដែលមានភាពស្ងប់ស្ងាត់ អំណោយផលសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលមិនមានសំឡេងរំខានផ្សេងៗ
- ស្ថិតនៅផ្លូវខាងក្នុង ប៉ុន្តែជិតប្លុកផ្ទះអាជីវកម្មដែលម្ចាស់ផ្ទះអាចចេញមកទិញផលិតផល ឬប្រើប្រាស់សេវាកម្មបានងាយស្រួល
- សាងសង់ឡើងដោយរចនាបទដែលមិនបើកទូលាយឱ្យមានការកែប្រែខ្លាំងសម្រាប់ប្រកបអាជីវកម្មផ្សេងៗដូចហ្សបហោស៍ឡើយ
ទន្ទឹមនឹងនេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទផ្ទះអាជីវកម្ម បុរី ប៉េង ហួត មានប្រភេទហ្សបហោស៍ច្រើនជម្រើស ច្រើនទីតាំងដែលសុទ្ធតែពោរពេញដោយសក្ដានុពលខ្ពស់ស័ក្ដិសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច មធ្យម ឬខ្នាតធំ ដូចជា៖

ហ្សបហោស៍ម៉ាជេស្ទីក៖

គឺជាប្រភេទផ្ទះអាជីវកម្មម៉ូដថ្មីចុងក្រោយស្ថិតក្នុងគម្រោងធំៗពីរ គឺគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន (ផ្លូវជាតិលេខ១) និងគម្រោង ដឹស្តា ដាយមិន (ផ្លូវ៦០ម៉ែត្រ) មានទំហំ 4.5ម x 14ម កម្ពស់ 3ជាន់ បន្ទប់គេង4 បន្ទប់ទឹក5។
សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/SH-Majestic
ហ្សបហោស៍ក្លាសស៊ិក៖

គឺជាប្រភេទផ្ទះអាជីវកម្មដ៏ពេញនិយម ស្ថិតនៅលើផ្លូវធំ ប្រកបដោយរចនាបទក្លាសស៊ិកបែបអឺរ៉ុបជាមួយទីធ្លាមុខផ្ទះធំទូលាយ មានទំហំ 4.5ម x 14ម, កម្ពស់ 3ជាន់, បន្ទប់គេង4, បន្ទប់ទឹក5។
ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHClassic
ហ្សបហោស៍ម៉ូដឺន៖

ជាប្រភេទហ្សបហោស៍ដ៏ប្រណីតស្ថិតក្នុងគម្រោង ដឹស្តា ដាយមិន (ផ្លូវ៦០ម៉ែត្រ) មាន 4.5ម x 12ម, កម្ពស់៣ជាន់, បន្ទប់គេង4, បន្ទប់ទឹក5 រចនាបទខាងក្នុងមានសភាពធំទូលាយ ស័ក្ដិសមសម្រាប់គ្រប់អាជីវកម្មរបស់លោកអ្នក។
ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHModern
ហ្សបហោស៍ស៊ី៖

ជាប្រភេទហ្សបហោស៍ដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត ដែលអាជីវកម្មជោគជ័យជាច្រើនបានបើកដំណើរការ ព្រោះហ្សបហោស៍ស៊ី ស្ថិតក្នុងគម្រោងដែលមានសក្ដានុពលដ៏ខ្លាំងក្លា និងអំណោយផលល្អចំពោះគ្រប់ប្រភេទអាជីវកម្ម។ ហ្សបហោស៍នេះមានទំហំ 4.5ម x 12ម, កម្ពស់ 3ជាន់, បន្ទប់គេង4, បន្ទប់ទឹក5។
ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHC
ហ្សបហោស៍ឌី៖

ជាមួយនឹងម៉ូដផ្ទះដ៏ទាន់សម័យ មានកញ្ចក់ធំៗងាយស្រួលក្នុងការដាក់តាំងស្លាកយីហោ និងផលិតផលរបស់លោកអ្នក ហ្សបហោស៍ឌីគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ហ្សបហោស៍នេះមានទំហំ 4.2ម x 10ម, កម្ពស់ 3ជាន់, បន្ទប់គេង4, បន្ទប់ទឹក5។
ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHD
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕